ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

ឥឡូវនេះម្ចាស់​អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈ​ការ​ទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។ ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល​ត្រូវការស្នើសុំ​អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល​ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះ​ជាជំហានដ៏សំខាន់មួយ​ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។ ពិធីចុះហត្ថលេខានេះត្រូវ​បាន​រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយវត្តមាននៃការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនទៀត។ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់​ក្រសួង​ក្នុងកិច្ច​ខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។ យើងខ្ញុំប្តេជ្ញាចិត្ត​បន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់។” ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​បន្ថែម​ពី​លើ​កិច្ច​សហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់គេហទំព័រក្រសួងទេសចរណ៍ (https://www.cambodiatourismindustry.org/) អាចទូទាត់កម្រៃសេវាយ៉ាងងាយស្រួលតាមរយៈ​ធនាគារ វីង។ ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្តែងការសាទរចំពោះពិធីចុះហត្ថលេខាលើភាពជាដៃគូដ៏មានសារៈសំខាន់នេះ។ […]

ចេញផ្សាយនៅ: Mar 17, 2025

ឥឡូវនេះម្ចាស់​អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈ​ការ​ទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។

ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល​ត្រូវការស្នើសុំ​អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល​ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះ​ជាជំហានដ៏សំខាន់មួយ​ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។

ពិធីចុះហត្ថលេខានេះត្រូវ​បាន​រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយវត្តមាននៃការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនទៀត។

ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់​ក្រសួង​ក្នុងកិច្ច​ខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។ យើងខ្ញុំប្តេជ្ញាចិត្ត​បន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់។”

ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​បន្ថែម​ពី​លើ​កិច្ច​សហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់គេហទំព័រក្រសួងទេសចរណ៍ (https://www.cambodiatourismindustry.org/) អាចទូទាត់កម្រៃសេវាយ៉ាងងាយស្រួលតាមរយៈ​ធនាគារ វីង។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្តែងការសាទរចំពោះពិធីចុះហត្ថលេខាលើភាពជាដៃគូដ៏មានសារៈសំខាន់នេះ។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា​៖ “ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហការនៅថ្ងៃនេះ នឹងបង្កើនកិច្ចសហប្រតិបត្តការ រវាង ធនាគារ វីង និងក្រសួងទេសចរណ៍ឱ្យកាន់តែរឹងមាំ និងធ្វើការរួមគ្នាកាន់តែជិតស្និតថែមទៀត។ ភាពជាដៃគូនេះ មិនគ្រាន់តែលើកកម្ពស់នៃការធ្វើទំនើបកម្មលើការទូទាត់ប៉ុណ្ណោះទេ យើងនឹងពង្រីកកិច្ចសហការថ្មីៗ ដើម្បីផ្តល់សេវាកម្ម ក៏ដូចជាជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសម្ទុះខ្លាំងក្លាថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧ ហើយទាំងអស់នេះគឺជាមរតកគ្រឹះមួយដែលឈានទៅរកសន្តិភាព និងការអភិវឌ្ឍ ជាពិសេសយើងមិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំជំរុញ និងអភិវឌ្ឍ ដែលនាំមកនូវស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ សន្តិភាព និងឯកភាពជាតិរបស់យើងទាំងស្រុង។”

កិច្ចព្រមព្រៀងថ្មីនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ឱ្យ​បានប្រសើរមួយកម្រិតទៀត ដោយអនុញ្ញាតឱ្យសាធារណជនទូទាត់កម្រៃសេវាជា​ច្រើនប្រភេទដែលពាក់ព័ន្ធវិស័យទេសចរណ៍តាមគណនីធនាគារ វីង ប្រព័ន្ធទូទាត់KHQRដែលអនុញ្ញាត​ឱ្យ​អ្នកប្រើគណនីធនាគារផ្សេងដែល​ជា​សមាជិកនៃប្រព័ន្ធបាគង​ក៏អាចទូទាត់ជាមួយធនាគារ វីង ឬក៏សាធារណជនអាចទូទាត់កម្រៃសេវាទាំងនោះដោយផ្ទាល់នៅតាមការិយាល័យធនាគារ វីងទាំង ២៣ទីតាំង និងភ្នាក់ងារធនាគារ វីងទាំង ១១.០០០ កន្លែនៅទូទាំងប្រទេសកម្ពុជាបានយ៉ាងងាយស្រួលបំផុត។​

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ដែលតែងតែផ្តល់ទំនុកចិត្តលើសេវាទូទាត់​តាម​ប្រព័ន្ធ​ឌីជីថលរបស់ធនាគារ វីង តាំងពី​ដើម​រហូតមក។ លោក Dmytro Kolechko បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ក្រសួងទេសចរណ៍ដែល​ផ្តល់នូវទំនុកចិត្តដល់ធនាគារ វីង តាមរយៈ​ការរួមចំណែកគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយ​នេះ។​ យើង​រួមគ្នាឆ្ពោះ​ទៅកាន់​​ជំនាន់ថ្មី​នៃ​បរិវត្តកម្មឌីជីថល​ជាមួយគ្នា​ ហើយ​​រួមគ្នា​កសាងអនាគតដ៏ត្រចះត្រចង់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា និងលើសពីនេះទៅទៀត។​”

កិច្ចសហការនេះត្រូវបានធ្វើឡើងដោយផ្អែកលើភាពជោគជ័យនៃប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍អនឡាញ(OTLS) ដែលត្រូវបាន​ដាក់​ឱ្យដំណើរដោយក្រសួងទេសចរណ៍។ ប្រព័ន្ធ OTLS នេះបានធ្វើទំនើបកម្មដល់ការស្នើសុំសេវាទេសចរណ៍ជាច្រើន​ដូចជា៖ សំណើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ថ្មី, ការបន្តនិងការធ្វើវិសោធនកម្មអាជ្ញាបណ្ណទេសចរណ៍ទាំងអស់,  សំណើសុំចំណាត់ថ្នាក់សណ្ឋាគារ និង រមណីយដ្ឋាន,  និង​សេវាទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ។

ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះជួយលុបបំបាត់ការធ្វើដំណើរទៅក្រសួងដោយផ្ទាល់ កាត់បន្ថយការចំណាយពេលវេលា ជាពិសេសសម្រាប់អាជីវករនៅតំបន់ឆ្ងាយៗ។ ដោយសេវា​ទូទាត់តាម​ប្រព័ន្ធ​ឌីជីថល​អាចប្រើបាន ២៤ ម៉ោងក្នុងមួយសប្តាហ៍ ​ការទូទាត់កម្រៃសេវាអាចធ្វើបានគ្រប់ពេល គ្រប់ទីកន្លែង ងាយស្រួល និងលឿនរហ័ស។

តាមរយៈការរួមបញ្ចូលសេវាបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ធនាគារ វីង នាពេលនេះ ក្រសួងទេសចរណ៍កំពុងឈានទៅមុខមួយជំហានទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងជួយជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026