fbpx

វីង រៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលដើម្បីបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងការទូទាត់ប្រាក់ចំណាយ

មីនា 19, 2020

ភ្នំពេញថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលនៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។

ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ១៧ រូបផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ វីង បានបង្ហាញទៅគណៈប្រតិភូពីរបៀបការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយនៃការធ្វើប្រតិបត្តិការទូតទាត់ហិរញវត្ថុតាមប្រព័ន្ធឌីជីថលដែលជួយគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិចដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា៖«​ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ និងវិធីសាស្រ្តផ្សេងៗដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនតាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។ ដំណោះស្រាយនៃការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជានិន្នាការសកលមួយដែលមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់កំណើនរួមប្រកបដោយចីរភាព ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»​។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ឥឡូវនេះ វីង ដែលមានភ្នាក់ងារជាង ៧៥០០កន្លែងទូទាំងប្រទេស ត្រូវបានគេទទួលស្គាល់និងមានទំនុកចិត្តបំផុតក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅក្នុងទីផ្សារនៃព្រះរាជាណាចក្រហើយមានដៃគូសហការជាង ៤ ម៉ឺនពាណិជ្ជករ និងសហគ្រាសធំៗ រួមមាន៖ Mastercard, Western Union, និងMoneyGram Wechat និង Alipay ។​

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៏ថា៖ «ក្នុងនាមជាអ្នកផ្តល់សេវាធនាគារតាមទូរស័ព្ទចល័តឈានមុខគេមួយនៅកម្ពុជា យើងមានសេចក្តីរីករាយដែលប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គកម្ពុជាទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត់។ វីងកំពុងតែបន្តដំណើរជាមួយចក្ខុវិស័យក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបប្រកបដោយ ភាពងាយស្រួល មានការធានា និងរហ័សក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែល្អប្រសើរ»។​

ដោយមានអតិថិជនជាង ៥ លាននាក់ដែលភាគច្រើនមិនស្ថិតក្នុងបណ្តាញធនាគារនោះ វីង បានគាំទ្រដល់សេដ្ឋកិច្ចកម្ពុជាដោយជួយសំរួលដល់ការធ្វើប្រតិបត្តិការមានតម្លៃជិត ៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស តាមរយៈការធ្វើប្រតិបត្តិការជាង ១៣០ លានដង កាលពីឆ្នាំមុន។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតបានមានប្រាសាសន៍ថា៖ «វីង តែងតែសង្កត់ធ្ងន់ទៅលើការអនុវត្តប្រកបដោយភាពលេចធ្លោ ក្នុងការខិតខំរក្សាប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពទូទាំងអង្គភាពក៏ដូចជាពង្រឹងនិរន្តរភាពនៃការឆ្នៃប្រឌិតនៃដំណោះស្រាយហិរញ្ញវត្ថុដើម្បីបំពេញនូវតំរូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា»។

ក្រៅពីផ្តល់សេវាកម្មការផ្ទេរប្រាក់ ទូទាត់វិក្កបត្រ បញ្ចូលលុយទូរស័ព្ទ ដកប្រាក់ និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈប្រព័ន្ធអេកូឡូស៊ីចល័ត ដ៏រឹងមាំ វីងផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចជា៖ ហ្វីលីពីន វៀតណាម ថៃ និងកូរ៉េខាងត្បូង ដែលកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៅកម្ពុជាក៏ដូចជាជាពលករចំណាកស្រុកដែលកំពុងរស់នៅជាង ២០០ ប្រទេសនៅទូទាំងពិភពលោក។ ពួកគេទាំងនោះបានជ្រើសរើសដៃគូសហការអន្តរជាតិរបស់វីង ដើម្បីធ្វើការផ្ញើរប្រាក់មកកម្ពុជាប្រកបដោយប្រសិទ្ធភាពតាមរយៈគណនីយវីងមកកាន់សមាជិកគ្រួសាររបស់ពួកគេ៕