ជំហាននៃក្តីសង្ឃឹម៖ ធនាគារ វីង ចូលរួមកម្មវិធីដើរសប្បុរសធម៌ ACE ដើម្បីសុខភាពកុមារ

ធនាគារ វីង រួមចំណែកលើកកម្ពស់សុខុមាលភាពសហគមន៍ និងគាំទ្រដល់ការសង្គ្រោះជីវិតកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា។

ចេញផ្សាយនៅ: Mar 16, 2026

ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីចុងសប្តាហ៍កន្លងទៅនេះ ពោរពេញទៅដោយភាពអ៊ូអរ និងស្មារតីសាមគ្គីភាព ដោយមានការចូលរួមពីសិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ និងសាធារណជនជាង ១.០០០ នាក់ ក្នុងកម្មវិធីដើរសប្បុរសធម៌ 'ACE Charity Walk'។ ដោយមានការចូលរួមឧបត្ថម្ភពីធនាគារ វីង ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍ និងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។

 

យុទ្ធនាការដើរចម្ងាយ ៥ គីឡូម៉ែត្រនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់សហគមន៍ ក្នុងការជួយជ្រោមជ្រែងដល់កុមារកម្ពុជាដែលត្រូវការសេវាព្យាបាល និងសង្គ្រោះជីវិតដោយឥតគិតថ្លៃ។ ថវិកាដែលរៃអង្គាសបានពីកម្មវិធីនេះ នឹងជួយទ្រទ្រង់ដល់និរន្តរភាពនៃសេវាសុខភាពកុមារប្រកបដោយគុណភាព នៅទូទាំងប្រទេស រួមទាំងកុមារមកពីសហគមន៍ក្រីក្រ និងតំបន់ដាច់ស្រយាលផងដែរ។

 

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំដោយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំបណ្តុះបណ្តាល (ACE) ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស ដៃគូអភិវឌ្ឍន៍ និងក្រុមគ្រួសារជាច្រើន ដែលមានបំណងរួមចំណែកតាមលទ្ធភាពដើម្បីបុព្វហេតុសង្គមដ៏មានសារៈសំខាន់នេះ។

 

លើសពីការលើកកម្ពស់សុខុមាលភាព ព្រឹត្តិការណ៍ដើរសប្បុរសធម៌នេះគឺជាវេទិកាដ៏មានអត្ថន័យមួយ សម្រាប់សហគមន៍ក្នុងការរួមគ្នាសង្គ្រោះកុមារកម្ពុជា។ រាល់ជំហានរបស់អ្នកចូលរួម មិនត្រឹមតែលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដ៏ប្រពៃ ដើម្បីធានាថា កុមារដែលខ្វះលទ្ធភាព អាចទទួលបានសេវាថែទាំងសុខភាពដែលពួកគេត្រូវការបំផុត។

 

ធនាគារ វីង មានមោទនភាពដែលបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមនេះ ដែលជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍសហគមន៍ និងកម្មវិធីទំនួលខុសត្រូវសង្គម។ តាមរយៈភាពជាដៃគូជាមួយស្ថាប័ននានា និងគំនិតផ្តួចផ្តើមរបស់សហគមន៍ ធនាគារ វីង នឹងបន្តគាំទ្រដោយក្តីសោមនស្ស ចំពោះកម្មវិធីទាំងឡាយណាដែលជួយលើកកម្ពស់សុខភាព ការអប់រំ និងសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026