អត្រាការប្រាក់គណនីសន្សំ ឥឡូវនេះ កើនឡើងរហូតដល់ 3% ក្នុងមួយឆ្នាំ

អតិថិជនជាទីគោរព,  ធនាគារ វីង សូមជម្រាបជូនដល់អតិថិជនទាំងអស់អំពីការកែសម្រួលអត្រាការប្រាក់ ដែលកាន់តែល្អប្រសើរជាមុន គឺរហូតដល់ 3% ក្នុងមួយឆ្នាំ សម្រាប់គណនីសន្សំ របស់ធនាគារ វីង ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី11 ខែមករា ឆ្នាំ2025 តទៅ។  ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការផ្តល់នូវការគាំទ្រដល់កំណើនហិរញ្ញវត្ថុរបស់លោកអ្នក។ ជាមួយនឹងអត្រាការប្រាក់ថ្មីនេះ ការសន្សំប្រាក់របស់លោកអ្នកនឹងកាន់​តែងាយ​ស្រួល ហើយ​អាច​សម្រេចបាននូវគោលដៅសន្សំ ក៏ដូចជាធានាបាននូវ​អនាគតហិរញ្ញវត្ថុដ៏ភ្លឺ​ស្វាង។  អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖  សមតុល្យប្រចាំថ្ងៃ  អត្រាការប្រាក់ប្រចាំឆ្នាំ    ប្រាក់រៀល ប្រាក់ដុល្លារ  តិចជាង $5,000 ឬ 20,000,000 រៀល  0.10% 0.10% ចាប់ពី $5,000 ឬ 20,000,000 រៀល  3% 3%   ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។   ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីយើងខ្ញុំតាមរយៈវីងឆាត​ដែលមានលើអេប Wing Bank។  សូមអរគុណសម្រាប់ការជឿទុកចិត្ត និងគាំទ្ររបស់លោកអ្នក!  

ចេញផ្សាយនៅ: Jan 11, 2025

អតិថិជនជាទីគោរព, 

ធនាគារ វីង សូមជម្រាបជូនដល់អតិថិជនទាំងអស់អំពីការកែសម្រួលអត្រាការប្រាក់ ដែលកាន់តែល្អប្រសើរជាមុន គឺរហូតដល់ 3% ក្នុងមួយឆ្នាំ សម្រាប់គណនីសន្សំ របស់ធនាគារ វីង ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី11 ខែមករា ឆ្នាំ2025 តទៅ។ 

ការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការផ្តល់នូវការគាំទ្រដល់កំណើនហិរញ្ញវត្ថុរបស់លោកអ្នក។ ជាមួយនឹងអត្រាការប្រាក់ថ្មីនេះ ការសន្សំប្រាក់របស់លោកអ្នកនឹងកាន់តែងាយស្រួល ហើយអាចសម្រេចបាននូវគោលដៅសន្សំក៏ដូចជាធានាបាននូវអនាគតហិរញ្ញវត្ថុដ៏ភ្លឺស្វាង។ 

អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖ 

សមតុល្យប្រចាំថ្ងៃ  អត្រាការប្រាក់ប្រចាំឆ្នាំ 
  ប្រាក់រៀល ប្រាក់ដុល្លារ 
តិចជាង $5,000 ឬ 20,000,000 រៀល  0.10% 0.10%
ចាប់ពី $5,000 ឬ 20,000,000 រៀល  3% 3%

 

ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។  

ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីយើងខ្ញុំតាមរយៈវីងឆាត​ដែលមានលើអេប Wing Bank។ 

សូមអរគុណសម្រាប់ការជឿទុកចិត្តនិងគាំទ្ររបស់លោកអ្នក!

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026