ធ្វើដំណើរដោយមិនប្រើសាច់ប្រាក់នៅប្រទេសវៀតណាម  

 

នៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញា VietQR Global QR code អ្នកអាចធ្វើការទូទាត់ប្រាក់បានដោយផ្ទាល់ពីគណនីធនាគារ វីង (ប្រាក់រៀល) តាមរយៈអេប Wing Bank។ 

 

មុនពេលចុចបញ្ជាក់ការទូទាត់ អ្នកអាចពិនិត្យមើលចំនួនទឹកប្រាក់ត្រូវទូទាត់ និងអត្រាប្តូរប្រាក់ជាក់ស្តែងបានយ៉ាងច្បាស់លាស់។ នៅពេលចុចបញ្ជាក់ ប្រតិបត្តិការទូទាត់នឹងត្រូវដំណើរការដោយមានសុវត្ថិភាព និងរហ័សទាន់ចិត្តតាមរយៈប្រព័ន្ធ បាគង ព្រមទាំងទទួលបានបង្កាន់ដៃឌីជីថលភ្លាមៗសម្រាប់ទុកជាភស្តុតាង។ 

ហេតុអ្វីគួរទូទាត់ប្រាក់ជាមួយគណនី ធនាគារ វីង របស់អ្នក?

ទូទាត់ដោយផ្ទាល់ពីគណនីធនាគារ វីង (ប្រាក់រៀល)

ទូទាត់ប្រាក់បានភ្លាមៗពីគណនីប្រាក់រៀល ដោយមិនបាច់កាន់សាច់ប្រាក់ ឬដូរលុយមុនពេលធ្វើដំណើរ។

មិនគិតថ្លៃសេវាទូទាត់ពី ធនាគារ វីង

រីករាយជាមួយការទូទាត់ប្រាក់តាម QR កូដដ៏ងាយស្រួលក្នុងប្រទេសវៀតណាម ដោយគ្មានការគិតថ្លៃសេវាពី ធនាគារ វីង ឡើយ។

ពិនិត្យមើលអត្រាប្តូរប្រាក់មុនពេលទូទាត់

រាល់ការទូទាត់នឹងត្រូវបំប្លែងតាមអត្រាប្តូរប្រាក់របស់ ធនាគារ វីង។ អត្រាប្តូរប្រាក់ និងចំនួនទឹកប្រាក់ទូទាត់ចុងក្រោយ នឹងត្រូវបង្ហាញជូនឃើញច្បាស់ៗមុនពេលអ្នកចុចបញ្ជាក់ប្រតិបត្តិការ។

រហ័ស មានសុវត្ថិភាព & ងាយស្រួល

បញ្ចប់ការទូទាត់ប្រាក់ដោយសុវត្ថិភាពក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី តាមរយៈអេប Wing Bank និងទទួលបានបង្កាន់ដៃឌីជីថលភ្លាមៗបន្ទាប់ពីប្រតិបត្តិការជោគជ័យ។

ទីកន្លែងដែលអាចទូទាត់បាន

ស្វែងរកស្លាកសញ្ញា VietQR Global QR codes នៅតាមបណ្តាហាងដៃគូសហការជាច្រើននៅទូទាំងប្រទេសវៀតណាម រួមមាន៖
  • ភោជនីយដ្ឋាន និងហាងកាហ្វេ  
  • ហាងលក់រាយ 
  • ផ្សារទំនើប 
  • ផ្សារក្នុងតំបន់ 
  • តំបន់ទេសចរណ៍ 
  • សណ្ឋាគារ 

របៀបប្រើប្រាស់

  • បើកអេប Wing Bank និងចុចលើប៊ូតុង ស្កេន 
  • ស្កេន VietQR Global QR នៅដៃគូអាជីវករដែលចូលរួម នៅប្រទេសវៀតណាម 
  • ពិនិត្យមើលចំនួនទឹកប្រាក់ដែលត្រូវទូទាត់ និងអត្រាប្តូរប្រាក់របស់ធនាគារ វីង 
  • បញ្ជាក់ការទូទាត់ដោយប្រើលេខសម្ងាត់ PIN របស់អ្នក 
  • ការទូទាត់នឹងបញ្ចប់ភ្លាមៗ ហើយអ្នកនឹងទទួលបានបង្កាន់ដៃឌីជីថល 

ធ្វើដំណើរដោយទំនុកចិត្ត

មិនថាដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ ភ្លក់អាហារបែបវៀតណាមល្បីៗ ឬទិញទំនិញអនុស្សាវរីយ៍នោះឡើយ ការទូទាត់ប្រាក់ពេលនេះគឺកាន់តែងាយស្រួលជាងពេលណាៗទាំងអស់។ គ្រាន់តែស្កេន VietQR Global QR code ជាមួយអេប Wing Bank ដើម្បីទទួលយកបទពិសោធទូទាត់ប្រាក់ដ៏រហ័ស មានសុវត្ថិភាព និងងាយស្រួលបំផុតនៅទូទាំងប្រទេសវៀតណាម។ 

ដោនឡូតអេប Wing Bank

ស្កេន QR កូដនេះ ដើម្បីទាញយកកម្មវិធី Wing Bank

ប្រសិនបើអ្នកកំពុងប្រើប្រាស់លើទូរស័ព្ទដៃ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

DOWNLOAD HERE ->

បើកគណនីសន្សំ

ស្កេន QR កូដនេះ ដើម្បីបើកគណនីសន្សំក្នុងកម្មវិធី Wing Bank

ប្រសិនបើអ្នកកំពុងប្រើប្រាស់លើទូរស័ព្ទដៃ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

START HERE ->

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន