កម្មវិធីឈ្នះរង្វាន់​៖ Paint the Town with Wing 18 Years of Flying Colors Lucky Draw

ជ្រើសរើសពណ៌ វីង ណាមួយដែលបង្ហាញពីស្ទីល និងភាពស៊ីវិល័យរបស់អ្នក ដើម្បីមានឱកាសឈ្នះ iPhone 18!

ប្រូម៉ូសិនបញ្ចប់

ចេញផ្សាយនៅ: Aug 20, 2026

តើពណ៌របស់ វីង ណាមួយដែលអ្នកជ្រើសរើស? 

ឈានដល់ខួប 18 ឆ្នាំ របស់ធនាគារ វីង! យើងកំពុងរៀបចំអបអរជាមួយពណ៌ទាំង 12 ដែលនឹងផ្តល់ជូនកម្មវិធីសប្បាយៗ និងឱកាសឈ្នះរង្វាន់ទូរសព្ទ iPhone 17 Pro Max ដ៏ទំនើបផងដែរ! 

ជ្រើសរើសពណ៌ វីង ណាមួយដែលជាស្ទីលរបស់អ្នក ហើយចូលរួមជាមួយយើងនៅលើ Instagram និង TikTok ដើម្បីទទួលបានឱកាសឈ្នះក្នុងការចាប់រង្វាន់។ 

 

ចូលរួមកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! 

 

អំពីប្រូម៉ូសិន៖ 

ជ្រើសរើសពណ៌របស់អ្នក ហើយចូលរួមឱកាសឈ្នះរង្វាន់ 

 

Instagram: 

ចែករំលែក ពណ៌ណាមួយក្នុងចំណោមពណ៌ទាំង 12 របស់ធនាគារ វីង ទៅលើ Instagram Story របស់អ្នក ដោយ Tag ធនាគារ វីង និងដាក់ #PainttheTownWing បន្ទាប់មក ខមិន លើ ផូសក្នុង Instagram ជាមួយនឹងពណ៌ដែលអ្នកបានជ្រើសរើស ហើយប្រាប់ពីមូលហេតុដែលអ្នកជ្រើសរើសពណ៌មួយនោះ។ 💙💛💚❤️ 

 

TikTok: 

ចូលទៅវីដេអូក្នុង TikTok របស់ធនាគារ វីង មើលលើផូស នៃកម្មវិធីអបអរនេះ ហើយចុចលើវីឌីអូដើម្បីបញ្ឈប់ ហើយមើលថាតើអ្នកទទួលបានពណ៌អ្វី រួចថតអេក្រង់ និងដាក់រូបនោះក្នុងប្រអប់ខមិន។ តែកុំភ្លេចចុច Like និង Repost ផងណា! 

រង្វាន់៖ អ្នកមានសំណាង 1 រូប នឹងទទួលបាន iPhone 17 Pro Max ចំនួន 1 គ្រឿង! 

 

របៀបចូលរួម 

វិធីទី 1៖ ការចូលរួមតាម Instagram 

  1. ជ្រើសរើសពណ៌មួយក្នុងចំណោមពណ៌ទាំង 12 របស់ ធនាគារ វីង ដែលតំណាងឱ្យអ្នក។ 
  2. ចែករំលែកពណ៌ដែលបានជ្រើសរើសនៅលើ Instagram Story របស់អ្នក។ 
  3. Tag ឱ្យធនាគារ វីង 
  4. ភ្ជាប់ជាមួយ #PainttheTownWing 
  5. ខមិន លើផូស Instagram របស់កម្មវិធី ជាមួយនឹងពណ៌ដែលអ្នកបានជ្រើសរើស និងមូលហេតុដែលអ្នកជ្រើសរើសពណ៌មួយនោះ។ 

 

វិធីទី 2៖ ការចូលរួមតាម TikTok 

  1. ចូលទៅកាន់វីឌីអូ TikTok របស់ធនាគារ វីង សម្រាប់ការអបអរកម្មវិធី។ 
  2. ចុចបញ្ឈប់វីដេអូ ហើយមើលថាតើអ្នកបានចំលើពណ៌ វីង មួយណា។ 
  3. ថតអេក្រង់៖ ថតអេក្រង់ពណ៌ដែលអ្នកទទួលបាន។ 
  4. ផូសរូបថតអេក្រង់នៅក្នុងខមិន របស់វីឌីអូ TikTok របស់កម្មវិធី។ 
  5. ចុច Like និង Repost វីឌីអូ TikTok នៃកម្មវិធីអបអររបស់យើង។ 

 

លក្ខខណ្ឌ 

  • អាចចូលរួមទូទៅសម្រាប់សាធារណជន ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2026។ ការចូលរួមក្នុងរយៈពេលក្រៅពី នេះ នឹងមិនត្រូវទទួលបានឱកាសឈ្នះនោះឡើយ ។ 
  • អ្នកចូលរួមអាចចូលរួមតាម Instagram និង TikTok។ ការចូលរួមដែលស្របតាមលក្ខខណ្ឌនៅលើបណ្តាញសង្គមនីមួយៗ នឹងទទួលបានមួយឱកាសសម្រាប់ការឈ្នះរង្វាន់។ 
  • អ្នកឈ្នះ 1 រូប នឹងត្រូវបានជ្រើសរើសដោយចៃដន្យ ដើម្បីទទួលបានរង្វាន់ទូរសព្ទ iPhone 17 Pro Max ជំនាន់ថ្មីចំនួន 1 គ្រឿង ដោយផ្អែកលើភាពត្រឹមត្រូវ និងការផ្ទៀងផ្ទាត់។ 
  • អ្នកឈ្នះនឹងត្រូវប្រកាស តាម Instagram និង TikTok របស់ធនាគារ វីង។ 
  • រូបភាពនៃទូរសព្ទ iPhone 17 Pro Max ជំនាន់ថ្មីនេះ គឺគ្រាន់តែរូបតំណាងតែប៉ុណ្ណោះ ដែលមិនតំណាងឱ្យរូបរាងពិតប្រាកដចុងក្រោយឡើយ ក្រោមមូលហេតុរូបរាងផ្លូវការនៃរង្វាន់មិនទាន់បង្ហាញជាផ្លូវការនៅឡើយ។ 
  • រង្វាន់នេះគឺផ្អែកលើការចេញផ្សាយ និងការមានលក់ជាផ្លូវការរបស់ iPhone 17 Pro Max ពីក្រុមហ៊ុន Apple។ ការពន្យារពេល ឬការផ្លាស់ប្តូរណាមួយទៅលើការចេញផ្សាយរបស់ Apple គឺហួសពីការគ្រប់គ្រងរបស់ធនាគារ វីង។ នៅពេលដែលមានការចេញផ្សាយ និងមានលក់ជាផ្លូវការ នោះធនាគារ វីង នឹងធ្វើការកុម្ម៉ង់សម្រាប់អ្នកឈ្នះ។ 
  • ក្នុងករណីជាយថាហេតុណាមួយ ដែលរារាំងដល់ធនាគារ វីង មិនអាចផ្តល់រង្វាន់ដូចដែលបានបញ្ជាក់ ធនាគារ វីង សូមរក្សាសិទ្ធិក្នុងការផ្តល់រង្វាន់ជំនួសដែលមានតម្លៃសមមូល។ 
  • ធនាគារ វីង រក្សាសិទ្ធិក្នុងការដកសិទ្ធអ្នកចូលរួមដែលខុសលក្ខខណ្ឌ និងមានសិទ្ធិកែប្រែ ផ្អាក ឬបញ្ចប់កម្មវិធីប្រូម៉ូសិននេះក្នុងករណីចាំបាច់។ 
  • តាមរយៈការចូលរួមក្នុងកម្មវិធីនេះ អ្នកចូលរួមទាំងអស់ព្រមព្រៀងទទួលយកលក្ខខណ្ឌដែលមាន។ Instagram និង TikTok មិនមែនជាអ្នកឧបត្ថម្ភ អ្នកគាំទ្រ ឬជាអ្នកគ្រប់គ្រងកម្មវិធីប្រូម៉ូសិននេះឡើយ។