មិនថាមកពីអ្នកត្រូវការធ្វើដំណើរទៅបំពេញការងារ ធ្វើដំណើរកម្សាន្តចុងសប្តាហ៍ ឬស្វែងរកកន្លែងថ្មីៗនោះទេ រាល់ការធ្វើដំណើរទាំងអស់ចាប់ផ្តើមពីចាក់សាំងឱ្យបានគ្រប់ចំនួន។ ទូទាត់ប្រាក់សម្រាប់ការចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈណាមួយក្នុងប្រទេសកម្ពុជា ហើយទូទាត់ជាមួយ វីង ម៉ាស្ទ័រកាត ដែលមានសិទ្ធិ ហើយទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់ $5 សម្រាប់រាល់ប្រតិបត្តិការដែលបំពេញលក្ខខណ្ឌ ដែលនឹងជួយឱ្យអ្នកអាចសន្សំប្រាក់បានកាន់តែច្រើនគ្រប់ទីកន្លែងដែលអ្នកធ្វើដំណើរ។
អត្ថប្រយោជន៍ដែលអ្នកអាចទទួលបាន
- ចំណាយចាប់ពី $10 ដល់ $39.99 ទទួលបានទឹកប្រាក់ត្រឡប់មកវិញ $2។
- ចំណាយចាប់ពី $40 ឡើងទៅ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ $5។
- ការផ្តល់ជូននេះគឺសម្រាប់តែការចាក់សាំង នៅគ្រប់ស្ថានីយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
វីង ម៉ាស្ទ័រកាត ដែលមានសិទ្ធិទទួលបាន
- ម៉ាស្ទ័រកាត ស៊ីអេសអេស
- កាតសមាគមន៍សិល្បករខ្មែរ
- ម៉ាស្ទ័រកាត ស្តង់ដា
- ម៉ាស្ទ័រកាត ផ្លាទីនីម
- ម៉ាស្ទ័រកាត ហ្គោល វ័នកាត
- ម៉ាស្ទ័រកាត ផ្លាទីនីម វ័នកាត
របៀបទទួលបាន
- ទៅកាន់ស្ថានីយប្រេងឥន្ធនៈណាមួយក្នុងប្រទេសកម្ពុជា។
- ចាក់សាំង និងទូទាត់ប្រាក់ដោយប្រើប្រាស់ វីង ម៉ាស្ទ័រកាត ដែលមានសិទ្ធិ។
- ចំណាយយ៉ាងតិច $10 ក្នុងមួយប្រតិបត្តិការ។
- ទទួលបានប្រាក់ត្រឡប់មកវិញ $2 ឬ $5 គឺផ្អែកលើចំនួនទឹកប្រាក់នៃប្រតិបត្តិការរបស់អ្នក។
- ប្រាក់ត្រឡប់មកវិញ នឹងទទួលបានក្នុងរយៈពេល 3 សប្តាហ៍បន្ទាប់ពីថ្ងៃធ្វើប្រតិបត្តិការ។
លក្ខខណ្ឌ
- អតិថិជនត្រូវតែប្រើប្រាស់ វីង ម៉ាស្ទ័រកាត ដែលមានសិទ្ធិដើម្បីទូទាត់ប្រាក់ត្រឡប់មកវិញនៅស្ថានីយប្រេងឥន្ធនៈណាមួយក្នុងប្រទេសកម្ពុជា ហើយការផ្តល់ជូននេះមានកំណត់ ដោយមកមុនទទួលបានមុន ។
- ប្រាក់ត្រឡប់មកវិញ នឹងទទួលបានក្នុងរយៈពេល 3 សប្តាហ៍ បន្ទាប់ពីថ្ងៃធ្វើប្រតិបត្តិការដែលគ្រប់លក្ខខណ្ឌ។
- ប្រាក់ត្រឡប់មកវិញ នឹងត្រូវបញ្ចូលទៅក្នុងគណនីធនាគារ វីង ដែលបានភ្ជាប់ ឬបង្ហាញនៅក្នុងរបាយការណ៍វិក្កយបត្រកាតឥណទាន។
- ប្រតិបត្តិការដែលត្រូវបានបដិសេធ សងប្រាក់វិញ លុបចោល មានជម្លោះ ពាក់ព័ន្ធនឹងការក្លែងបន្លំ ឬមិនបានសម្រេច គឺនឹងមិនទទួលបានការផ្តល់ជូននេះឡើយ។
- ទឹកប្រាក់ត្រឡប់មកវិញ មិនអាចផ្ទេរឱ្យអ្នកដទៃ ប្តូរជាសាច់ប្រាក់ ឬប្តូរជាផលប្រយោជន៍ផ្សេងៗបានឡើយ។
- ការចំណាយដែលធ្វើឡើងដោយ Supplementary cards នឹងត្រូវរួមបញ្ចូលគ្នាទៅក្នុងគណនីកាតដើម។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការ និងច្រានចោលនូវប្រតិបត្តិការណាមួយដែលខុស លក្ខខណ្ឌ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ កែសម្រួល ព្យួរ ឬបញ្ចប់ប្រូម៉ូសិននេះ ដោយមិនបាច់ជូនដំណឹងជាមុន។