fbpx

ណែនាំមិត្តភក្កិ ប្រើវីងឌីជីថលឡូនឥឡូវនេះ ដើម្បីឈ្នះរង្វាន់

ធ្នូ 5, 2023

ណែនាំវីងឌីជីថលឡូនទៅកាន់មិត្តភក្កិ និងសមាជិកគ្រួសារ ដើម្បីទទួលបានដំណោះស្រាយហិរញ្ញវត្ថុលឿនរហ័ស​ ហើយទទួលបានរង្វាន់ជាលុយថែមទៀតផង។

ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីណែនាំអ្នកប្រើប្រាស់ ដើម្បីជំរុញការប្រើប្រាស់កម្ចីឌីជីថលឡូន ដែលជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលទៅដល់អ្នកប្រើប្រាស់ទទួលបានជំនួយភ្លាមៗរាល់ពេលមានតម្រូវការហិរញ្ញវត្ថុបន្ទាន់។​​ កម្មវិធីណែនាំនេះ នឹងអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់អាចការចែករំលែកជាមួយមិត្តភក្កិ និងសមាជិកគ្រួសារ ព្រមទាំងទទួលបានរង្វាន់ជាការតបស្នងចំពោះការគាំទ្ររបស់អ្នកចូលរួមទាំងអស់ផងដែរ។​

តម្រូវការហិរញ្ញវត្ថុបន្ទាន់អាចកើតមានជាយថាហេតុដែលធ្វើឲ្យបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារ ដែលត្រូវការចំាបាច់នូវជំនួយហិរញ្ញវត្ថុបន្ទាន់។​ ធនាគារ វីង បានមើលឃើញពីសារៈសំខាន់នៃការចូលរួមជួយគាំទ្រដល់សហគមន៍ឋិតក្នុងស្ថានភាពលំបាកបែបនេះ និងមានគោលដៅជំរុញបរិយាកាសឲ្យប្រសើរឡើងទៅដល់បុគ្គលម្នាក់ៗអាចចូលរួមចំណែកចែករំលែកពីដំណោះស្រាយហិរញ្ញវត្ថុទៅដល់មិត្តភក្កិ សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនរបស់ពួកគេ។

លោក ហាន ប៉េង​ក្វាង អគ្គនាយកធនាគារ វីង បានថ្លែងថា៖ “បញ្ហាហិរញ្ញវត្ថុមិនគួរជាឧបសគ្គរារាំងដល់ក្តីសុបិន និងការប្រាថ្នាចង់បានរបស់បុគ្គលម្នាក់ៗនោះឡើយ។ ធនាគារ​ វីង យើងខ្ញុំតែងតែធ្វើការប្តេជ្ញាជម្នះឧបសគ្គ ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលប្រើប្រាស់”។

លោក ហាន ប៉េង​ក្វាង បានបន្ថែមថា៖ “តាមរយៈការណែនាំ អ្នកដែលត្រូវការដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរបស់យើងខ្ញុំទៅកាន់អ្នកដែលមានតម្រូវការ​ នោះអ្នកប្រើប្រាស់មិនត្រឹមតែអាចរួមចំណែកដោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់មនុស្សជាទីស្រលាញ់របស់ពួកគេប៉ុណ្ណោះទេ ហើយថែមទាំងទទួលបានរង្វាន់ជាការតបស្នងផងដែរ។ នេះគឺជាមធ្យោបាយឈ្នះ-ឈ្នះ ដែលបង្ហាញពីសារៈសំខាន់នៃការជួយគាំទ្រនៅក្នុងសហគមន៍”។

ជាមួយកម្មវិធីណែនាំពីកម្ចីឌីជីថលឡូនរបស់ធនាគារ វីង អ្នកចូលរួមទាំងអស់សុទ្ធតែមានឱកាសណែនាំមនុស្សជាទីស្រលាញ់របស់ពួកគេដែលកំពុងមានតម្រូវការជំនួយហិរញ្ញវត្ថុភ្លាមៗ ដែលជួយទៅដល់អ្នកប្រើប្រាស់ងាយស្រួលស្នើកម្ចីបានយ៉ាងឆាប់រហ័សតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។ រាល់ការណែនាំទៅកាន់អ្នកប្រើប្រាស់ថ្មីដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ​ហើយអាចទទួលបានជោគជ័យរាល់ការអនុម័តកម្ចីនីមួយៗ​ នោះអ្នកណែនាំនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.០០០ រៀល។

លេខគណនីធនាគារ វីង របស់អ្នកណែនាំនឹងត្រូវប្រើប្រាស់ជាលេខយោង ហើយការផ្តល់ជាទឹកប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកណែនាំដោយផ្ទាល់នាដើមខែបន្ទាប់។​​​ យ៉ាងណាមិញ ការផ្តល់ជូននេះសម្រាប់តែការណែនាំវីងឌីជីថលឡូនទៅកាន់អ្នកប្រើប្រាស់ថ្មីប៉ុណ្ណោះ។ ចំពោះការណែនាំទៅកាន់អ្នកប្រើប្រាស់វីងឌីជីថលឡូនរួចហើយនោះ នឹងមិនទទួលបានអត្ថប្រយោជន៍នេះឡើយ។

លោក ឌឿក តារាវុធ​ នាយកគ្រប់គ្រងអាជីវកម្មប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល នៃធនាគារ វីង បានថ្លែងថា៖​ “ជាមួយនឹងកម្ចីឌីជីថលប្រកបដោយភាពច្នៃប្រឌិតរបស់យើង អ្នកចូលរួមម្នាក់ៗសុទ្ធតែអាចធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ តាមរយៈការណែនាំមិត្តភក្កិ ក៏ដូចជាសមាជិកគ្រួសារឲ្យប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន និងងាយស្រួលប្រើប្រាស់ដូចជាវីងឌីជីថលឡូន”​។ លោកបន្តថា៖ “ការជួយគ្នាបែបនេះ យើងអាចបង្កើតបានជាបណ្តាញនៃការជួយជ្រោមជ្រែងដ៏សំខាន់មួយនៅក្នុងសហគមន៍”។

វីងឌីជីថលឡូន ជាសេវាកម្មកម្ចីបែបទំនើប ដែលផ្តល់ភាពងាយស្រួល មានភាពរហ័ស និងធានាបាននូវសុវត្ថិភាពទៅដល់អតិថិជន។ អ្នកប្រើប្រាស់អាចស្នើកម្ចីវីងឌីជីថលឡូនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនទាមទារឯកសារស្មុគស្មាញ ហើយការអនុម័តកម្ចីចំណាយពេលត្រឹមតែពីរនាទីប៉ុណ្ណោះ។ ដូច្នេះអតិថិជនមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាដោយផ្ទាល់​ និងអាចទទួលបានកម្ចីភ្លាមៗដោយមិនចំណាយពេលរង់ចាំរាប់សប្តាហ៍ដូចមុនទៀតឡើយ។

អ្នកប្រើប្រាស់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចមានសិទ្ធស្នើកម្ចីវីងឌីជីថលឡូនរហូតដល់ ៥០,០០០​​ ដុល្លារ ជាមួយអត្រាការប្រាក់សមរម្យ ហើយការសងត្រលប់មានរយៈពេលបីឆ្នាំ។ អតិថិជនដែលប្រើប្រាស់កម្មវិធី Wing Bank App របស់ធនាគារ វីង ដូចជា៖ ការធ្វើប្រតិបត្តិការទូទាត់ ឬវេលុយតាមមុខងារ​ Wing KHQR ការបើកប្រាក់បៀវត្ស ក៏ដូចជាអ្នកប្រើប្រាស់ទិញទំនិញតាម Wingmall អាចមានឱកាសខ្ពស់ក្នុងការស្នើកម្ចីវីងឌីជីថលឡូន ដោយមិនចាំបាច់មានវត្ថុបញ្ចាំ ឬអ្នកធានានោះឡើយ។​ ដូច្នេះ ការប្រើប្រាស់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយកម្មវិធី Wing Bank App កាន់តែច្រើន នោះមានន័យថាលទ្ធភាពទទួលបានទំហំកម្ចីក៏កាន់តែខ្ពស់ផងដែរ។​​

អតិថិជនមានជម្រើស​ជាច្រើនដើម្បីស្នើ វីងឌីជីថលឡូន ដែលក្នុងនោះអតិថិជនរបស់ធនាគារ វីង អាចធ្វើការស្នើតាមរយៈ Wing Bank App​ ឬស្កេនឃ្យូអកូដ (QR Code) ដែលមានបិទនៅតាមទីតាំងរបស់បណ្តាញវីងនៅទូទាំងប្រទេសកម្ពុជា​។