កក់សំបុត្រឡានក្រុង Cambolink21 តាម WingFlex បានការបញ្ចុះតម្លៃ 15% ភ្លាមៗ

ពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរបានមកដល់ហើយ! អ្នកប្រើប្រាស់អេប Wing Bank ទាំងអស់នឹងទទួលបានការ បញ្ចុះតម្លៃ 15% ភ្លាមៗ សម្រាប់ការកក់សំបុត្រឡានក្រុងរបស់ Cambolink21 តាមរយៈ WingFlex នៅក្នុងអេប Wing Bank ដោយប្រើប្រូម៉ូកូដ WING15។

រយៈពេលផ្សព្វផ្សាយ: Jul 25, 2026 to Oct 10, 2026

ចេញផ្សាយនៅ: Jul 24, 2026

ការផ្តល់ជូនពិសេសថ្មីសម្រាប់រដូវកាលបៃតង! សូមណែនាំដៃគូមធ្យោបាយធ្វើដំណើរថ្មីនៅលើ WingFlex គឺ Cambolink21។ អ្នកអាចរីករាយជាមួយនឹងការ បញ្ចុះតម្លៃ 15% សម្រាប់ការកក់សំបុត្រឡានក្រុងទៅកាន់គោលដៅដែលបានកំណត់។ 

 

គោលដៅសម្រាប់ប្រូម៉ូសិន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាម, ខេត្តរតនគិរី, ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង និងខេត្ត ក្រចេះ។ 

 

របៀបទទួលបានការផ្តល់ជូន 
  1. ចូលទៅកាន់អេប Wing Bank 
  2. ចុចលើ WingFlex 
  3. ជ្រើសរើស Cambolink21 
  4. ជ្រើសរើស គោលដៅធ្វើដំណើរ និងម៉ោងធ្វើដំណើរ 
  5. បញ្ចូលប្រូម៉ូកូដ៖ WING15 
  6. ធ្វើការទូទាត់ប្រាក់ ដើម្បីទទួលបានការបញ្ចុះតម្លៃ 

 

លក្ខខណ្ឌ 
  • ការផ្តល់ជូនពិសេសនេះគឺសម្រាប់តែអតិថិជនប្រើប្រាស់អេប Wing Bank ទាំងអស់។ 
  • ការផ្តល់ជូននេះសម្រាប់ការកក់សំបុត្រឡានក្រុងពី Cambolink21 តាមរយៈ WingFlex។ 
  • ដើម្បីទទួលបានការការបញ្ចុះតម្លៃ គឺតម្រូវឱ្យអតិថិជនបញ្ចូលប្រូម៉ូកូដ WING15 នៅពេលទូទាត់ប្រាក់។ 
  • ធនាគារ វីង និង Cambolink21 រក្សាសិទ្ធិក្នុងការកែប្រែ ឬបញ្ចប់ការផ្តល់ជូនដោយមិនបាច់ជូនដំណឹងជាមុនឡើយ។