fbpx
ចុចដើម្បីរកមើលផ្នែកផ្សេងទៀត

កាតនិម្មិតវីង ម៉ាស្ទ័រកាត

កាតនិម្មិតវីង ម៉ាស្ទ័រកាតអាចប្រើប្រាស់សម្រាប់រាល់ការបញ្ជាទិញ ដូចគ្នាជាមួយនឹងកាតឥណពន្ធផងដែរ។ អ្នកអាចប្រើប្រាស់កាតនិម្មិតវីង  ​ ម៉ាស្ទ័រកាត ដើម្បីរៀបចំរាល់គម្រោងវិស្សមកាល កក់់សំបុត្រ កម្មង់អាហារ ទិញទំនិញអនឡាញ និងអាចចាប់ផ្ដើមអាជីវកម្មអនឡាញរបស់អ្នកបានទៀតផង។ ទទួលយកដោយឥតគិតថ្លៃ នៅលើកម្មវិធីទូរសព្ទធនាគារវីង ឥឡូវនេះ!

 

តើអ្នកចូលចិត្តទិញទំនិញអនឡាញមែនទេ? បង្កើតប្រតិបត្តិការកាន់តែងាយស្រួល គ្រប់ទីកន្លែង ជុំវិញពិភពលោកជាមួយ កាតនិម្មិតវីង               ម៉ាស្ទ័រកាត។​

របៀបបង្កើត

គ្មានភាពស្មុគស្មាញក្នុងការរង់ចាំ គ្រាន់តែមាន​គណនីធនាគារវីង ដែលមានឯកសារពេញលេញ ហើយធ្វើតាមជំហានងាយៗទាំងនេះដើម្បីប្រើកាតនិម្មិតវីង ម៉ាស្ទ័រកាត​បានភ្លាមៗ

  1. គ្រាន់តែមានគណនីធនាគារវីង រួចទាញយកកម្មវិធីទូរសព្ទធនាគារវីង ​បន្ទាប់មកចុចលើ“ គណនីរបស់ខ្ញុំ” ចុចលើ (+) ដើម្បីបន្ថែមកាត“អនឡាញ ម៉ាស្ទ័រកាត”.
  2. ជ្រើសរើសគណនីដែលត្រូវភ្ជាប់ជាមួយកាតរបស់អ្នក​រួចបំពេញព័ត៌មាន បន្ទាប់មកចុច ‘ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ’​រួចចុចបន្ត។
  3. បញ្ចូលលេខសម្ងាត់របស់អ្នក ការបង្កើតកាតបានជោគជ័យ
  4. លោកអ្នកអាចចាប់ផ្ដើមភាពរីករាយ ក្នុងការប្រើប្រាស់កាតនិម្មិតវីង ម៉ាស្ទ័រកាត!

*ចំណាំ៖

កាតអាចភ្ជាប់បានសម្រាប់តែគណនីអតិថិជនដែលមានឯកសារពេញលេញដូចខាងក្រោម:

  1. ឯកសារអត្តសញ្ញាណ
  2. លិខិតឆ្លងដែន (មានទិដ្ឋាការត្រឹមត្រូវសម្រាប់ជនបរទេស)

សូមអញ្ជើញទៅកាន់ធនាគារ វីងដែលនៅជិតបំផុតដើម្បីបញ្ជូលឯកសារអត្តសញ្ញាណដែលមានសុពលភាព សម្រាប់គណនីរបស់អ្នក ដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួនដែលមានសុពលភាពណាមួយ

តើវីងអនឡាញម៉ាស្ទ័រកាតមានលក្ខណៈពិសេសអ្វីដាច់ពីគេ?

  • ជាវីងអនឡាញម៉ាស្ទ័រកាតដែលអាចបើកដោយខ្លួនឯងភ្លាមៗ
  • មិនចាំបាច់រង់ចាំ
  • ចាប់ផ្តើមទិញទំនិញពីគ្រប់ទីកន្លែងលើពិភពលោកភ្លាមៗ
របៀបបង្កើតវីងអនឡាញម៉ាស្ទ័រកាត

ថ្លៃសេវា

 

កាតនិម្មិត វីងម៉ាស្ទ័រកាត

ប្រភេទសេវា

ថ្លៃសេវា

ការចេញកាតថ្មី*

ឥតគិតថ្លៃ**

សមតុល្យអប្បបរមាតម្រូវអោយមាន

0 ដុល្លារ***

ប្រភេទរូបិយប័ណ្ណ

ប្រាក់ដុល្លារអាមេរិក

ទឹកប្រាក់ទិញច្រើនបំផុត​/ថ្ងៃ

5,000ដុល្លារ /ថ្ងៃ

ប្រតិបត្តិការទិញអតិបរមា​/ថ្ងៃ

ឥតកំណត់

រយៈពេលផុតកំណត់នៃកាត

5 ឆ្នាំ

ថ្លៃសេវាថែទាំប្រចាំខែ

0.50 ដុល្លារ​ 

ប្រភេទសេវា និង ថ្លៃសេវាផ្សេងៗ

 

ទិញ ​ឬ​ ជាវរូបិយប័ណ្ណណាមួយក្រៅពីប្រាក់ដុល្លារអាមេរិក​/ប្រតិបត្តិការ

2.5% សម្រាប់អត្រាប្ដូររូបិយប័ណ្ណ

ធ្វើប្រតិបត្តិការបរាជ័យតាម Online /​ ប្រតិបត្តិការ

0.40 ដុល្លារ​

សេវាក្នុងការទិញអនឡាញ /​ ប្រតិបត្តិការ

ឥតគិតថ្លៃ

ទាញយកកម្មវិធីដើម្បីបង្កើតកាតនិម្មិត

កម្មវិធីទូរសព្ទធនាគារវីង

 

ចំណាំ

* ចំនួនកាតនិម្មិតវីង ម៉ាស្ទ័រកាតអនុញ្ញាតឱ្យភ្ជាប់រហូតដល់ ១០ កាត ក្នុងមួយគណនីវីង និងសម្រាប់តែគណនីដែលមានឯកសារពេញលេញ។

**ឥតគិតថ្លៃចំពោះសេវាសម្រាប់ 3 កាតដំបូង។​ កាតទី 4 រហូតដល់ កាតទី 10 គិតថ្លៃសេវា $1/កាត

***ចំពោះគណនីវីងត្រូវមានសមតុល្យយ៉ាងហោចណាស់ 0.50 ដុល្លារសម្រាប់ថ្លៃថែទាំប្រចាំខែ (ថ្លៃឈ្នួលកាត់ជាមុន) នៅពេលភ្ជាប់កាតនិម្មិតវីងម៉ាស្ទ័រកាត

វិធីបង្កើតកាតនិម្មិតវីង ម៉ាស្ទ័រកាតថ្មី​នៅពេលកាតផុតកំណត់

នៅពេលកាតនិម្មិតវីង ម៉ាស្ទ័រកាតរបស់អ្នកក្លាយជាពណ៌ប្រផេះនៅក្នុងកម្មវិធីទូរសព្ទធនាគារវីង វាមានន័យថាកាតរបស់អ្នកបានផុតកំណត់​   ហើយ។ ដើម្បីបន្តប្រើកាតរបស់អ្នកសូមធ្វើតាមជំហានដូចគ្នានៅពេលអ្នកភ្ជាប់កាតដំបូង​ ដូចជំហាន របៀបបង្កើត ខាងលើ។

អ្នកអាចបង្កើតកាតនិម្មិតវីង ម៉ាស្ទ័រកាតថ្មីដោយខ្លួនឯងជាមួយនឹងគណនីវីងបច្ចុប្បន្នរបស់អ្នក នៅលើកម្មវិធីទូរសព្ទធនាគារវីង អ្នកនឹងទទួលបានកាតនិម្មិតវីង ម៉ាស្ទ័រកាតថ្មី ជាមួយលេខកាតថ្មី។

វិធីលុបកាតដែលផុតកំណត់

ការកែលម្អនេះគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការលុបឬបិទកាតចេញពីគណនីបាន។ ក្នុងករណីដែលអ្នកប្រើប្រាស់មានការភ័ន្ដច្រឡំក្នុងការប្រើប្រាស់នូវកាតផុតកំណត់នោះ សម្រាប់ប្រតិបត្តិការណាមួយ ប្រតិបត្តិការបរាជ័យនឹងអាចកើតមានឡើង ហើយនឹងធ្វើការកាត់ទឹកប្រាក់។​ ដូចនេះ សូមជ្រើសរើសមុខងារ ‘បិទកាត’ ដើម្បីផ្លាស់ប្ដូរកាតដែលឈប់ប្រើប្រាស់ចេញពីគណនី។