ការជូនដំណឹងអំពីការបិទគណនី សម្រាប់គណនីអសកម្មលើសពី ២ ឆ្នាំ

នៅធនាគារ វីង យើងខ្ញុំតែងខិតខំកែលម្អសេវាកម្ម និងផ្តល់ជូននូវបទពិសោធន៍ធនាគារឌីជីថលដ៏ល្អបំផុតជូនដល់អតិថិជន របស់យើងទាំងអស់។

ចេញផ្សាយនៅ: Apr 09, 2026

នៅធនាគារ វីង យើងខ្ញុំតែងខិតខំកែលម្អសេវាកម្ម និងផ្តល់ជូននូវបទពិសោធន៍ធនាគារឌីជីថលដ៏ល្អបំផុតជូនដល់អតិថិជន របស់យើងទាំងអស់។ 
 ជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ដើម្បីរក្សាសុវត្ថិភាពគណនី និងធានាឱ្យបាននូវបទពិសោធន៍ប្រើប្រាស់សេវាធនាគារដ៏មានប្រសិទ្ធភាព យើងខ្ញុំនឹងចាប់ផ្ដើមបិទនូវគណនី អសកម្មភាពទាំងឡាយណា ដែលមានរយៈពេលលើសពី ២ ឆ្នាំ ជាពិសេស គណនីដែលមិនធ្លាប់មានប្រតិបត្តិការទាល់តែសោះ ចាប់តាំងពីថ្ងៃបើកគណនីដំបូង។ 

អាស្រ័យហេតុនេះ ប្រសិនជាគណនីរបស់លោកអ្នកស្ថិតក្នុងលក្ខខណ្ឌដែលបានជម្រាបជូនខាងលើ នោះមានន័យថាគណនី របស់លោកអ្នក​នឹងត្រូវបាន​បិទនា​ពេល​ឆាប់ៗ​ខាងមុខនេះ។ 

យើងខ្ញុំជឿជាក់ថា តម្រូវការនៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក អាចនឹងមានការប្រែប្រួល ហើយទោះជាយ៉ាងនេះក្តី ប្រសិនបើលោកអ្នកនៅតែមានបំណង​ចង់បន្តប្រើប្រាស់​សេវា​ធនាគារ វីង ​បន្តទៀតនោះ យើងខ្ញុំនឹងរីករាយរង់ចាំការប្រើប្រាស់ ជាថ្មីរបស់លោកអ្នកជានិច្ច។ 

  

តាមរយៈការផ្តល់ជូនថ្មីៗពីគណនីរបស់ធនាគារ វីង លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖  

  • ការមិនគិតថ្លៃសេវាដកប្រាក់នៅតាមភ្នាក់ងារធនាគារ វីង ដែលមានជាង ១២,០០០ ទីតាំង  
  • ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៣% ក្នុងមួយឆ្នាំ 
  • រីករាយជាមួយការស្នើកម្ចីបានភ្លាមៗ និងរីករាយជាមួយភាពបត់បែន 
  • និងមុខងារជាច្រើនផ្សេងទៀតដែលមានសុវត្ថិភាព និងងាយស្រួលប្រើនៅក្នុងអេប Wing Bank។ 

  

ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ត្រលប់មកទទួលយកបទពិសោធន៍ និងអត្ថប្រយោជន៍ទាំងនេះ លោកអ្នកនៅតែ​អាច​​​បើកគណនីធនាគារ វីង បានគ្រប់ពេលតាមអេប Wing Bank។  

សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។ យើងនៅទីនេះដើម្បីផ្តល់ជូនអ្នកនូវសេវាធនាគារកាន់តែប្រសើរ។ 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026