មិនថាជាតម្រូវការកែលម្អផ្ទះ ការផ្លាស់ប្តូរគ្រឿងបរិក្ខារទំនើបក្នុងផ្ទះ ឬការវិនិយោគរយៈពេលវែងនោះឡើយ កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ធនាគារ វីង ជួយឱ្យលោកអ្នកបោះជំហានទៅមុខដោយទំនុកចិត្ត ដោយមិនចាំបាច់ពន្យារពេលផែនការរបស់លោកអ្នកឡើយ។
- ទំហំកម្ចីចាប់ពី 500 ដុល្លារ
- រយៈពេលសងត្រលប់រហូតដល់ 10 ឆ្នាំ
- អត្រាការប្រាក់ចាប់ពី 8.50% ក្នុងមួយឆ្នាំ
ដើម្បីជីវិតរស់នៅកាន់តែប្រសើរ និងឆ្លើយតបគ្រប់តម្រូវការ
ជីវិតតែងមានការផ្លាស់ប្តូរ ហើយគេហដ្ឋានរបស់លោកអ្នកក៏ដូចគ្នា។ មិនថាលោកអ្នកមានតម្រូវការតុបតែងលម្អកន្លែងរស់នៅ ទិញសម្ភារៈប្រើប្រាស់ឱ្យកាន់តែល្អជាងមុន ឬធ្វើការកែលម្អគេហដ្ឋានសម្រាប់គ្រួសារនោះទេ កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនរបស់យើងផ្តល់ជូនលោកអ្នកអាចសម្រេចចិត្តបានភ្លាមៗនៅពេលដែលត្រូវការបំផុត។
- ការអនុម័តរហ័ស ដើម្បីកុំឱ្យផែនការរបស់លោកអ្នកត្រូវរង់ចាំយូរ
- ការសងត្រលប់មានភាពបត់បែន ដែលសមស្របទៅនឹងការចំណាយថវិកាប្រចាំខែរបស់លោកអ្នក
- ការស្នើងាយស្រួល តាមប្រព័ន្ធឌីជីថល ឬជាមួយក្រុមការងារប្រឹក្សាកម្ចីរបស់យើង។