មិនថាលោកអ្នកត្រូវធ្វើដំណើរទៅតាមបណ្តាខេត្ត ឬគ្រោងធ្វើដំណើរកម្សាន្តនោះទេ ការធ្វើដំណើររបស់លោកអ្នកនឹងកាន់តែចំណេញ។ ដោយគ្រាន់តែធ្វើការទូទាត់តាម ធនាគារ វីង សម្រាប់ការកក់សំបុត្រធ្វើដំណើរជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ $2 ភ្លាមៗ។ ការបញ្ចុះតម្លៃនេះគឺមិនកំណត់ចំនួនទឹកប្រាក់ចំណាយ និងចំនួនទឹកប្រាក់ដែលផ្តល់ជូនឡើយ—កាន់តែធ្វើដំណើរ កាន់តែចំណេញ!
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 1 ខែមេសា ដល់ ថ្ងៃទី13 ខែឧសភា ឆ្នាំ2026
ដើម្បីចូលរួម៖
- ចូលទៅកាន់អេប ឬវេបសាយរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET)។
- ជ្រើសរើសទិលដៅ និងព័ត៌មានសម្រាប់ការធ្វើដំណើររបស់អ្នក រួចបន្តទៅកាន់ការទូទាត់ប្រាក់។
- ជ្រើសរើស ធនាគារ វីង ជាមធ្យោបាយទូទាត់ប្រាក់។
- ការបញ្ចុះតម្លៃ $2 នឹងអនុវត្តដោយស្វ័យប្រវត្តិនៅពេលទូទាត់ប្រាក់ ដោយមិនចាំបាច់ប្រើលេខកូដប្រូម៉ូកូដនោះ ឡើយ។
លក្ខខណ្ឌផ្តល់ជូន៖
- ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការទូទាត់ប្រាក់តាមរយៈ ធនាគារ វីង នៅលើអេប ឬវេបសាយរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ តែប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃ $2 នឹងត្រូវគណនាទៅលើទឹកប្រាក់សរុបនៃការកក់សំបុត្រ ដោយមិនមានកំណត់ចំនួនទឹកប្រាក់សម្រាប់ការបញ្ចុះនោះឡើយ។
- ប្រូម៉ូសិននេះមិនអាចប្រើប្រាស់រួមគ្នាជាមួយកម្មវិធីបញ្ចុះតម្លៃ ឬការផ្តល់ជូនផ្សេងៗទៀតបាននោះទេ។
- ធនាគារ វីង និង វិរៈ ប៊ុនថាំ រក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ឈប់ការផ្តល់ជូននេះនៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុន។