សួស្តីជីបជីប

ជួបជាមួយ ជីបជីប មិត្តប្រឹក្សាអេបធនាគារថ្មីរបស់អ្នក

 

ជីបជីប នាំបានយកថាមពលថ្មីឱ្យធនាគារ វីង ដើម្បីជួយផ្តល់បទពិសោធន៍ធនាគារដែលកាន់តែប្រសើរ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន តាមរយៈអេបថ្មីដែលពោរពេញដោយមុខងារថ្មីៗ បេសកកម្មថ្មីៗ ដែលធ្វើឱ្យគ្រប់ជំហានដែលអ្នកប្រើប្រាស់អេប Wing Bank កាន់តែគួរឱ្យរំភើប ដោយយើងបានឌីហ្សាញឱ្យកាន់តែមានភាពងាយស្រួលក្នុងការចូលប្រើ និងអាចស្វែងរកជំនួយបានភ្លាមៗ។

 

 

 

តែងតែមានមុខងារថ្មីៗជានិច្ច

ស្វែងយល់ពីមុខងារថ្មីៗ ដែលបង្កើតឡើងដើម្បីធ្វើឱ្យបទពិសោធន៍ប្រើប្រាស់អេប Wing Bank របស់អ្នកកាន់តែងាយស្រួល ឆ្លាតវៃ និងរីករាយជាងមុន។

Jib Jib Style

ធ្វើឱ្យអេប Wing Bank កាន់តែមានភាពផ្ទាល់ខ្លួន
ជាមួយ ជីបជីប និងរីករាយជាមួយបទពិសោធន៍ធនាគារ
ដែលកាន់តែមានស្ទីលតាមបែបអ្នក។

ស្វែងយល់បន្ថែម

Slide to Pay

រីករាយជាមួយវិធីថ្មី
និងងាយស្រួលក្នុងការទូទាត់តាម
អេប Wing Bank។

ស្វែងយល់បន្ថែម

PayAlert

ទទួលបានព័ត៌មានអំពីការទូទាត់
និងតាមដានសកម្មភាពរបស់អ្នកជាមួយ
PayAlert។

ស្វែងយល់បន្ថែម

តើអ្នកត្រូវការធ្វើអ្វីនៅថ្ងៃនេះ?

មិនថាអ្នកត្រូវការទូទាត់ ផ្ទេរប្រាក់ សន្សំសម្រាប់អ្វីដែលសំខាន់ ឬត្រូវការប្រាក់បន្ថែមនោះទេ អេប Wing Bank ជួយអ្នកចាត់ចែងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃបានកាន់តែងាយស្រួល។

ទូទាត់

ស្កេន KHQR ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរសព្ទ និងធ្វើការទូទាត់ប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

ស្វែងយល់ពីការទូទាត់

ផ្ទេរប្រាក់

ផ្ទេរប្រាក់ក្នុងស្រុក ឬទៅក្រៅប្រទេសដោយផ្ទាល់ពីអេប Wing Bank។

ស្វែងយល់ពីការផ្ទេរប្រាក់

សន្សំប្រាក់

សន្សំប្រាក់ បង្កើតគោលដៅសន្សំ និងជ្រើសរើសផលិតផលសន្សំដែលមាន រួមទាំងគណនីបញ្ញើមានកាលកំណត់។

ស្វែងយល់ពីការសន្សំប្រាក់

ខ្ចីប្រាក់

ប្រើប្រាស់សេវាកម្ចីឌីជីថល និងជម្រើសហិរញ្ញប្បទានដែលអ្នកមានសិទ្ធិទទួលបាន ដោយផ្ទាល់តាមអេប Wing Bank។

ស្វែងយល់ពីកម្ចី

គ្រប់គ្រងកាតរបស់អ្នក

ប្រើប្រាស់សេវាកាតដែលគាំទ្រ និងគ្រប់គ្រងកាតធនាគារ វីង របស់អ្នកបានយ៉ាងងាយស្រួលពីអេប។

ស្វែងយល់ពីកាត

បង់រំលស់

ទិញអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ ហើយបង់រំលស់ប្រចាំខែតាមជម្រើសដែលមាននៅតាមហាងដៃគូដែលចូលរួម។

ស្វែងយល់ពីការបង់រំលស់

PayAlert 

 

 

លុយចូលដឹងភ្លាម ឮសំឡេងច្បាស់ៗ 

 

PayAlert បន្លឺសំឡេងប្រាប់ចំនួនទឹកប្រាក់ភ្លាមៗ រាល់ពេលអ្នកទទួលបានការទូទាត់តាម KHQR ដោយជោគជ័យ ដូច្នេះអ្នកអាចដឹងថាលុយចូលភ្លាមៗ ដោយមិនបាច់ចុចមើលអេក្រង់ទូរសព្ទ។ 

របៀបបើកមុខងារ PayAlert 

  1. ចូលទៅកាន់អេប Wing Bank
  2. រើសយក «បន្ថែម»
  3. ចុចលើ «ការកំណត់»
  4. ស្វែងរកមុខងារ «PayAlert» រួចចុចបើក ជាការស្រេច

PayAlert មិនបន្លឺសំឡេង? 

 

សូមពិនិត្យមើលថា៖ 

  • មុខងារ Do Not Disturb ឬ Focus Mode ត្រូវបានបិទ។ 
  • ទូរសព្ទរបស់អ្នកមិនស្ថិតក្នុង Silent Mode ហើយកម្រិតសំឡេងត្រូវបានបើក។ 
  • អ្នកមិនកំពុងជាប់និយាយទូរសព្ទ។ 
  • ត្រូវប្រាកដថាប្រតិបត្តិការទូទាត់ត្រូវបានបញ្ចប់ដោយជោគជ័យ។ PayAlert នឹងមិនបន្លឺសំឡេងទេ ប្រសិនបើប្រតិបត្តិការមិនជោគជ័យ កំពុងរង់ចាំ ត្រូវបានលុបចោល ឬប្រាក់ត្រូវបានបង្វែរត្រឡប់វិញ។ 

ធ្វើឱ្យការប្រើសេវាធនាគារប្រចាំថ្ងៃកាន់តែចំណេញ! 

 

ការប្រើប្រាស់អេប Wing Bank មិនមែនគ្រាន់តែជួយអ្នកធ្វើប្រតិបត្តិការប្រចាំថ្ងៃប៉ុណ្ណោះទេ។ រាល់ការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ ក៏អាចនាំមកជូនអ្នកនូវរង្វាន់ 
ការផ្តល់ជូន និងអត្ថប្រយោជន៍ជាច្រើនទៀតនៅក្នុងអេប។ 

វីងភ័ញ

ទទួលបានវីងភ័ញពីសកម្មភាពដែលត្រូវតាមលក្ខខណ្ឌ និងប្រើវីងភ័ញសម្រាប់រង្វាន់ និងអត្ថប្រយោជន៍ដែលមាន។

ស្វែងយល់ពីវីងភ័ញ

បេសកកម្ម ជីបជីប

បំពេញបេសកកម្មក្នុងអេប Wing Bank និងទទួលបានរង្វាន់ផ្សេងៗ។

ស្វែងយល់ពីបេសកកម្ម

Surprise Box

បំពេញប្រតិបត្តិការដែលត្រូវតាមលក្ខខណ្ឌ ដើម្បីទទួលបានឱកាសកាន់តែច្រើនក្នុងការបើក Surprise Box និងស្វែងរករង្វាន់ ការផ្តល់ជូន ការបញ្ចុះតម្លៃ វ៉ូឈ័រ និងអត្ថប្រយោជន៍ផ្សេងៗ។

ស្វែងយល់ពី Surprise Box

WingFlex

ប្រើប្រាស់សេវាម្ហូបអាហារ ការធ្វើដំណើរ កម្សាន្ត សេវាឌីជីថល និងសេវាកម្មសម្រាប់ការរស់នៅប្រចាំថ្ងៃជាច្រើនទៀត តាមរយៈអេប Wing Bank។

ស្វែងយល់ពី WingFlex

ប្រើអេបតាមស្ទាយ ដែលអ្នកចូលចិត្ត

រៀបចំអេប Wing Bank ឱ្យស័ក្តិសមនឹងរបៀបប្រើសេវាធនាគាររបស់អ្នក ជាមួយមុខងារដែលផ្តល់ភាពងាយស្រួល និងការគ្រប់គ្រងកាន់តែច្រើន។

លើសពីប្រតិបត្តិការប្រចាំថ្ងៃ

អេប Wing Bank ជួយអ្នកចាត់ចែងតម្រូវការហិរញ្ញវត្ថុនៅថ្ងៃនេះ ព្រមទាំងផ្តល់មុខងារ និងសេវាកម្មដែលជួយអ្នកឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុរបស់អ្នក។

សន្សំសម្រាប់អ្វីដែលសំខាន់

សន្សំប្រាក់ បង្កើតគោលដៅសន្សំ និងជ្រើសរើសផលិតផលសន្សំដែលមាន និងស័ក្តិសមនឹងតម្រូវការរបស់អ្នក។

ទទួលបានជំនួយហិរញ្ញវត្ថុបន្ថែម

ប្រើប្រាស់សេវាកម្ចីឌីជីថលដែលអ្នកមានសិទ្ធិទទួលបាន នៅពេលអ្នកត្រូវការប្រាក់បន្ថែម។

ទិញអ្វីដែលអ្នកត្រូវការ ហើយបង់រំលស់

ប្រើសេវាបង់រំលស់នៅតាមហាងដៃគូដែលចូលរួម
និងគ្រប់គ្រងការបង់សងរបស់អ្នកតាមរយៈ
អេប Wing Bank។

គ្រប់គ្រងជីវិតហិរញ្ញវត្ថុរបស់អ្នកបានកាន់តែច្រើន

គ្រប់គ្រងគណនី ការចំណាយ ការសន្សំ ការទូទាត់ កាត និងសេវាធនាគារផ្សេងៗរបស់អ្នកបានយ៉ាងងាយស្រួលពីអេបតែមួយ។

ប្រើសេវាធនាគារកាន់តែមានទំនុកចិត្ត

អេប Wing Bank ត្រូវបានបង្កើតឡើងជាមួយមុខងារសុវត្ថិភាព ដែលជួយការពារគណនី ព័ត៌មានផ្ទាល់ខ្លួន និងប្រតិបត្តិការរបស់អ្នក។

ការចូលប្រើដោយជីវមាត្រ

ប្រើការផ្ទៀងផ្ទាត់ជីវមាត្រដែលគាំទ្រ ដើម្បីចូលប្រើគណនីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

ការផ្ទៀងផ្ទាត់គណនី

ការផ្ទៀងផ្ទាត់បន្ថែម ជួយការពារការចូលប្រើ
គណនីរបស់អ្នក។

ការជូនដំណឹងសុវត្ថិភាព

ទទួលបានការជូនដំណឹងអំពីសកម្មភាពសំខាន់ៗដែលពាក់ព័ន្ធនឹងគណនី និងសុវត្ថិភាពរបស់អ្នក។

ការជូនដំណឹងពីប្រតិបត្តិការ

តាមដានសកម្មភាពនៅលើគណនីរបស់អ្នក តាមរយៈការជូនដំណឹងពីប្រតិបត្តិការ។

របៀបបើកគណនី Wing Bank

ស្វែងយល់ពីរបៀបបើកគណនី Wing Bank តាមរយៈវីដេអូណែនាំជាជំហានៗ ងាយស្រួលយល់។

ប្រើអេបតែមួយ តែប្រើបានច្រើនមុខ 

 

 

ទូទាត់. ផ្ទេរប្រាក់. សន្សំប្រាក់. ខ្ចីប្រាក់. ទិញទំនិញ. ទទួលបានរង្វាន់. 

 

មិនថាថ្ងៃនេះអ្នកត្រូវការធ្វើអ្វីនោះទេ អេប Wing Bank ផ្តល់ជូនអ្នកនូវវិធីកាន់តែច្រើនក្នុងការគ្រប់គ្រងលុយកាក ប្រើប្រាស់សេវាកម្មប្រចាំថ្ងៃ និងឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុរបស់អ្នក។ 
 

អេប Wing Bank

ប្រើអេបធនាគារឆ្លាតវៃជាងមុន
រស់នៅងាយស្រួលជាងមុន

យើងមានអ្វីៗដែលអ្នកត្រូវការ — ទាំងការសន្សំ កម្ចី ផ្ទេរប្រាក់
និងការចាយវាយប្រចាំថ្ងៃ មានក្នុងអេបមួយ

ទាញយកឥឡូវនេះ

ទាក់ទងមកយើងខ្ញុំថ្ងៃនេះ

យើងខ្ញុំបានត្រៀមខ្លួនរួចរាល់ ដើម្បីជួយអ្នកឱ្យចាប់ផ្តើមបាន