ធនាគារ វីង ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥

បេក្ខ​ជន​ជាង ៥០០០ នាក់ចាប់​អារម្មណ៍​អាជីពផ្នែកធនាគារនិង​ហិរញ្ញ​វត្ថុ​នៅធនាគារ វីង

ចេញផ្សាយនៅ: Nov 10, 2025

បេក្ខ​ជន​ជាង ៥០០០ នាក់ចាប់​អារម្មណ៍​អាជីពផ្នែកធនាគារនិង​ហិរញ្ញ​វត្ថុ​នៅធនាគារ វីង

ធនាគារ វីង ដែលជាធនាគាររបស់​កូនខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន​រាប់ពាន់នាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសពិព័រណ៍នោះ ស្តង់របស់ធនាគារ វីង បានទទួលស្វាគមន៍យុវជនកម្ពុជាជាង ៥០០០នាក់ ដែលភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីពក្នុងវិស័យធនាគារ និង​ហិរញ្ញវត្ថុ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានថ្លែងថា៖ «ភាព​ក្លាហាន​ និងស្វាហាប់របស់យុវជននៅក្នុងពិព័រណ៍ឆ្នាំនេះ ពិតជាគួរ​ឱ្យស្ងើច​​​ខ្លាំងណាស់​។ នេះបញ្ជាក់យ៉ាងច្បាស់ថា យុវជនកម្ពុជាពិតជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលរៀបចំ​អនាគតរបស់ពួកគេ»។

លោក ឡៅ សៀងហៃ បានបន្ថែមទៀតថា៖ «យើងខ្ញុំ​ពិត​ជា​មានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាតិមួយ​នេះ ដោយបានរួមចំណែកផ្តល់ឱ្យបេក្ខជនដែលមានទេពកោសល្យ​ជា​ច្រើន​នាក់​នូវ​ឱកាសការងារពិតប្រាកដ ដើម្បីជួយឱ្យពួកគេរីកចម្រើន ក្លាយជាអ្នកដឹកនាំ និងអភិវឌ្ឍ​ស​ហគមន៍របស់ពួកគេ»។

ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង កំពុង​តែ​រីកចម្រើនឥតឈប់ឈរចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅចុងឆ្នាំ ២០២០។ យោងតាមរបាយការណ៍ប្រចាំ​ឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹង​ ធនាគារ វីង បានក្លាយជា​ធនាគារដែលមាន​ទ្រព្យសកម្ម និងប្រាក់បញ្ញើសរុបច្រើន​ជាង​គេ​ចំណាត់ថ្នាក់លេខ ៦ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

បច្ចុប្បន្ន ធនាគារ វីង មានបុគ្គលិកជាង ៤៥០០នាក់ ដែលកំពុងបម្រើការនៅតាមការិយាល័យ​ជិត ៣០កន្លែងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ធនាគារនេះ​ក៏មានភ្នាក់ងារចំនួន ១២០០០ទីតាំង ដែលបម្រើអតិថិជននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ជាមួយនឹងការពង្រីកសេវាកម្មឥតឈប់ឈរ ធនាគារ វីង មានគម្រោងជ្រើសរើសបុគ្គលិកជិត ៣០០០នាក់បន្ថែមទៀត ដើម្បីចូលរួមជាមួយក្រុមគ្រួសារ វីង ដ៏ធំមួយនេះ។

ដើម្បីគាំទ្រដល់យុវជន​ដែល​កំពុង​ស្វែងរកឱកាសការងារ ធនាគារ វីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្មសិក្សាតាំង​ពីឆ្នាំមុនមកម្ល៉េះ​។ កម្មវិធីនេះផ្តល់ជូនការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅរយៈពេល ៤ ទៅ ៦ខែ រួមបញ្ចូលទាំងបទពិសោធន៍ការងារជាក់ស្តែង និងការអភិវឌ្ឍខ្លួន។ តាមរយៈកម្មវិធីនេះ យុវជនកម្ពុជានឹងទទួលបានចំណេះដឹងផ្នែកធនាគារ និងជំនាញទន់សំខាន់ៗ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពដ៏ជោគជ័យនាពេលអនាគត។

បន្ថែមពីលើការបណ្តុះបណ្តាល ធនាគារ វីង ក៏ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាព ដោយផ្តល់ជូនទាំងប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ក៏ដូចជាកន្លែងស្នាក់នៅ ដើម្បីឱ្យសិក្ខាកាមអាចផ្តោតអារម្មណ៍យ៉ាងពេញលេញលើការកសាងជំនាញ និងទំនុកចិត្តរបស់ពួកគេ។ ជាមួយគ្នានេះ សិក្ខាកាមដែលមានសមត្ថភាព និងសក្តានុពល ក៏នឹងមានឱកាសក្នុងការទទួលបានការងារពេញម៉ោងនៅធនាគារ វីង បន្ទាប់ពីបញ្ចប់កម្មវិធីដោយជោគជ័យផងដែរ។

រហូតមកដល់ពេលនេះ មាន​សិក្ខាកាមចំនួន ១០២នាក់ បានបញ្ចប់កម្មសិក្សានៅធនាគារ វីង ប្រកបដោយជោគជ័យ ហើយក្នុងចំណោមនោះ ៦៥% បានបន្តទទួលបានឱកាសការងារពេញម៉ោង ដោយ​ក្នុង​ចំណោមនោះ មានស្ត្រីប្រមាណ​ ២៥% ។ ការណ៍នេះ​បាន​បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការរីកចម្រើនប្រកបដោយបរិយាបន្ន និងភាពចម្រុះខាងយេនឌ័រនៅក្នុងស្ថាប័ន។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះ​ឱកាស​ការងារ​ជាមួយធនាគារ វីង សូមទំនាក់ទំនងទៅកាន់នាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារតាមរយៈលេខទូរសព័្ទ​៖ ០៧៨ ៧០៩​ ៦០៦

ឬ​ក៏អាចតាមដាន Telegram និង Facebook​ ផ្លូវការ​ដែលមានឈ្មោះ “Winger Life and Careers” ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីមុខតំណែង និងកម្មវិធី​ជ្រើសរើសបុគ្គលិកជាប្រចាំផងដែរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026