កម្ចីវិបារូបន៍សម្រាប់បើកប្រាក់បៀវត្ស គឺជាកម្ចីសងបង្វិលសាច់ប្រាក់ ត្រូវការទ្រព្យធានា ដែលត្រូវបានរចនាឡើងដើម្បីជួយដល់អាជីវកម្មឱ្យបើកប្រាក់បៀវត្សប្រចាំខែសម្រាប់បុគ្គលិក ដោយមិនប៉ះពាល់ដល់ប្រតិបត្តិការប្រចាំថ្ងៃ។ បង្កើតឡើងក្នុងលក្ខខណ្ឌនៃកម្ចីវិបារូបន៍សម្រាប់អាជីវកម្ម កម្ចីនេះផ្តល់នូវលទ្ធភាពដើម្បីទទួលបានដើមទុនបង្វិលយ៉ាងឆាប់រហ័ស សម្រាប់តម្រូវការការបើកប្រាក់បៀវត្សក្នុងរយៈពេលខ្លី។
កម្ចីនេះសក្តិសមបំផុតសម្រាប់អាជីវកម្មដែលមានកាលបរិច្ឆេទការបើកប្រាក់បៀវត្សទៀងទាត់ និងមានស្ថេរភាពលំហូរសាច់ប្រាក់ និងកំពុងប្រើប្រាស់សេវារបស់ធនាគារ។
មុខងារសំខាន់ៗ
| ប្រភេទរូបិយប័ណ្ណ | ប្រាក់ដុល្លារអាមេរិក | ប្រាក់រៀល |
| ទំហំកម្ចី | ចាប់ពី 500 ដុល្លារ - 500,000 ដុល្លារ | តាមអត្រាប្តូរប្រាក់ជាប្រាក់រៀល |
| រយៈពេល | 12 ខែ | |
| អត្រាការប្រាក់ | តាមរយៈការពិភាក្សា | |