- សេចក្តីផ្តើម
ធនាគារ វីង (ខេមបូឌា) ម.ក (“ធនាគារវីង, យើង យើងខ្ញុំ ឬ របស់យើង”) យល់ឃើញថាឯកជនភាពរបស់លោកអ្នកគឺសំខាន់ណាស់ចំពោះយើងខ្ញុំ។ យើងគោរពភាពឯកជនរបស់លោកអ្នក ហើយប្តេជ្ញាការពារតាមរយៈអនុវត្ដគោលការណ៍ឯកជនភាពនេះ និងច្បាប់ជាធរមាននៃប្រទេសកម្ពុជា។
គោលការណ៍ឯកជនភាពនេះ មានគោលបំណងអនុញ្ញាតឱ្យលោកអ្នកយល់ដឹងអំពីរបៀបដែល ធនាគារវីងប្រមូល និងគ្រប់គ្រងទិន្នន័យរបស់លោកអ្នក នៅពេលលោកអ្នកធ្វើប្រតិបត្ដិការជាមួយធនាគារវីង ទោះបីជាតាមបណ្តាញផ្ទាល់ ឬដោយប្រយោលក៏ដោយ។ លោកអ្នកទទួលស្គាល់ថា លោកអ្នកបានអានគោលការណ៍ឯកជនភាពនេះ មុនពេលធ្វើកិច្ចប្រតិបត្ដិការណាមួយជាមួយនឹងធនាគារវីង។ ក្នុងបរិបទនេះ “ទិន្នន័យ” សំដៅលើរាល់ព័ត៌មានដែលមានចែងក្នុងប្រការ ៣ នៃគោលការណ៍ឯកជនភាពនេះ រួមបញ្ចូលទាំង ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។
-
ការទទួលស្គាល់ និងទទួលយកគោលការណ៍ឯកជនភាពនេះរបស់លោកអ្នក
ការចូលប្រើប្រាស់របស់លោកអ្នក និងការបន្តធ្វើប្រតិបត្ដិការជាមួយធនាគារវីង ដោយផ្ទាល់ ឬតាមរយៈថ្នាលណាមួយរបស់យើងខ្ញុំរួមបញ្ចូលទាំង គេហទំព័រ កម្មវិធីទូរសព្ទ និងថ្នាលដទៃទៀត (“ថ្នាលវីង (Wing Platform)”) ត្រូវបានចាត់ទុកជាការទទួលស្គាល់ និងយល់ព្រមលើគោលការណ៍ឯកជនភាពនេះ។
ការទាក់ទង (Interacting) ការផ្តល់ព័ត៌មាន មកកាន់យើងខ្ញុំ ឬ (សម្រាប់បុគ្គលិករបស់យើងខ្ញុំ) តាមរយៈការបន្តការងារជាមួយយើងខ្ញុំ លោកអ្នកយល់ព្រមឲ្យធនាគារវីង (រួមបញ្ចូលទាំងសាជីវកម្ម និងក្រុមអាជីវកម្មដែលស្ថិតក្រោម រ៉ូយ៉ាលគ្រុប (Royal Group) ) និងភា្នក់ងារយើងខ្ញុំ ប្រមូល ប្រើប្រាស់ បញ្ចេញ និងចែកចាយ នូវទិន្នន័យរបស់លោកអ្នក ជាមួយយើងខ្ញុំ អ្នកផ្តល់សេវាកម្មរបស់យើងខ្ញុំ និងតតិយជនពាក់ព័ន្ធដទៃទៀតស្របតាមគោលការណ៍ឯកជនភាពនេះ។
យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ឯកជនភាពនេះ គ្រប់ពេលវេលា។ យើងខ្ញុំនឹងជូនដំណឹងដល់លោកលោកអ្នកអំពីរាល់ការកែប្រែណាមួយ និងការកែប្រែដែលឆ្លើយតបទៅនឹងគោលការណ៍ឯកជនភាពនេះ។ រាល់ការកែប្រែ ឬការកែតម្រូវណាមួយ ត្រូវមានអានុភាពភ្លាម ចាប់ពីពេលប្រកាសគោលការណ៍ឯកជនភាពដែលបានធ្វើបច្ចុប្បន្នភាពនៅលើថ្នាលវីង (Wing Platform) និងបណ្តាញផ្សេងទៀត ហើយលោកអ្នកលះបង់សិទ្ធិក្នុងការទទួលបានការជូនដំណឹងជាក់លាក់អំពីការកែប្រែ ឬការកែតម្រូវនីមួយៗ។
លោកអ្នកត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលឡើងវិញក្នុងពេលណាមួយ នូវគោលការណ៍ឯកជនភាពនេះ ដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាព។ លោកអ្នកត្រូវបានចាត់ទុកថាបានដឹងឮ និងត្រូវចាត់ទុកថាបានយល់ព្រមលើរាល់ការកែប្រែនៅក្នុងគោលការណ៍ឯកជនភាព តាមរយៈការបន្តប្រើប្រាស់ថ្នាលវីង (Wing Platform) ឬផលិតផល/សេវាកម្មណាមួយដែល ផ្តល់ដោយធនាគារវីង បន្ទាប់ពីកាលបរិច្ឆេទនៃការកែប្រែគោលការណ៍ឯកជនភាពដែលបានកែប្រែនេះត្រូវបានប្រកាស។
- តើពួកយើងប្រមូលព័ត៌មានអ្វីខ្លះ?
ព័ត៌មានផ្ទាល់ខ្លួន
ក្នុងគោលការណ៍ឯកជនភាពនេះ “ព័ត៌មានផ្ទាល់ខ្លួន” សំដៅលើ រាល់ទិន្នន័យ ទោះពិតប្រាកដ ឬមិនពិតប្រាកដ អំពីបុគ្គលម្នាក់ដែលអាចកំណត់សម្គាល់អត្តសញ្ញាណពី (ក) ទិន្នន័យ (ខ) ទិន្នន័យ និងព័ត៌មានដទៃទៀតដែលយើងមាន ឬអាចយកបាន រួមបញ្ចូលទាំង ទិន្នន័យនៅក្នុងកំណត់ត្រារបស់យើងខ្ញុំ ដែលនឹងអាចនឹងធ្វើបច្ចុប្បន្នភាពនាពេលអនាគត។
យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក រួមមាន ឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន អាសយដ្ឋានវិក្កយបត្រ អាសយដ្ឋានដឹកជញ្ជូន ព័ត៌មានទូទាត់ រួមបញ្ចូលតែមិនកម្រិតត្រឹម អាសយដ្ឋានអ៊ីមែល លេខទូរសព្ទ និងព័ត៌មានដទៃទៀត (អាស្រ័យលើបរិបទនៃទំនាក់ទំនងរបស់លោកអ្នកជាមួយយើងខ្ញុំ) ដែលលោកអ្នកស្ម័គ្រចិត្តផ្តល់ឱ្យយើងខ្ញុំនៅពេលលោកអ្នកចុះឈ្មោះ និង/ឬចូលទៅកាន់ថ្នាល់វីង ឬនៅពេលលោកអ្នកជ្រើសរើសចូលរួមក្នុងសកម្មភាព ផ្សេងៗដែលពាក់ព័ន្ធ ឬនៅក្រោមថ្នាលវីង (Wing Platform) ឬពេលដែលលោកអ្នកជាវនូវផលិតផល ឬសេវាកម្មដែលផ្តល់ដោយធនាគារវីង។
ទិន្នន័យតតិយជន (ភាគីទីបី)ព័ត៌មានពីតតិយជន ដូចជាព័ត៌មានផ្ទាល់ខ្លួន ឬបណ្តាញមិត្តភ័ក្តិ ប្រសិនបើលោកអ្នកភ្ជាប់គណនីរបស់លោកអ្នកទៅនឹងថ្នាលតតិយជន (Third Party Platform) និងអនុញ្ញាតឱ្យថ្នាលវីង (Wing Platform) ចូលប្រើព័ត៌មាននេះ។
ព័ត៌មានឧបករណ៍ (Device Information)នៅពេលលោកអ្នកចូលទៅកាន់ថ្នាលវីង (Wing Platform) ប្រព័ន្ធរបស់យើងខ្ញុំនឹងប្រមូលទិន្នន័យ/ព័ត៌មានមួយចំនួនដោយស្វ័យប្រវត្តិពីឧបករណ៍ (Device) របស់លោកអ្នក រួមបញ្ចូលតែមិនកម្រិតត្រឹម ព័ត៌មានអំពីកម្មវីធីស្វែងរក (Web Browser) អាសយដ្ឋាន (IP) ម៉ោងតំបន់ និងឃោគឃី (Cookies) មួយចំនួនដែលត្រូវបានដំឡើងនៅលើឧបករណ៍របស់លោកអ្នក។
លើសពីនេះ នៅពេលលោកអ្នកចូលមើលថ្នាលវីង (Wing Platform) យើងនឹងប្រមូលព័ត៌មានពីគេហទំព័រផ្ទាល់ ឬចំណុច (item) ឬមុខងារ (feature) ណាមួយ ដែលលោកអ្នកចូលមើល ឬប្រើប្រាស់ ដោយគេហទំព័រ ឬពាក្យស្វែងរកនោះណែនាំ លោកអ្នកទៅកាន់ថ្នាលវីង (Wing Platform) និងព័ត៌មានអំពីរបៀបប្រើប្រាស់ថ្នាលវីង (Wing Platform)របស់លោកអ្នក។
ទិន្នន័យហិរញ្ញវត្ថុព័ត៌មានហិរញ្ញវត្ថុ ដូចជាទិន្នន័យ/ព័ត៌មានដែលទាក់ទងនឹងវិធីបង់ប្រាក់របស់លោកអ្នក (ឧទាហរណ៍ លេខប័ណ្ណឥណទាន/ឥណពន្ធដែលមានសុពលភាព ម៉ាកកាត កាលបរិច្ឆេទផុតកំណត់) ដែលពួកយើងអាចប្រមូលនៅពេលលោកអ្នកធ្វើប្រតិបត្តិការទិញ បញ្ជាទិញ ផ្ញើត្រឡប់មកវិញ ផ្លាស់ប្តូរ ឬស្នើសុំព័ត៌មានអំពីសេវាកម្មរបស់យើងពីថ្នាលវីង (Wing Platform)។
ព័ត៌មានកម្មវិធីទូរស័ព្ទ- ព័ត៌មានទីតាំងភូមិសាស្ត្រ យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាត និងការតាមដានព័ត៌មានទីតាំងពី ឧបករណ៍ចល័ត (Mobile Device) របស់លោកអ្នក ដោយនិរន្ដរ៍ ឬខណៈពេលដែលលោកអ្នកកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើងខ្ញុំ ដើម្បីយើងខ្ញុំអាចផ្តល់សេវាកម្មផ្អែកលើទីតាំង។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការចូល ប្រើប្រាស់ ឬការអនុញ្ញាតរបស់យើងខ្ញុំ លោកអ្នកអាចធ្វើផ្លាស់ប្ដូរបាននៅក្នុងការកំណត់ឧបករណ៍ (device’s settings) របស់លោកអ្នក។
- ការចូលប្រើឧបករណ៍ចល័ត (Mobile Device) យើងអាចស្នើសុំការចូលប្រើ ឬការអនុញ្ញាតចំពោះមុខងារមួយចំនួនពីឧបករណ៍ចល័ត (Mobile Device) របស់លោកអ្នក រួមបញ្ចូលតែមិនកំណត់ត្រឹម ប៊្លូធូស (Bluetooth) ប្រតិទិន កាមេរ៉ា ការទំនាក់ទំនង (Contact) មីក្រូហ្វូន (Microphone) ការរំលឹក (Reminder) ឧបករណ៍ចាប់សញ្ញា សារ (SMS) គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្ទុកទិន្នន័យ ព័ត៌មានកំណត់ហេតុទំនាក់ទំនង (រួមបញ្ចូលទាំងការហៅចេញ និងហៅចូល និងរយៈពេលពេលនៃការហៅទូរស័ព្ទ) កម្មវិធីដែលបានតម្លើង (រួមបញ្ចូលទាំងកម្មវិធី ធ្វើដំណើរ ឧបករណ៍ អភិបាលកិច្ច ធនាគារ កំសាន្ត និងកម្មវិធីដទៃទៀត) និងមុខងារផ្សេងទៀតដែលមាននៅលើឧបករណ៍ចល័ត (Mobile Device) របស់លោកអ្នក។ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការចូលប្រើប្រាស់ ឬការអនុញ្ញាតរបស់យើង លោកអ្នកអាចធ្វើដូច្នេះបាននៅក្នុងការកំណត់ឧបករណ៍ (Device Settings) របស់លោកអ្នក។
- ទិន្នន័យនៃឧបករណ៍ចល័ត (Mobile Device) យើងអាចប្រមូលព័ត៌មានឧបករណ៍ (ដូចជាលេខសម្គាល់ឧបករណ៍ចល័តរបស់លោកអ្នក ម៉ូដែល និងក្រុមហ៊ុនផលិត) ប្រព័ន្ធប្រតិបត្តិការ ព័ត៌មានកំណែ និងអាសយដ្ឋាន (IP) ។
- ការជូនដំណឹងភ្លាម យើងអាចស្នើសុំឱ្យលោកអ្នក ឱ្យយើងខ្ញុំអាចជូនដំណឹងភ្លាមដល់លោកអ្នក ទាក់ទងនឹងគណនីរបស់លោកអ្នក ឬកម្មវិធី។ ប្រសិនបើលោកលោកអ្នកចង់បញ្ឈប់ការទំនាក់ទំនងតាមប្រភេទទាំងនេះ លោកអ្នកអាចបិទនៅក្នុងការកំណត់ឧបករណ៍ (Device Settings) របស់លោកអ្នក។
-
តើយើងប្រមូលទិន្នន័យដោយរបៀបណា?
-
គោលការណ៍ឯកជនភាពនេះ អនុវត្តចំពោះទិន្នន័យដែលយើងប្រមូលពីលោកអ្នក នៅពេលលោកអ្នកប្រើប្រាស់ធនាគារវីង ដោយផ្ទាល់
ឬដោយប្រយោល តាមរយៈបណ្តាញខាងក្រោម ឬបណ្តាញផ្សេងទៀត ដែលអាចប្រើប្រាសនាពេលអនាគត ៖
- ថ្នាលវីង (Wing Platform)៖ យើងខ្ញុំប្រមូលព័ត៌មាននៅពេលដែលលោកអ្នកទាញយកថ្នាលវីង (Wing Platform) ចុះឈ្មោះប្រើប្រាស់ថ្នាលវីង (Wing Platform)ស្នើសុំសេវាកម្ម និងផលិតផលដែលមាននៅលើថ្នាលវីង (Wing Platform) ធ្វើប្រតិបត្តិការលើថ្នាលវីង (Wing Platform) និងធ្វើសកម្មភាពផ្សេងទៀតនៅលើថ្នាលវីង (Wing Platform)។
- ព្រឹត្តិការណ៍៖ យើងប្រមូលព័ត៌មានដែលលោកអ្នកផ្តល់ឱ្យយើងនៅពេលចូលរួមប្រើប្រាស់មុខងារណាមួយ ការប្រកួតប្រជែង ការផ្សព្វផ្សាយផលិតផល យុទ្ធនាការផ្សព្វផ្សាយ និងសកម្មភាព និងព្រឹត្តិការណ៍ផ្សេងទៀត ដែលទាក់ទងនឹងថ្នាលវីង (Wing Platform)។
- ថ្នាលតតិយជន (Third Party Platform) ឬភាគីទីបី៖ យើងខ្ញុំប្រមូលទិន្នន័យ/ព័ត៌មានអំពីលោកអ្នកពីថ្នាលតតិយជន (Third Party Platform) ឬភាគីទីបី ដែលលោកអ្នកបានអនុញ្ញាតឱ្យ platform របស់តតិយជន ឬភាគីទីបី បង្ហាញទិន្នន័យទាំងនោះទៅឱ្យធនាគារវីង ក្នុងនាមលោកអ្នក សម្រាប់ដំណើរការប្រតិបត្តិការ ឬចូលទៅកាន់ថ្នាលវីង (Wing Platform) ដើម្បីអត្ថប្រយោជន៍របស់លោកអ្នក។
- បណ្តាញផ្សេងទៀតដែលអាចអនុវត្តនាពេលអនាគត។
-
តើយើងប្រើប្រាស់ទិន្នន័យរបស់លោកអ្នកដូចម្ដេច?
- ឆ្លើយតបទៅនឹងសំណើ មតិយោបល់ និងសំណួររបស់លោកអ្នក ហើយផ្តល់សេវាកម្មអតិថិជន។
- តាមដាន និងវិភាគនិន្នាការ ការប្រើប្រាស់ និងសកម្មភាពនានា ដើម្បីប្រតិបត្តិការ និងកែលម្អថ្នាលវីង (Wing Platform) និងផលិតផល និងសេវាកម្មរបស់ធនាគាវីង។
- គ្រប់គ្រងគណនីដែលលោកអ្នកបានចុះឈ្មោះ ហើយធ្វើការជូនដំណឹងទៅលោកអ្នក ការជូនដំណឹង ការធ្វើបច្ចុប្បន្នភាព ការដាស់តឿន ការគាំទ្រ និងសារដែលទាក់ទងនឹងការប្រើប្រាស់សេវាកម្ម និងផលិតផលរបស់ធនាគារវីង ឬតតិយជន ឬភាគីទីបី បច្ចេកទេស ការផ្សព្វផ្សាយផលិតផល សុវត្ថិភាព និងបញ្ហាផ្សេងៗទៀត។
- យល់ដឹងពីតម្រូវការរបស់លោកអ្នក និងផ្តល់ឱ្យលោកអ្នកនូវសេវាកម្មកាន់តែប្រសើរ និងកែលម្អសេវាកម្ម និងផលិតផលរបស់យើងខ្ញុំ។
- គ្រប់គ្រង តាមដាន និងបន្តគ្រប់គ្រងសេវាកម្ម និងផលិតផលដែលផ្តល់ដោយធនាគារវីង ឬ ដោយតតិយជន ឬភាគីទីបី នៅលើបណ្តាញចែកចាយរបស់ធនាគារវីង។
- អភិវឌ្ឍន៍ ការប្រើប្រាស់ ការគ្រប់គ្រង ការគាំទ្រ និងការចេញវិក្កយបត្រសម្រាប់សេវាកម្ម និងផលិតផលដែលផ្តល់ដោយធនាគារវីង ឬ តតិយជន ឬភាគីទីបី នៅលើបណ្តាញចែកចាយរបស់ធនាគារវីង។
- ការចងក្រងទិន្នន័យ និងការវិភាគសម្រាប់ប្រើប្រាស់ផ្ទៃក្នុង ឬជាមួយតតិយជន ឬភាគីទីបី។
- បង្កើត និងគ្រប់គ្រងគណនីរបស់លោកអ្នក។
- ផ្ដល់ការផ្សាយពាណិជ្ជកម្មតាមគោលដៅ គូប៉ុង ព្រឹត្តិបត្រព័ត៌មាន និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងការផ្សព្វផ្សាយ និងថ្នាលវីង (Wing Platform)ដល់លោកអ្នក។
- ផ្ញើអ៊ីមែលទៅកាន់លោកអ្នក អំពីគណនី ឬការបញ្ជាទិញរបស់លោកអ្នក។
- អនុញ្ញាតការទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងអ្នកប្រើប្រាស់។
- បង្កើតប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីប្រើប្រាស់ថ្នាលវីង (Wing Platform) នាពេលអនាគតកាន់តែមាន លក្ខណៈផ្ទាល់ខ្លួន។
- បង្កើនប្រសិទ្ធភាព និងប្រតិបត្តិការរបស់ថ្នាលវីង (Wing Platform)។
- តាមដាន និងវិភាគ ការប្រើប្រាស់ និងនិន្នាការ ដើម្បីកែលម្អបទពិសោធន៍របស់លោកអ្នកជាមួយថ្នាលវីង (Wing Platform)។
- ជូនដំណឹងលោកអ្នកអំពីបច្ចុប្បន្នភាពរបស់ថ្នាលវីង (Wing Platform)។
- ផ្តល់ជូនផលិតផល សេវាកម្ម និង/ឬការណែនាំថ្មីៗដល់លោកអ្នក។
- ទប់ស្កាត់ប្រតិបត្តិការក្លែងបន្លំ ត្រួតពិនិត្យប្រឆាំងនឹងចោរកម្ម និងការពារប្រឆាំងនឹងបទឧក្រិដ្ឋ។
- ដំណើរការការទូទាត់ និងការសងប្រាក់ត្រឡប់វិញ។
- ស្នើសុំមតិកែលម្អ និងទាក់ទងលោកអ្នកអំពីការប្រើប្រាស់ថ្នាលវីង (Wing Platform) របស់លោកអ្នក។
- ដោះស្រាយវិវាទ និងដោះស្រាយបញ្ហានានា។
- ឆ្លើយតបទៅនឹងសំណើផលិតផល និងសេវាកម្មអតិថិជន។
- រក្សាទុកសម្រាប់កំណត់ត្រាផ្ទៃក្នុង ដើម្បីអនុលោមតាមច្បាប់ជាធរមាន។
- អនុវត្តគោលបំណងផ្សេងៗទៀតចំពោះទិន្នន័យដែលបានប្រមូល។
- គោលបំណងស្របច្បាប់ផ្សេងទៀត។
-
តើយើងចែករំលែកទិន្នន័យដោយរបៀបណា?
ដោយពុំចាំបាច់មានការយល់ព្រមពីលោកអ្នក ធនាគារវីងអាចបង្ហាញទិន្នន័យរបស់លោកអ្នក ដូចខាងក្រោម៖
- និយោជិត មន្ត្រី ដៃគូពាណិជ្ជកម្ម និងភ្នាក់ងាររបស់យើងខ្ញុំ ក្នុងកម្រិតដែលចាំបាច់សម្រាប់គោលបំណងដូចមានកំណត់ក្នុងគោលការណ៍ឯកជនភាពនេះ។
- ក្រុមហ៊ុនពាក់ព័ន្ធរបស់យើងខ្ញុំ ក្នុងករណីនេះយើងខ្ញុំនឹងតម្រូវឱ្យក្រុមហ៊ុនពាក់ព័ន្ធទាំងនោះគោរពតាម គោលការណ៍ឯកជនភាពនេះ។ ក្រុមហ៊ុនពាក់ព័ន្ធរួមមាន ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធណាមួយរបស់យើងខ្ញុំ ក្រុមហ៊ុនវិនិយោគ សហកម្មសិទ្ធិ ឬក្រុមហ៊ុនផ្សេងទៀត ដែលយើងខ្ញុំគ្រប់គ្រង ឬស្ថិតក្រោមការគ្រប់គ្រងជាទូទៅរបស់យើងខ្ញុំ។
- អ្នកលក់ ទីប្រឹក្សា អ្នកម៉ៅការបន្ត និងអ្នកផ្តល់សេវាផ្សេងទៀតដែលត្រូវការចូលប្រើទិន្នន័យ/ព័ត៌មាននេះ ដើម្បីអនុវត្តដំណើរការ/ប្រតិបត្តិការនៅលើថ្នាលវីង (Wing Platform)។
- ជាការឆ្លើយតបនូវការស្នើសុំទិន្នន័យ ប្រសិនបើយើងខ្ញុំចាត់ទុកការបង្ហាញទិន្នន័យគឺអនុលោមតាមច្បាប់ជាធរមាន បទប្បញ្ញត្តិណាមួយ ឬនីតិវិធីផ្លូវច្បាប់ ឬតាមតម្រូវការផ្សេងទៀតដែលកំណត់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
- ពាក់ព័ន្ធនឹងការរំលាយបញ្ចូលគ្នា និងការទិញយកធនាគារវីង ការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងអស់ ឬមួយផ្នែកនៃអាជីវកម្មរបស់យើងខ្ញុំទៅឱ្យក្រុមហ៊ុនមួយផ្សេងទៀត ឬប្រតិបត្តិការស្រដៀងគ្នា។
- យើងក៏អាចចែករំលែកព័ត៌មានដែលបានប្រមូលចងក្រង ឬព័ត៌មានគ្មានអត្តសញ្ញាណព័ត៌មាន ដែលមិនអាចប្រើប្រាស់ដោយសមស្របដើម្បីកំណត់អត្តសញ្ញាណរបស់លោកអ្នក ទៅកាន់បុគ្គលណាម្នាក់ដោយឆន្ទានុសិទ្ធិរបស់ធនាគារវីង។
- មន្ត្រីរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបទៅនឹងសំណើជាក់លាក់។
- និយ័តករដើម្បីបំពេញកាតព្វកិច្ចបញ្ចេញព័ត៌មានរបស់យើងខ្ញុំ ក្នុងកម្រិតដែលយើងខ្ញុំតម្រូវដោយច្បាប់ឱ្យធ្វើបែបនេះ។
- តុលាការមានសមត្ថកិច្ច ឬវេទិកាដោះស្រាយវិវាទ ដែលពាក់ព័ន្ធនឹងបណ្ដឹង ឬបណ្ដឹងនាពេលអនាគត ។
- បុគ្គលណាម្នាក់ដើម្បីបង្កើត អនុវត្ត ឬការពារសិទ្ធិផ្លូវច្បាប់របស់យើងខ្ញុំ (រួមទាំងការផ្តល់ព័ត៌មានដល់លោកអ្នកដទៃសម្រាប់គោលបំណងនៃការការពារការក្លែងបន្លំ)។
ធនាគារវីងនឹងមិនបង្ហាញទិន្នន័យ/ព័ត៌មានរបស់លោកអ្នកទៅកាន់តតិយជន ឬភាគីទីបីណាមួយ ក្រៅពីគោលបំណងដូចមានបញ្ជាក់នៅក្នុងគោលការណ៍ឯកជនភាពនេះឡើយ លើកលែងតែលោកអ្នកផ្តល់ការយល់ព្រមដល់ពួកយើង សម្រាប់ធ្វើការបង្ហាញនោះ។
-
សិទ្ធិរបស់លោកអ្នកលើទិន្នន័យផ្ទាល់ខ្លូន
ស្របតាមគោលការណ៍ឯកជនភាពនេះ លោកអ្នកមានសិទ្ធិដូចខាងក្រោម៖
- លោកអ្នកអាចស្នើសុំព័ត៌មានអំពី ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដែលយើងខ្ញុំមាន ទិន្នន័យផ្ទាល់ខ្លួនដែលយើងខ្ញុំប្រើប្រាស់ បុគ្គលណាដែលអាចនឹងទទួលបានការចែកចាយ និងព័ត៌មានជាក់លាក់ផ្សេងទៀត (នេះហៅថា “សិទ្ធិក្នុងការទទួលព័ត៌មាន (Subject Access Right)”)។ ជាទូទៅ យើងមានរយៈពេល មួយ ខែ សម្រាប់ការឆ្លើយតបទៅនឹងសិទ្ធិក្នុងការទទួលព័ត៌មាន (Subject Access Right) ដែលបានស្នើសុំ យ៉ាងណាក៏ដោយប្រសិនបើយើងទទួលបាននូវការស្នើសុំដែលស្មុគស្មាញ យើងអាចនឹងតម្រូវឲ្យមាន ពីរ ខែ បន្ថែមទៀតសម្រាប់ឆ្លើយតប។ យើងអាចនឹងគិតកម្រៃរដ្ឋបាលសម្រាប់ការស្នើសុំរបស់លោកអ្នក ឬការបង្ហាញណាមួយដែលមិនសមហេតុផល ឬការស្នើសុំលើសលុប។ យើងអាចនឹងតម្រូវផងដែរ នូវព័ត៌មានបន្ថែមដើម្បីរកនូវព័ត៌មានជាក់លាក់ដែលលោកអ្នកស្វែងរក ហើយលោកអ្នកត្រូវកំណត់ចំណាំថាការលើកលែងផ្នែកច្បាប់អាចនឹងត្រូវអនុវត្តផងដែរសម្រាប់អ្វីដែលយើងអាចបញ្ចេញទៅនឹងការឆ្លើយតប។
- លោកអ្នកអាចស្នើសុំយើងឲ្យកែតម្រូវទិន្នន័យផ្ទាល់ខ្លូនដែលយើងខ្ញុំមាន ដែលមិនត្រឹមត្រូវ ឬមិនពេញលេញ។
- លោកអ្នកអាចបដិសេដមិនឲ្យយើងខ្ញុំដំណើរការដោយស្វ័យប្រវត្តណាមួយដែលពាក់ព័ន្ធនឹងទិន្នន័យរបស់ លោកអ្នក (ប្រសិនបើមាន) ឧទាហរណ៍ ប្រសិនបើយើងធ្វើការវាយតម្លៃពន្ទុឥណទានណាមួយដោយស្វ័យប្រវត្ត។
- លោកអ្នកអាចបដិសេដយើងខ្ញុំមិនឲ្យបន្តប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លូនរបស់លោកអ្នកសម្រាប់ផ្ញើការផ្សព្វផ្សាយដោយផ្ទាល់ទៅកាន់លោកអ្នក។
- លោកអ្នកអាចស្នើសុំឲ្យយើងលុបនូវទិន្នន័យផ្ទាល់ខ្លូន ប្រសិនបើយើងមិនត្រូវកាន់កាប់វាបន្តទៀតនោះទេ។ ឬ
- លោកអ្នកអាចស្នើឲ្យយើងខ្ញុំធ្វើការបញ្ជូនទិន្នន័យរបស់លោកអ្នកដែលបានកាន់កាប់ដោយប្រព័ន្ធអេឡិកត្រូនិកទៅកាន់ភាគីដទៃទៀត ដែលទទួលបានការយល់ព្រមពីលោកអ្នក ឬត្រូវបានប្រើប្រាស់ដោយយើងខ្ញុំសម្រាប់អនុវត្តកិច្ចសន្យា។ ក្នុងករណីនេះ យើងអាចនឹងគិតកម្រៃរដ្ឋបាលផងដែរសម្រាប់ការស្នើសុំរបស់លោកអ្នក។
ប្រសិនបើលោកអ្នកមានបំណងអនុវត្តនូវសិទ្ធិណាមួយដែលមានចែងខាងលើ សូមទំនាក់ទំនងមកកាន់យើងខ្ញុំដោយ ប្រើប្រាស់ព័ត៌មានទំនាក់ទំនងខាងក្រោម។ យើងអាចនឹងស្នើសុំភ័ត្តុតាងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់លោកអ្នកមុនពេលយើងធ្វើការឆ្លើយតបពេញលេញ។
-
លោកអ្នកផ្តល់សេវាតតិយជនឬ ភាគីទីបី
យើងខ្ញុំអាចចែករំលែក ឬបញ្ជូនទិន្នន័យ/ព័ត៌មានរបស់លោកអ្នកទៅនឹងតតិយជន ឬភាគីទីបី ដែលអនុវត្តសេវាកម្មសម្រាប់យើងខ្ញុំ ឬក្នុងនាមយើងខ្ញុំ រួមបញ្ជូលទាំងដំណើរការទូទាត់ ការវិភាគទិន្នន័យ ការបញ្ជូនអ៊ីមែល សេវាបង្ហោះទិន្នន័យ/គេហទំព័រ សេវាកម្មអតិថិជន និងជំនួយការផ្សព្វផ្សាយ។
-
ទំនាក់ទំនងជាមួយលោកអ្នកប្រើប្រាស់ផ្សេងទៀត
ប្រសិនបើលោកអ្នកទាក់ទងជាមួយលោកអ្នកប្រើប្រាស់ផ្សេងទៀតនៃថ្នាលវីង (Wing Platform) អ្នកប្រើប្រាស់ទាំងនោះអាចនឹងឃើញឈ្មោះ រូបថតប្រវត្តិរូប និងការពិពណ៌នាអំពីសកម្មភាពរបស់លោកអ្នក រួមទាំងការផ្ញើលិខិតអញ្ជើញទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ការជជែកជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ការចូលចិត្តការបង្ហោះ (liking posts) ការតាមដានប្លុក (blogs)។
នៅពេលលោកអ្នកបង្ហោះមតិយោលបល់ ការរួមចំណែក ឬមាតិកាផ្សេងទៀតទៅកាន់ថ្នាលវីង (Wing Platform) ការបង្ហោះរបស់លោកអ្នកអាចត្រូវបានមើលដោយលោកអ្នកប្រើប្រាស់ទាំងអស់ ហើយអាចត្រូវបានចែកចាយជាសាធារណៈនៅខាងក្រៅថ្នាលវីង (Wing Platform) ជាអចិន្ដ្រៃយ៍។
-
សុវត្ថិភាពនៃព័ត៌មានរបស់លោកអ្នក
យើងខ្ញុំប្រើវិធានការសុវត្ថិភាពផ្នែករដ្ឋបាល បច្ចេកទេស និងជាក់ស្តែង ដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ខណៈពេលដែលយើងបានចាត់វិធានការសមហេតុផល ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឱ្យពួកយើង សូមមេត្តាជ្រាបថា ទោះបីជាយើងខ្ញុំមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គ្មានវិធានការសុវត្ថិភាពណាមួយដែលល្អឥតខ្ចោះ ឬដែលមិនអាចថ្លោះធ្លោយបាន ហើយគ្មានវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យណាមួយអាចត្រូវបានធានាប្រឆាំងនឹងការស្ទាក់ចាប់ ឬការប្រើប្រាស់ខុសច្បាប់ផ្សេងទៀតឡើយ។ រាល់ព័ត៌មានទាំងឡាយណាដែលបានបង្ហាញតាមអ៊ីនធឺណិតគឺងាយរងការស្ទាក់ចាប់ និងប្រើប្រាស់ខុសច្បាប់ដោយភាគីដែលគ្មានការអនុញ្ញាត។ ដូច្នេះ យើងមិនអាចធានាសុវត្ថិភាពពេញលេញបានទេ ប្រសិនបើលោកអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន ករណីបែបនេះ យើងនឹងជូនដំណឹងដល់លោកអ្នកភ្លាមៗតាមរយៈថ្នាលវីង (Wing Platform) ឬព័ត៌មានទំនាក់ទំនងដែលលោកអ្នកបានផ្តល់ជូន។
-
គោលការណ៍សម្រាប់កុមារ
យើងខ្ញុំមិនមានចេតនាស្វែងរកព័ត៌មានពី ឬផ្សព្វផ្សាយដល់អនីតិជននោះទេ។ ប្រសិនបើលោកអ្នកដឹងអំពីទិន្នន័យ/ព័ត៌មានណាមួយដែលយើងខ្ញុំបានប្រមូលពីអនីតិជន សូមទាក់ទងមកយើងខ្ញុំតាមរយៈព័ត៌មានទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម។
-
ច្បាប់គ្រប់គ្រង និងដោះស្រាយវិវាទ
គោលការណ៍ឯកជនភាពនេះ ត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើវិវាទ ភាពចម្រូងចម្រាស ឬការទាមទារណាមួយកើតឡើងទាក់ទងនឹងគោលការណ៍ឯកជនភាពនេះ ភាគីត្រូវដោះស្រាយតាមរយៈការចរចាគ្នាដោយសន្តិវិធី។ ប្រសិនបើភាគីមិនអាចដោះស្រាយវិវាទសន្តិវិធីបានទេនោះ ភាគីអាចបញ្ជូនវិវាទទៅដោះស្រាយដោយតុលាការមានសមត្ថកិច្ចនៃប្រទេសកម្ពុជា។
-
ទំនាក់ទំនងមកកាន់យើងខ្ញុំ
ប្រសិនបើលោកអ្នកមានសំណួរណាមួយចំពោះគោលការណ៍ឯកជនភាពនេះ ឬវិធានការចំពោះទិន្នន័យ/ព័ត៌មានរបស់លោកអ្នក ឬលោកអ្នកចង់ចូលប្រើប្រាស់ទិន្នន័យ/ព័ត៌មានរបស់លោកអ្នក លោកអ្នកអាចទាក់ទងមកយើងតាមរយៈ៖
ក្រុមហ៊ុនឈ្មោះ៖ ធនាគារ វីង (ខេមបូឌា) ម.ក
ទូរសព្ទ៖+៨៥៥ ២៣ ៩៩៩ ៩៨៩; ឬ
សារអេឡិចត្រូនិក៖care.centre@wingbank.com.kh
៖អាសយដ្ឋាន៖ វីងថៅវើ មហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ៦ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។