ផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយតម្លៃត្រឹមតែ $5 តាម MoneyGram លើអេប Wing Bank

រីករាយជាមួយការផ្ទេរប្រាក់ដ៏រលូន និងតម្លៃទាបសមរម្យទៅក្រៅប្រទេសជាមួយធនាគារ វីង។ ជាមួយថ្លៃសេវាផ្ទេរប្រាក់ត្រឹមតែ $5 អ្នកអាចផ្ទេរប្រាក់ទៅគ្រប់ប្រទេសទូទាំងពិភពលោក ជាមួយដៃគូផ្ទេរប្រាក់ MoneyGram ដែលមានលើអេប Wing Bank។​ ដូច្នេះមិនថាជាការ ផ្គត់ផ្គង់ក្រុមគ្រួសារ បង់ថ្លៃសាលា ឬសម្រាប់ការចំណាយផ្សេងៗនោះទេ ធនាគារ វីងធ្វើឱ្យការផ្ទេរប្រាក់របស់អ្នកកាន់តែរហ័ស មានទំនុកចិត្ត និងសន្សំសំចៃ។ តស់! ចាប់ផ្តើុមផ្ទេរប្រាក់ឥឡូវនេះ! រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024 រហូតដល់ថ្ងៃទី 31 ខែឧសភា  ឆ្នាំ 2025 របៀបផ្ទេរប្រាក់ ចូលទៅកាន់អេប Wing Bank ចុចលើប៊ូតុង ផ្ទេរប្រាក់ក្រៅប្រទេស រួចជ្រើសរើស ដៃគូផ្ទេរប្រាក់ MoneyGram បំពេញព័ត៌មានអ្នកទទួលប្រាក់ឱ្យបានត្រឹមត្រូវ រួចចុច “ផ្ទេរ”ដើម្បីបញ្ចប់ប្រតិបត្តិការ ថ្លៃសេវាផ្ទេរប្រាក់ $5 នឹងបង្ហាញចេញមក មុនពេលអ្នកបញ្ចូលលេខកូដសម្ងាត់ គណនី លក្ខន្តិក ប្រូម៉ូសិនមានសម្រាប់គ្រប់អតិថិជនរបស់ធនាគារ វីងទាំងអស់។ ថ្លៃសេវាផ្ទេរប្រាក់ $5 នឹងអនុវត្តនៅពេលដែលអតិថិជនធ្វើការផ្ទេរប្រាក់តាម MoneyGram លើអេប Wing Bank។ ថ្លៃសេវា $5 នឹងបង្ហាញនៅពេលដែលអតិថិជន ចុចប៊ូតុង “ផ្ទេរ”។ សម្រាប់ប្រតិបត្តិការដែលផ្ទេរចូលទៅក្នុងគណនីធនាគារ ឬវ៉លឡេត៖ នៅពេលដែលការផ្ទេរប្រាក់បញ្ចប់ ប្រាក់នឹងត្រូវវេរចូលគណនីអ្នកទទួលភ្លាមៗ ហើយប្រតិបត្តិការនោះមិនអាចកែប្រែ ឬលុបចោលបានទេ។ ក្នុងករណីដែលព័ត៌មានអ្នកទទួល មិនត្រឹមត្រូវ ឬការផ្ទេរប្រាក់មានបញ្ហាបច្ចេកទេសណាមួយកើតឡើង ការស្នើបង្វិលប្រាក់សងវិញនឹងត្រូវបានអនុវត្តក្នុងអំឡុងពេល 24 ម៉ោងនៃពេលប្រតិបត្តិការ។  ចំណែកថ្លៃសេវាផ្ទេរប្រាក់នឹងមិនត្រូវ បានបង្វិលសងវិញក្នុងអំឡុងពេល 24 ម៉ោងនោះទេ។ ធនាគារវីង ឬភាគីណាមួយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ឬការខូចខាតណាមួយឡើយ (រួមទាំងការបាត់បង់ ឬការខូចខាតដោយប្រយោល ឬអាចប៉ះពាល់ដល់ជីវិត) ដែលកើតឡើង ទាក់ទងនឹងការចូលរួមក្នុងប្រូម៉ូសិននេះឡើយ។ ធនាគារ វីង ​និង MoneyGram រក្សាសិទ្ធក្នុងការកែប្រែ លុបចោល ឬបញ្ចប់ប្រូម៉ូសិននេះ​ដោយគ្មានការជូន​ដំណឹង​ជា​មុន។ ការសម្រេចចិត្តដែលធ្វើឡើងដោយធនាគារ វីង និង MoneyGram ទាក់ទងទៅនឹងប្រូម៉ូសិននេះ​គឺជាការសម្រេច​ចិត្ត​ចុង​ក្រោយ។ លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។ សំនួរញឹកញាប់ 1. តើធ្វើដូចម្តេចទើបអាចផ្ទេរប្រាក់ទៅក្រៅប្រទេស ហើយទទួលបានការផ្តល់ជូននេះ? ដើម្បីទទួលបានការផ្តល់ជូន អតិថិជនត្រូវតែ • […]

ចេញផ្សាយនៅ: Dec 17, 2024

រីករាយជាមួយការផ្ទេរប្រាក់ដ៏រលូន និងតម្លៃទាបសមរម្យទៅក្រៅប្រទេសជាមួយធនាគារ វីង។ ជាមួយថ្លៃសេវាផ្ទេរប្រាក់ត្រឹមតែ $5 អ្នកអាចផ្ទេរប្រាក់ទៅគ្រប់ប្រទេសទូទាំងពិភពលោក ជាមួយដៃគូផ្ទេរប្រាក់ MoneyGram ដែលមានលើអេប Wing Bank។​ ដូច្នេះមិនថាជាការ ផ្គត់ផ្គង់ក្រុមគ្រួសារ បង់ថ្លៃសាលា ឬសម្រាប់ការចំណាយផ្សេងៗនោះទេ ធនាគារ វីងធ្វើឱ្យការផ្ទេរប្រាក់របស់អ្នកកាន់តែរហ័ស មានទំនុកចិត្ត និងសន្សំសំចៃ។ តស់! ចាប់ផ្តើុមផ្ទេរប្រាក់ឥឡូវនេះ!

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2024 រហូតដល់ថ្ងៃទី 31 ខែឧសភា  ឆ្នាំ 2025

របៀបផ្ទេរប្រាក់

  • ចូលទៅកាន់អេប Wing Bank
  • ចុចលើប៊ូតុង ផ្ទេរប្រាក់ក្រៅប្រទេស រួចជ្រើសរើស ដៃគូផ្ទេរប្រាក់ MoneyGram
  • បំពេញព័ត៌មានអ្នកទទួលប្រាក់ឱ្យបានត្រឹមត្រូវ រួចចុច “ផ្ទេរ”ដើម្បីបញ្ចប់ប្រតិបត្តិការ
  • ថ្លៃសេវាផ្ទេរប្រាក់ $5 នឹងបង្ហាញចេញមក មុនពេលអ្នកបញ្ចូលលេខកូដសម្ងាត់ គណនី

លក្ខន្តិក

  • ប្រូម៉ូសិនមានសម្រាប់គ្រប់អតិថិជនរបស់ធនាគារ វីងទាំងអស់។
  • ថ្លៃសេវាផ្ទេរប្រាក់ $5 នឹងអនុវត្តនៅពេលដែលអតិថិជនធ្វើការផ្ទេរប្រាក់តាម MoneyGram លើអេប Wing Bank។
  • ថ្លៃសេវា $5 នឹងបង្ហាញនៅពេលដែលអតិថិជន ចុចប៊ូតុង “ផ្ទេរ”។
  • សម្រាប់ប្រតិបត្តិការដែលផ្ទេរចូលទៅក្នុងគណនីធនាគារ ឬវ៉លឡេត៖
    • នៅពេលដែលការផ្ទេរប្រាក់បញ្ចប់ ប្រាក់នឹងត្រូវវេរចូលគណនីអ្នកទទួលភ្លាមៗ ហើយប្រតិបត្តិការនោះមិនអាចកែប្រែ ឬលុបចោលបានទេ។
    • ក្នុងករណីដែលព័ត៌មានអ្នកទទួល មិនត្រឹមត្រូវ ឬការផ្ទេរប្រាក់មានបញ្ហាបច្ចេកទេសណាមួយកើតឡើង ការស្នើបង្វិលប្រាក់សងវិញនឹងត្រូវបានអនុវត្តក្នុងអំឡុងពេល 24 ម៉ោងនៃពេលប្រតិបត្តិការ។  ចំណែកថ្លៃសេវាផ្ទេរប្រាក់នឹងមិនត្រូវ បានបង្វិលសងវិញក្នុងអំឡុងពេល 24 ម៉ោងនោះទេ។
  • ធនាគារវីង ឬភាគីណាមួយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ឬការខូចខាតណាមួយឡើយ (រួមទាំងការបាត់បង់ ឬការខូចខាតដោយប្រយោល ឬអាចប៉ះពាល់ដល់ជីវិត) ដែលកើតឡើង ទាក់ទងនឹងការចូលរួមក្នុងប្រូម៉ូសិននេះឡើយ។
  • ធនាគារ វីង ​និង MoneyGram រក្សាសិទ្ធក្នុងការកែប្រែ លុបចោល ឬបញ្ចប់ប្រូម៉ូសិននេះ​ដោយគ្មានការជូន​ដំណឹង​ជា​មុន។
  • ការសម្រេចចិត្តដែលធ្វើឡើងដោយធនាគារ វីង និង MoneyGram ទាក់ទងទៅនឹងប្រូម៉ូសិននេះ​គឺជាការសម្រេច​ចិត្ត​ចុង​ក្រោយ។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើធ្វើដូចម្តេចទើបអាចផ្ទេរប្រាក់ទៅក្រៅប្រទេស ហើយទទួលបានការផ្តល់ជូននេះ?

    ដើម្បីទទួលបានការផ្តល់ជូន អតិថិជនត្រូវតែ
    • ប្រើប្រាស់មុខងារផ្ទេរប្រាក់តាម MoneyGram
    • ជ្រើសរើសសេវាទទួលប្រាក់ ជាការផ្ទេរប្រាក់ចូលទៅក្នុងគណនី
  • 2. តើការផ្ទេរប្រាក់ចំណាយពេលប៉ុន្មានដែរ?

    ការផ្ទេរប្រាក់ជាធម្មតាអាចបញ្ចប់នៅថ្ងៃតែមួយ ឬថ្ងៃធ្វើការបន្ទាប់ អាស្រ័យលើប្រទេសរបស់អ្នកទទួល។
  • 3. តើអតិបរមានៃការផ្ទេរប្រាក់មានចំនួនប៉ុន្មានដែរ?

    អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ ឬ រហូតដល់ 5,000 ក្នុងមួយថ្ងៃ ដែលផ្តល់ជូននូវភាពងាយស្រួលសម្រាប់ការផ្ទេរប្រាក់ក្នុងទំហំធំ។
  • 4. ត្រូវការជំនួយ?

    ទំនាក់ទំនងមកកាន់សហការីយើងតាម វីងឆាត ដែលមានលើអេប Wing Bank ឬខលមកលេខ 023 999 989 សម្រាប់ព័ត៌មានបន្ថែម។

ប្រូម៉ូសិនផ្សេងទៀត