fbpx
ចុចដើម្បីរកមើលផ្នែកផ្សេងទៀត
ធនាគារឯកទេសវីង ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ​ហើយអាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។

ជាមួយនឹងអាជ្ញាប័ណ្ណនេះដែរ វីងបានផ្តល់សិទ្ធិសិទ្ធផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់ទូលំទូលាយដូចជា៖ សេវាប្រាក់កម្ចី និង ទទួលប្រាក់សន្សំ។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។

ចាប់តាំងពីការចាប់ផ្តើមរបស់យើងក្នុងឆ្នាំ ២០០៩ វីងបានខិតខំប្រឹងប្រែងដើម្បីអនុវត្តចក្ខុវិស័យនៃការផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដែលមានសុវត្ថិភាព និងរហ័ស ហើយត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ យើងកំពុងបង្កើតធនាគារមួយដែលនឹងធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដោយផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។

លោកអ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីងនៅទីនេះ

get wing app on Google Play wing app available on AppStore

Wing Bank

អ្នកប្រើប្រាស់គណនីវីង

  • 1. តើនឹងមានការផ្លាស់ប្តូរអ្វី សម្រាប់អ្នកប្រើប្រាស់គណនីវីងបច្ចុប្បន្ន?

    អតិថិជននៅតែអាចធ្វើប្រតិបត្តការផ្ទេរប្រាក់បានជាធម្មតា។

  • 2. ប្រសិនបើអ្នកប្រើប្រាស់ភ្លេចលេខកូដសម្ងាត់ PIN ឬគណនីរបស់ពួកគេត្រូវបានផ្អាកដំណើរការ តើពួកគាត់គួរធ្វើដូចម្តេច?

  • 3. តើមានអ្វីកើតឡើងចំពោះសមតុល្យទឹកប្រាក់នៅក្នុងគណនីវីងរបស់ខ្ញុំ?

    មិនមានអ្វីកើតឡើងចំពោះសមតុល្យទឹកប្រាក់នៅក្នុងគណនីវីងរបស់អ្នកឡើយ។

  • 4. តើខ្ញុំនឹងទទួលបានការប្រាក់ ពីគណនីវីងរបស់ខ្ញុំដែរឬទេ?

    មិនមានទេ ប៉ុន្តែសម្រាប់អ្នកដែលបានចុះឈ្មោះបើកគណនីសន្សំ នឹងអាចទទួលបានការប្រាក់។ គណនីសន្សំនិងគណនីបញ្ញើ នឹងដាក់ដំណើរការឆាប់ៗនេះ។

  • 5. តើនឹងមានការផ្លាស់ប្តូរ ចំពោះគណនីសន្សំរ​​បស់ខ្ញុំជាមួយ J Trust Royal Bank តាមរយៈវីង?

    អ្នកនឹងនៅតែទទួលបានអត្រាការប្រាក់ដដែល។ វានឹងមិនមានអ្វីបៈពាល់ដល់គណនីរបស់អ្នកជាមួយ J Trust Royal Bank តាមរយៈវីងឡើយ។

  • 6. តើខ្ញុំនៅតែអាចសងប្រាក់កម្ចីរបស់ខ្ញុំដល់ដៃគូធនាគារវីងបានទេ?

    អ្នកនៅតែអាចសងប្រាក់កម្ចីរបស់អ្នកជាមួយដៃគូធនាគាររបស់វីងបានដូចធម្មតា។

  • 7. តើខ្ញុំនៅតែអាចស្នើសុំប្រាក់កម្ចីពីធានាគារដៃគូរបស់វីងបានដែឬទេ?

    អ្នកអាចស្នើសុំប្រាក់កម្ចីពីដៃគូរបស់យើងតាមរយៈកម្មវិធីស្មាតហ្វូនវីង។ ទន្ទឹមនេះដែរ អ្នកអាចស្នើសុំប្រាក់កម្ចីពីធនាគារវីងបានផងដែរនៅពេលយើងដាក់ដំណើការសេវាកម្មនេះ។

  • 8. តើ អ្នកប្រើប្រាស់អាចបើកគណនីប្រភេទអ្វីបានខ្លះ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក?

    យើងនឹងជូនដំណឹងពីប្រភេទគណនីឆាប់ៗនេះ។

  • 9. តើអតិថិជនអាចបើកគណនីវីងតាមវិធីណា?

    ក្នុងពេលឆាប់ៗនេះ អតិថិជនអាចបើកគណនីវីងបាននៅ​ ការិយាល័យកណ្តាល តាមភ្នាក់ងារវីង ជាមួយបុគ្គលិកផ្នែកលក់ចល័ត និងតាមកម្មវិធីស្មាតហ្វូនវីង។

  • 10. តើយើងនៅតែអាចបើកគណនីវីងmWAC(គណនីប្រើប្រាស់លេខទូរស័ព្ទ)បានទេ?

    ពិតណាស់អ្នកអាចបើកបានធម្មតា។

  • 11. តើអ្នកប្រើប្រាស់អាចស្នើសុំប្រាក់កម្ចីនៅតាមភ្នាក់ងារវីងបានដែរឬទេ?

    មិនទាន់មាននៅឡើយ យើងនឹងដាក់ដំណើរការសេវាកម្មនេះក្នុងពេលឆាប់ៗនេះ។

  • 12. តើអ្នកប្រើប្រាស់អាចបើកគណនីសន្សំនៅតាមភ្នាក់ងារវីងបានឬទេ?

    មិនទាន់បានទេ យើងនឹងដាក់ដំណើរការសេវាកម្មនេះក្នុងពេលឆាប់ៗនេះ។

  • 13. តើខ្ញុំនៅតែអាចប្រើវីងគិតលុយ (Wing Pay) សម្រាប់ការចំណាយប្រចាំថ្ងៃបានទេ?

    អ្នកនៅតែអាចប្រើ វីងគិតលុយ(Wing Pay)បានជាធម្មតា។

  • 14. តើ អតិថិជននៅបរទេសនៅតែអាចផ្ញើប្រាក់របស់ខ្លួន ចូលមកប្រទេសកម្ពុជាតាមរយៈវីងបានដែរឬទេ?

    ពួកគេនៅតែអាចផ្ញើបានដូចធម្មតា។

  • 15. តើ អតិថិជននៅតែអាចចុះឈ្មោះ បើកគណនីវីង នៅតាមភ្នាក់ងារវីងបានជាធម្មតាទេ?

    ពួកគេអាចចុះឈ្មោះ បើកគណនីវីង នៅតាមភ្នាក់ងារវីងបានជាធម្មតា។

  • 16. តើ វីងត្រូវការឯកសារ សម្គាល់អត្តសញ្ញាណអតិថិជន (KYC)ដូចមុនដែរទេ សំរាប់ការ ចុះឈ្មោះបើកគណនី?

    អតិថិជនត្រូវតែផ្តល់ឯកសារ សម្គាល់អត្តសញ្ញាណ KYC ដូចគ្នា។ ក្នុងករណីខ្លះយើងអាចស្នើសុំឯកសារបន្ថែមទៀត។

  • 17. តើ ឯកសារសម្គាល់អត្តសញ្ញាណ KYC របស់អតិថិជនម្នាក់នៅតែអាចបើក គណនីវីងចំនួន៨បានទេ?

    ពិតណាស់អតិថិជន នៅអាចបើកបានធម្មតា។

  • 18. តើ គណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់ត្រូវបានរាប់បញ្ចូលជាមួយគណនីចំនួន៨ដែរឬទេ?

    គណនីសន្សំត្រូវបានរាប់បញ្ចូល។ ដោយឡែកសំរាប់គណនីបញ្ញើមានកាលកំណត់មិនត្រូវបានរាប់បញ្ចូលឡើយ ហើយអតិថិជនអាចបើកគណីច្រើនបានតាមដែលគាត់ត្រូវការ។

  • 19. តើនឹងមានការផ្លាស់ប្តូរថ្លៃសេវាដាក់ប្រាក់រឺដកប្រាក់ដែរឬទេ?

    ទេ! វានឹងមិនមានការផ្លាស់ប្តូរចំពោះថ្លៃសេវាកម្មសម្រាប់សេវាដាក់ប្រាក់រឺដកប្រាក់ឡើយ។

  • 20. តើនឹងមានការផ្លាស់ប្តូរ ចំនួនកំណត់អតិបរមានៃការធ្វើប្រតិបត្តិការទេ?

    ទេ វានៅរក្សារដដែល។

  • 21. តើអ្នកប្រើប្រាស់នឹងត្រូវគិតថ្លៃសេវាផ្ទេរប្រាក់រវាងគណនីវីងដែរឬទេ?

    មិនមានទេ វីងផ្តល់ការផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតដោយឥតគិតថ្លៃ។

  • 22. តើនឹងមានការផ្លាស់ប្តូរថ្លៃសេវានៃការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់អន្តរជាតិ និងសេវាផ្សេងៗទៀតដែរឬទេ?

    មិនមានទេ​ វានៅរក្សារដូចដើម។

ភ្នាក់ងារវីង

  • 1. តើនឹងមានអ្វីកើតឡើងចំពោះភ្នាក់ងារវីងនាពេលបច្ចុប្បន្ន?

    ពួកគេនៅតែអាចផ្តល់សេវាជូនអតិថិជនបានដូចធម្មតា។

  • 2. តើវីងនៅបន្តជ្រើសរើសភ្នាក់ងារវីងថ្មីដែរឬទេ?

  • 3. តើភ្នាក់ងារវីង អាចផ្តល់សេវាប្រាក់កម្ចីឬសេវាប្រាក់សន្សំទេ?

    មិនទាន់មាននៅឡើយ វានឹងមានឆាប់ៗនេះ។

  • 4. តើភ្នាក់ងារវីងនឹងទទួលបានការប្រាក់ពីគណនីដែលមានស្រាប់ទេ?

    អត់ទេ ប៉ុន្តែពួកគេអាចសន្សំជាមួយអត្រាការប្រាក់ដ៏ល្អនៅពេលដែលបង្កើតគណនីថ្មីផ្សេងមួយទៀត។

  • 5. តើធនាគារវីងនឹងមានការិយាល័យឬសាខាដែរឬទេ?

    យើងមិនទាន់មានការិយាល័យឬសាខាទេឥឡូវនេះ។

  • 6. តើភ្នាក់ងារវីងអាចស្នើសុំប្រាក់កម្ចីពីធនាគារវីងបានទេ?

    ពិតណាស់! ពួកគេអាចស្នើសុំប្រាក់កម្ចីបាននៅពេលយើងដាក់ដំណើរការលើទីផ្សារ។

  • 7. តើ នឹងមានផលិតផលនិងសេវាកម្មបន្ថែមសម្រាប់ភ្នាក់ងារឬទេ?

    បាទ/ចាស មាន យើងនឹងផ្តល់ដំណឹងឆាប់ៗនេះ។

  • 8. តើមានប្រភេទរូបិយប័ណ្ណអ្វីខ្លះដែលអាចធ្វើសារាចរនៅធនាគារវីង?

    យើងនៅតែបន្តផ្តល់ប្រភេទរូបិយប័ណ្ណដូចដើម។ ប្រសិនបើមានការផ្លាស់ប្តូរណាមួយយើងនឹងជូនដំណឹងដល់ភ្នាក់ងារនិងអតិថិជន។

សម្រាប់សំណួរបន្ថែមទាក់ទងនឹងវីង អំពីអាជ្ញាប័ណ្ណថ្មី ឬសេវាកម្មរបស់យើង សូមមេត្តាទាក់ទងមកក្រុមការងាររបស់យើតាមរយៈ ទូរស័ព្ទលេខ៖ ៨៥៥ ២៣ ៩៩៩ ៩៨៩ | ០១២ ៩៩៩ ៤៨៩ ។