មិនថាជាការទទួលប្រាក់ពីក្រុមគ្រួសារ ឬការទូទាត់ពាណិជ្ជកម្មទៅក្រៅប្រទេសឡើយ អ្នកនឹងទទួលបានការសន្សំសំចៃកាន់តែច្រើន ព្រមទាំងទំនុកចិត្តលើសុវត្ថិភាព និងភាពរហ័សទាន់ចិត្តជាមួយ ធនាគារ វីង ដោយផ្ទេរប្រាក់តាម SWIFT។
ទទួលប្រាក់ពីក្រៅប្រទេសតាមរយៈ Inward Telegraphic Transfer (ITT) និងទទួលបាន៖
- មិនគិតថ្លៃសេវាទទួល
- ផ្តល់ជូនជារូបិយប័ណ្ណដុល្លារអាមេរិក (USD) និងរូបិយប័ណ្ណបរទេស 10 ផ្សេងទៀត ដែលបានកំណត់
- មិនកំណត់ទំហំទឹកប្រាក់ផ្ទេរអប្បបរមាឡើយ
ផ្ទេរប្រាក់ទៅក្រៅប្រទេសដោយមិនគិតកម្រៃជើងសារ និងឥតគិតថ្លៃបណ្តាញ
- ផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈ Outward Telegraphic Transfer (OTT) ជារូបិយប័ណ្ណបរទេសដែលបានកំណត់ និងទទួលបាន៖
- មិនគិតកម្រៃជើងសារ
- មិនគិតថ្លៃបណ្តាញ
- ផ្តល់ជូនសម្រាប់ 10 រូបិយប័ណ្ណបរទេសរួមមាន៖ EUR, GBP, AUD, NZD, SGD, JPY, CNY, HKD, THB និង VND
លក្ខន្តិក៖
- ការផ្ដល់ជូននេះអនុវត្តចំពោះប្រតិបត្តិការផ្ទេរប្រាក់ចេញ (OTT) និងទទួលប្រាក់ចូល (ITT) ដែលស្របតាមលក្ខខណ្ឌកំណត់ និងបានបំពេញចប់សព្វគ្រប់ក្នុងអំឡុងពេលប្រូម៉ូសិន។
- ការផ្ទេរប្រាក់ចេញ (OTT) អនុវត្តចំពោះតែរូបិយប័ណ្ណ EUR, GBP, AUD, NZD, SGD, JPY, CNY, HKD, THB និង VND ប៉ុណ្ណោះ (មិនរាប់បញ្ចូលប្រតិបត្តិការជារូបិយប័ណ្ណ USD ឡើយ)។
- ការទទួលប្រាក់ចូល (ITT) អនុវត្តចំពោះរូបិយប័ណ្ណ USD និងរូបិយប័ណ្ណបរទេសដែលបានកំណត់។
- រាល់ការគិតថ្លៃសេវាដែលកំណត់ដោយធនាគារផ្ទេរ ធនាគារអន្តរការី (Intermediary Banks) និងធនាគារដៃគូ (Correspondent Banks) អាចនឹងនៅតែបន្តអនុវត្ត។
- ទំហំទឹកប្រាក់ប្រតិបត្តិការ និងការគិតថ្លៃសេវា គឺផ្អែកលើអត្រាប្តូរប្រាក់បរទេស (FX Rates) ជាក់ស្ដែងរបស់ ធនាគារ វីង។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ ធនាគារ វីង ទាំងអស់ត្រូវបានអនុវត្ត។
ផ្ទេរប្រាក់ទៅទូទាំងសកលលោក និងសន្សំសំចៃកាន់តែច្រើន!
ផ្ទេរប្រាក់ទៅក្រៅប្រទេសថ្ងៃនេះ!