ដៃគូសហការម៉ូឌែលភ្នាក់ងារ ដើម្បីភាពកក់ក្តៅរបស់លោកអ្នក
ធនាគារ វីង បានសហការជាមួយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីនាំមកជូនលោកអ្នកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានភាពសាមញ្ញ ងាយស្រួល ហើយអាចទុកចិត្តបាន។ លោកអ្នកអាចទទួលបានគម្រោងការពារ និងសន្សំពីក្រុមហ៊ុន ព្រូដិនសល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយផ្ទាល់នៅតាមសាខាធនាគារ វីង ដែលបានកំណត់ ដោយមិនចាំបាច់ឆ្លងកាត់ដំណាក់កាលច្រើន ឬភាពស្មុគស្មាញទៀតឡើយ។