ផ្តល់ជូនថ្លៃសេវាពិសេស សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមអេប Wing Bank។ ជាមួយនឹងប្រូម៉ូសិននេះ លោកអ្នកអាចរីករាយជាមួយនឹងថ្លៃសេវាត្រឹមតែ 1 ដុល្លារ ប៉ុណ្ណោះ រាល់ការផ្ទេរប្រាក់រហូតដល់ 500 ដុល្លារ ទៅកាន់ប្រទេសចិន តាមរយៈ UnionPay ដែលមាននៅក្នុងអេប Wing Bank របស់លោកអ្នក។
ការផ្តល់ជូននេះ នឹងធ្វើឱ្យការផ្ទេរប្រាក់របស់លោកអ្នកកាន់តែចំណេញ មានភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ការផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ ឬគោលបំណងផ្ទាល់ខ្លួនណាមួយប្រកបដោយទំនុកចិត្ត។
របៀបទទួលបានការផ្តល់ជូន
- ចូលទៅកាន់អេប Wing Bank
- ជ្រើសរើសយក World Transfer
- ជ្រើសរើសប្រទេសចិន (China) និង UnionPay
- បញ្ចូលចំនួនទឹកប្រាក់ដែលផ្ទេរ ចាប់ពី 0.01ដុល្លារ រហូតដល់ 500 ដុល្លារ
- ថ្លៃសេវាផ្ទេរប្រាក់ 1 ដុល្លារ នឹងអនុវត្តដោយស្វ័យប្រវត្តិ
លក្ខខណ្ឌ
- ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី 01 ឧសភា 2026 ដល់ 31 កក្កដា 2026
- អនុវត្តចំពោះតែការផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈ UnionPay ក្នុងអេប Wing Bank ប៉ុណ្ណោះ
- តម្រូវឱ្យជាគណនីពេញលេញ (Full KYC)
- ការផ្ទេរប្រាក់ចាប់ពី 0.01 ដុល្លារ ដល់ 500 ដុល្លារ
- ចំពោះការផ្ទេរប្រាក់លើសពី 500 ដុល្លារ នឹងត្រូវអនុវត្តតម្លៃសេវាធម្មតា
- ធនាគារ វីង រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកម្មវិធីប្រូម៉ូសិននេះ ដោយមិនចាំបាច់ជូនដំណឹងជាមុន
- កម្មវិធីប្រម៉ូសិននេះមានកំណត់ សម្រាប់មកមុន ទទួលបានមុន