វីង ពង្រីកសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុន UnionPay

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន UnionPay International (UPI) ក្នុងការផ្ដល់សេវាផ្ទេរប្រាក់ទៅប្រទេសចិន ជាមួយការចាប់ផ្ដើមដំណើរការសេវា Wing UnionPay MoneyExpress ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈកម្មវិធីស្មាតហ្វូនវីង។ តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន​ UnionPay ធនាគារឯកទេស វីង​ បានពង្រីកជម្រើសបណ្ដាញសេវាផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួនដល់អតិថិជន ដោយផ្តល់ឱ្យពួកគេនូវជម្រើស និងការគ្រប់គ្រងកាន់តែច្រើននៅក្នុងរបៀបគ្រប់គ្រងការផ្ទេរប្រាក់របស់ពួកគេ។ អ្នកប្រើកម្មវិធីស្មាតហ្វូនវីង អាចផ្ទេរប្រាក់ទៅប្រទេសចិន ហើយអ្នកទទួលក្នុងនាមជាម្ចាស់កាត UnionPay អាចដកប្រាក់ចេញពីគ្រប់ធនាគារ ឬម៉ាស៊ីនដកប្រាក់ (អេធីអឹម) នៅក្នុងប្រទេសចិន។ ក្នុងនាមជាក្រុមហ៊ុនផ្ទេរប្រាក់តាមរយៈបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅក្នុងប្រទេសកម្ពុជា​​ វីង យល់ច្បាស់អំពីតម្លៃក្នុងការបម្រើដល់អតិថិជនមូលដ្ឋានរបស់ខ្លួន ដែលមានការកើនឡើងជាលំដាប់​ ហើយមានទំនាក់ទំនងជាមួយប្រទេសចិន និងអ្នកដែលកំពុងស្វែងរកភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិន កំពុងបន្តកើនឡើង។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា  ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ពីកម្ពុជាទៅកាន់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ វីង ក្នុងការផ្តល់ដំណោះស្រាយនៃការផ្ទេរប្រាក់ឲ្យដែលមានភាពងាយស្រួល រវាងប្រទេសនិងប្រទេស ខណៈពេលដែលប្រទេសកម្ពុជា បានក្លាយទៅជាប្រទេស ​ដែលកាន់តែមានលក្ខណៈអន្តរជាតិ​ និងចម្រុះក្នុងផ្នែកធុរៈកិច្ច។ លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “ដោយសារទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌រវាងកម្ពុជានិងចិន កាន់តែមានភាពរឹងមាំ ប្រជាជនកម្ពុជាកាន់តែច្រើន កំពុងស្វែងរកឱកាសធ្វើធុរៈកិច្ចជាមួយប្រទេសចិន។ ធនាគារឯកទេស វីង មានសេចក្តីរំភើបរីករាយ ក្នុងការចូលរួមជាមួយក្រុមហ៊ុន UnionPay ដែលជាបណ្តាញទូទាត់ឈានមុខគេនៅក្នុងប្រទេសចិន ដើម្បីផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសថ្មី ជាមួយនឹងការរំពឹងទុកថា សេវាកម្មនេះនឹងរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។” តាមរយៈភាពជាដៃគូនេះដែរ លោក Yang Wenhui អ្នកចាត់ការទូទៅនៃក្រុមហ៊ុន UnionPay International ​ប្រចាំអាស៊ី​អា​គ្នេ​យ៏ បានមានប្រសាសន៍ថា ក្រុមហ៊ុន UnionPay មានសេចក្តីរីករាយ ក្នុងការធ្វើជាដៃគូជាមួយ ធនាគារឯកទេស វីង  ដើម្បីពង្រីកផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា។ លោក Yang បានបន្តថា​៖ ”ធនាគារឯកទេស វីង បានចែករំលែកនូវគុណតម្លៃស្នូលមួយរបស់ក្រុមហ៊ុន UnionPay ក្នុងការបង្កើតតម្លៃសង្គម ដើម្បីបន្ថែមឲ្យសម្រេចបាន តម្លៃពាណិជ្ជកម្ម និង “កំណើនភាគហ៊ុន” ។ អ្វីៗទាំងអស់ដែល វីង ធ្វើនិងតំណាង គឺដើម្បីបង្កើតតម្លៃនៅក្នុងអាជីវកម្មរបស់ពួកគេ និងនៅក្នុងសង្គម ហើយពួកគេគឺជាអ្នកដឹកនាំនៅក្នុងវិស័យទាំងពីរនេះ។” អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលធនាគារឯកទេស វីង បានផ្តល់សេវាផ្ទេរប្រាក់ក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា​ ហើយបានចាប់ផ្តើមផ្ដល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួន កាលខែកុម្ភៈ ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមក មានតម្រូវការយ៉ាងខ្លាំងក្លា និងកំពុងកើនឡើងសម្រាប់សេវាកម្មបែបនេះ ជាពិសេសពីប្រជាជនកម្ពុជាដែលមានសាច់ញាតិ រស់នៅនិងធ្វើការនៅក្រៅប្រទេស។ សេវាផ្ទេរប្រាក់អន្តរជាតិរបស់វីងឥឡូវនេះ មានបណ្ដាញនៅជាង២០០ប្រទេស […]

ចេញផ្សាយនៅ: May 06, 2019

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុន UnionPay International (UPI) ក្នុងការផ្ដល់សេវាផ្ទេរប្រាក់ទៅប្រទេសចិន ជាមួយការចាប់ផ្ដើមដំណើរការសេវា Wing UnionPay MoneyExpress ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសចិន តាមរយៈកម្មវិធីស្មាតហ្វូនវីង។

តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន​ UnionPay ធនាគារឯកទេស វីង​ បានពង្រីកជម្រើសបណ្ដាញសេវាផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួនដល់អតិថិជន ដោយផ្តល់ឱ្យពួកគេនូវជម្រើស និងការគ្រប់គ្រងកាន់តែច្រើននៅក្នុងរបៀបគ្រប់គ្រងការផ្ទេរប្រាក់របស់ពួកគេ។ អ្នកប្រើកម្មវិធីស្មាតហ្វូនវីង អាចផ្ទេរប្រាក់ទៅប្រទេសចិន ហើយអ្នកទទួលក្នុងនាមជាម្ចាស់កាត UnionPay អាចដកប្រាក់ចេញពីគ្រប់ធនាគារ ឬម៉ាស៊ីនដកប្រាក់ (អេធីអឹម) នៅក្នុងប្រទេសចិន។

ក្នុងនាមជាក្រុមហ៊ុនផ្ទេរប្រាក់តាមរយៈបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅក្នុងប្រទេសកម្ពុជា​​ វីង យល់ច្បាស់អំពីតម្លៃក្នុងការបម្រើដល់អតិថិជនមូលដ្ឋានរបស់ខ្លួន ដែលមានការកើនឡើងជាលំដាប់​ ហើយមានទំនាក់ទំនងជាមួយប្រទេសចិន និងអ្នកដែលកំពុងស្វែងរកភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅប្រទេសចិន ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិន កំពុងបន្តកើនឡើង។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា  ការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ពីកម្ពុជាទៅកាន់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ វីង ក្នុងការផ្តល់ដំណោះស្រាយនៃការផ្ទេរប្រាក់ឲ្យដែលមានភាពងាយស្រួល រវាងប្រទេសនិងប្រទេស ខណៈពេលដែលប្រទេសកម្ពុជា បានក្លាយទៅជាប្រទេស ​ដែលកាន់តែមានលក្ខណៈអន្តរជាតិ​ និងចម្រុះក្នុងផ្នែកធុរៈកិច្ច។

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “ដោយសារទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌រវាងកម្ពុជានិងចិន កាន់តែមានភាពរឹងមាំ ប្រជាជនកម្ពុជាកាន់តែច្រើន កំពុងស្វែងរកឱកាសធ្វើធុរៈកិច្ចជាមួយប្រទេសចិន។ ធនាគារឯកទេស វីង មានសេចក្តីរំភើបរីករាយ ក្នុងការចូលរួមជាមួយក្រុមហ៊ុន UnionPay ដែលជាបណ្តាញទូទាត់ឈានមុខគេនៅក្នុងប្រទេសចិន ដើម្បីផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសថ្មី ជាមួយនឹងការរំពឹងទុកថា សេវាកម្មនេះនឹងរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។”

តាមរយៈភាពជាដៃគូនេះដែរ លោក Yang Wenhui អ្នកចាត់ការទូទៅនៃក្រុមហ៊ុន UnionPay International ​ប្រចាំអាស៊ី​អា​គ្នេ​យ៏ បានមានប្រសាសន៍ថា ក្រុមហ៊ុន UnionPay មានសេចក្តីរីករាយ ក្នុងការធ្វើជាដៃគូជាមួយ ធនាគារឯកទេស វីង  ដើម្បីពង្រីកផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា។

លោក Yang បានបន្តថា​៖ ”ធនាគារឯកទេស វីង បានចែករំលែកនូវគុណតម្លៃស្នូលមួយរបស់ក្រុមហ៊ុន UnionPay ក្នុងការបង្កើតតម្លៃសង្គម ដើម្បីបន្ថែមឲ្យសម្រេចបាន តម្លៃពាណិជ្ជកម្ម និង “កំណើនភាគហ៊ុន” ។ អ្វីៗទាំងអស់ដែល វីង ធ្វើនិងតំណាង គឺដើម្បីបង្កើតតម្លៃនៅក្នុងអាជីវកម្មរបស់ពួកគេ និងនៅក្នុងសង្គម ហើយពួកគេគឺជាអ្នកដឹកនាំនៅក្នុងវិស័យទាំងពីរនេះ។”

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដែលធនាគារឯកទេស វីង បានផ្តល់សេវាផ្ទេរប្រាក់ក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា​ ហើយបានចាប់ផ្តើមផ្ដល់សេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ខ្លួន កាលខែកុម្ភៈ ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមក មានតម្រូវការយ៉ាងខ្លាំងក្លា និងកំពុងកើនឡើងសម្រាប់សេវាកម្មបែបនេះ ជាពិសេសពីប្រជាជនកម្ពុជាដែលមានសាច់ញាតិ រស់នៅនិងធ្វើការនៅក្រៅប្រទេស។ សេវាផ្ទេរប្រាក់អន្តរជាតិរបស់វីងឥឡូវនេះ មានបណ្ដាញនៅជាង២០០ប្រទេស ជាមួយនឹងការពង្រីកជាសកលរបស់ខ្លួន ដែលត្រូវបានរំពឹងថា នឹងពង្រីកបន្ថែមទៀត ខណៈដែលធនាគារឯកទេស វីង កំពុងសម្លឹងរកដៃគូជាមួយក្រុមហ៊ុនជាច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៩ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត

អ៊ីមែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026