លោកអ្នកអាចស្នើសុំ កម្ចីប្រាក់បៀវត្ស របស់ធនាគារកសិកនដែលមានទំហំទឹកប្រាក់ចាប់ពី ៣០ដុល្លារ រហូតដល់ ៣០០ដុល្លារ (ឬរហូតដល់៥០%នៃប្រាក់បៀវត្សរបស់លោកអ្នក) បានយ៉ាងងាយស្រួល តាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយមិនចាំបាច់មានទ្រព្យបញ្ចាំឬអ្នកធានា។
លក្ខខណ្ឌស្នើសុំ និងព័ត៌មានអំពីឥណទាន៖
- សម្រាប់តែអតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតហ្វូនវីងតែប៉ុណ្ណោះ
- ផ្តល់ជូនសម្រាប់តែបុគ្គលិករបស់រោងចក្រសហគ្រាសដែលបានសហការតែប៉ុណ្ណោះ
- ទំហំកម្ចី៖ ចាប់ពី៣០ដុល្លារ រហូតដល់ ៣០០ដុល្លារ (ឬរហូតដល់៥០%នៃប្រាក់បៀវត្សរបស់លោកអ្នក)
- កម្ចីរយៈពេល៖ ចាប់ពី ២ ទៅ ២០ ថ្ងៃ
- ការប្រាក់៖ មិនគិតការប្រាក់
- កម្រៃសេវាឥណទាន៖ ០,៥% នៃរាល់ការបញ្ចេញឥណទានដំបូង (រៀងរាល់៦ខែ)
- កម្រៃសេវាដំណើរការឥណទាន៖ ៤% នៃរាល់ការបញ្ចេញឥណទាន
- កម្រៃសេវាទូទាត់វីង៖ ១% នៃរាល់ការបញ្ចេញឥណទាន
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ការទូទាត់សំណង៖
- ធ្វើការទូទាត់ទឹកប្រាក់សរុបដោយស្វ័យប្រវត្តិពីគណនីវីងរបស់អ្នកនៅថ្ងៃបើកប្រាក់បៀវត្ស ឬថ្ងៃកំណត់សង
- ធ្វើការបង់ទឹកប្រាក់សរុបដោយខ្លូនឯងតាមរយៈកម្មវិធីស្មាតហ្វូនវីង
ធនាគារវីងនិងធនាគារកសិកន សូមរក្សាសិទ្ធក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយដោយមិនចាំបាច់ជូនដំណឹងជាមុន។

