ជីបជីប កំពុងបង្ហាញខ្លួននៅគ្រប់ទីកន្លែងក្នុងទីក្រុង ហើយយើងត្រូវការអ្នកតាមរកទីតាំងដែល ជីបជីបដែលអ្នកបានឃើញ។ មិនថានៅតាមកម្មវិធីនានា ផ្ទាំងប៉ាណូ សាខាធនាគារ វីង ផ្ទាំងផ្សព្វផ្សាយឌីជីថល ទីតាំងដៃគូសហការ ឬទីសាធារណៈនានាទេ កុំភ្លេចថតរូបជាមួយ ជីបជីប ហើយចែករំលែក ស្ទីលថតរូបប្លែកៗរបស់អ្នក។
អ្នកចូលរួមគ្រាន់តែថតរូបជាមួយ ជីបជីប បែបសប្បាយៗ រួចបង្ហោះជាសាធារណៈនៅលើ Facebook ដើម្បីមានឱកាសឈ្នះរង្វាន់។
រង្វាន់
អ្នកឈ្នះ ៣ រូប នឹងទទួលបាន៖ ទូរសព្ទ iPhone 17 256GB ម្នាក់ 1 គ្រឿង
របៀបចូលរួម
- ស្វែងរក ជីបជីប នៅកន្លែងណាមួយដែលអ្នកបានឃើញ ដូចជា នៅទីតាំងកម្មវិធី ផ្ទាំងប៉ាណូ ផ្ទាំងពាណិជ្ជកម្ម សាខាធនាគារ វីង ទីតាំងដៃគូសហការ ផ្ទាំងផ្សព្វផ្សាយឌីជីថល ឬទីកន្លែងសាធារណៈផ្សេងៗដែលអ្នកបានឃើញ ជីបជីប។
- ថតរូបស្ទីលប្លែកៗជាមួយ ជីបជីប។
- បង្ហោះរូបភាពរបស់អ្នកជាសាធារណៈនៅលើគណនី Facebook របស់អ្នកផ្ទាល់។
- ភ្ជាប់ជាមួយ Hashtag៖ #WingBank #SpotJibJib
- Tag ផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង នៅក្នុងការបង្ហោះនោះ។
- សរសេរ Caption ខ្លីមួយដោយឆ្លើយតបនឹងសំណួរថា៖ "តើអ្នកបានឃើញ ជីបជីប នៅទីណា?"
- Tag មិត្តភក្តិ 3 នាក់របស់អ្នកនៅក្នុងការបង្ហោះនោះ។
អ្នកចូលរួមអាចបង្ហោះរូបភាពចូលរួមបានច្រើនដង ប៉ុន្តែរូបនីមួយៗត្រូវតែស្ថិតនៅទីតាំងផ្សេងគ្នា ឬមានស្ទីលថតរូបខុសៗគ្នា។
ការជ្រើសរើសអ្នកឈ្នះ
អ្នកឈ្នះចំនួន 3 រូប នឹងត្រូវបានជ្រើសរើសដោយការចាប់ឆ្នោតផ្សងសំណង ក្នុងចំណោមអ្នកចូលរួមដែលបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌទាំងអស់។
លក្ខខណ្ឌផ្សេងៗ
- ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី 18 ខែមិថុនា ដល់ ១៨ ខែកក្កដា ឆ្នាំ២០២៦។
- ប្រូម៉ូសិននេះបើកទូលាយសម្រាប់អ្នកចូលរួមទាំងអស់ ដែលអនុវត្តតាមគ្រប់ជំហានក្នុងអំឡុងពេលប្រូម៉ូសិន។
- ការបង្ហោះចូលរួមត្រូវតែដាក់ជាសាធារណៈនៅលើគណនី Facebook ទើបមានសិទ្ធិទទួលបានរង្វាន់។
- ការបង្ហោះត្រូវតែភ្ជាប់ជាមួយ Hashtag #WingBank #SpotJibJib និង Tag ផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង។
- អ្នកចូលរួមត្រូវតែ Tag មិត្តភក្តិ 3 នាក់ និងសរសេរ Caption ខ្លីបញ្ជាក់ពីទីតាំងដែលបានឃើញ ជីបជីប។
- អនុញ្ញាតឱ្យចូលរួមបានច្រើនដង ប៉ុន្តែការបង្ហោះនីមួយៗត្រូវតែមានទីតាំង ឬភាពច្នៃប្រឌិតខុសគ្នា។
- រាល់មាតិកាដែលមិនសមរម្យ ប៉ះពាល់សង្គម ថតចម្លង ឬមានលក្ខណៈបំភាន់ នឹងត្រូវដកសិទ្ធិចេញពីកម្មវិធីនេះ។
- អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដែលបានបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធី។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការត្រួតពិនិត្យ បដិសេធ ឬដកសិទ្ធិអ្នកចូលរួមដែលមិនអនុវត្តតាមលក្ខខណ្ឌ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌនានាត្រូវបានអនុវត្ត។