អតិថិជនវីង ២១នាក់ ឈ្នះរង្វាន់ធំពីកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់”

ក្នុងរយៈពេលប្រហែលមួយខែ បន្ទាប់ពីប្រកាសអំពីកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” របស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានធ្វើការចាប់រង្វាន់ជាលើកដំបូង ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២១ នាក់ ដែលនឹងទទួលបានរង្វាន់ជាច្រើន បន្ទាប់ពីពួកគាត់បានធ្វើប្រតិបត្តិការតាមរយៈគណនីវីង។ អ្នកឈ្នះរង្វាន់ដំបូងទាំង២១នាក់ ស្ថិតនៅក្នុងចំណោមអតិថិជនរាប់ពាន់នាក់របស់វីង ដែលតែងតែធ្វើប្រតិបត្តិការជាប្រចាំដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់វិក្កយបត្រឬដកប្រាក់ ពីគណនីវីង។ រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ទាំង២១នាក់រួមមាន ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៧​រង្វាន់ ម៉ាស៊ីនបោកគក់៖ ៧​រង្វាន់ ទូទឹកកក៖ ៧ រង្វាន់។ មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់ ដែលប្រព្រឹត្តនៅការិយាល័យកណ្តាលរបស់ ធនាគារឯកទេសវីង លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់វីងបាននិយាយថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាភាពជោគជ័យដែលធនាគារសម្រេចបាននៅក្នុងឆ្នាំ ២០១៨ ។ លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា “ក្នុងពេលដែលវីងបន្តណែនាំពីផលិតផលនិងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា យើងមិនដែលភ្លេចឡើយ នូវការសំដែងសេចក្តីថ្លែងអំណរគុណដល់អតិថិជន រាប់លាននាក់របស់យើង […]

ចេញផ្សាយនៅ: Dec 28, 2018

ក្នុងរយៈពេលប្រហែលមួយខែ បន្ទាប់ពីប្រកាសអំពីកម្មវិធី “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” របស់ខ្លួន ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានធ្វើការចាប់រង្វាន់ជាលើកដំបូង ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២១ នាក់ ដែលនឹងទទួលបានរង្វាន់ជាច្រើន បន្ទាប់ពីពួកគាត់បានធ្វើប្រតិបត្តិការតាមរយៈគណនីវីង។

អ្នកឈ្នះរង្វាន់ដំបូងទាំង២១នាក់ ស្ថិតនៅក្នុងចំណោមអតិថិជនរាប់ពាន់នាក់របស់វីង ដែលតែងតែធ្វើប្រតិបត្តិការជាប្រចាំដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់វិក្កយបត្រឬដកប្រាក់ ពីគណនីវីង។ រង្វាន់សម្រាប់អ្នកឈ្នះរង្វាន់ទាំង២១នាក់រួមមាន ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៧​រង្វាន់ ម៉ាស៊ីនបោកគក់៖ ៧​រង្វាន់ ទូទឹកកក៖ ៧ រង្វាន់។

មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់ ដែលប្រព្រឹត្តនៅការិយាល័យកណ្តាលរបស់ ធនាគារឯកទេសវីង លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់វីងបាននិយាយថា វីងមានក្តីរំភើបណាស់ដែលបានចូលរួមផ្តល់រង្វាន់ជាច្រើនក្នុងការប្រារព្ធគម្រប់ខួប ១០ ឆ្នាំរបស់ធនាគារ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាភាពជោគជ័យដែលធនាគារសម្រេចបាននៅក្នុងឆ្នាំ ២០១៨ ។

លោក រ៉ាចាន់ មានប្រសាសន៍បន្តទៀតថា “ក្នុងពេលដែលវីងបន្តណែនាំពីផលិតផលនិងសេវាកម្មដែលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា យើងមិនដែលភ្លេចឡើយ នូវការសំដែងសេចក្តីថ្លែងអំណរគុណដល់អតិថិជន រាប់លាននាក់របស់យើង ដែលតែងតែជួយវីងឱ្យបន្តឆ្ពោះទៅមុខជានិច្ច ទោះបីជាក្នុងស្ថានភាពដ៏លំបាកក៏ដោយ។ ខ្ញុំក៏សូមជូនពរដល់អតិថិជនទាំងអស់ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ នូវភាពសប្បាយរីករាយ និងភាពរុងរឿងនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ ”

កម្មវិធីប្រម៉ូសិន “ធ្វើប្រតិបត្តិការដើម្បីឈ្នះរង្វាន់” គឺជាផ្នែកមួយនៃកម្មវិធីប្រូម៉ូសិនជាច្រើនរបស់ ធនាគារ ​ឯកទេស    វីង ដែលធ្វើឡើងដើម្បីសម្តែងសេចក្តីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ចំពោះការគាំទ្រលើផលិតផល និង សេវាកម្មរបស់វីង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។ កម្មវិធីប្រូម៉ូសិននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្មវិធីប្រូម៉ូសិន ទូទាត់ថ្លៃសំបុត្ររថភ្លើងទៅកាន់ស្រុកកំណើតក្នុងតម្លៃតែ ៤០រៀល កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងខែតុលា កន្លងមក។

ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ រាល់អតិថិជនវីង ដែលធ្វើប្រតិបត្តិការដូចជា វីងទៅវីង វីងវេរលុយ ផ្ទេរប្រាក់ទៅក្រៅប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ ឬដកប្រាក់ពីគណនីវីង ពួកគាត់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ ១រង្វាន់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត រួមមាន ទូរទស្សន៍ស្មាតធីវីចំនួន ១៥រង្វាន់ ទូទឹកកកចំនួន ១៣រង្វាន់ និងម៉ាស៊ីនបោកគក់ ចំនួន ១៣ រង្វាន់។


ការចាប់ឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក លើកទីពីរ និងទីបី នឹងប្រព្រឹត្តទៅនៅកាលបរិច្ឋេទខាងក្រោម៖

ការចាប់ឆ្នោតលើកទី២: ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩

រង្វាន់ៈ

  • ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤រង្វាន់
  • ម៉ាស៊ីនបោកគក់៖ ៣​រង្វាន់
  • ទូទឹកកក៖ ៣ រង្វាន់

ការចាប់ឆ្នោតលើកទី ៣: ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩

រង្វាន់ៈ

  • ម៉ូតូ ហុងដា Zoomer X៖ ១ រង្វាន់
  • ទូរទស្សន៍ស្មាតធីវី ទំហំ ៣២ អ៊ីញ៖ ៤​រង្វាន់
  • ម៉ាស៊ីនបោកគក់៖ ៣​រង្វាន់
  • ទូទឹកកក៖ ៣រង្វាន់

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ 023 999 989 ឬចូលទៅកាន់: https://bit.ly/2DLDO8x

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026