អតិថិជនកម្ពុជា ៣នាក់ ឈ្នះរង្វាន់ធំពីកម្មវិធីផ្ញើប្រាក់ដើម្បីឈ្នះរង្វាន់ពីវីង

ប្រជាជនកម្ពុជា បីនាក់ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជ្រើសរើសដើម្បីទទួលបានរង្វាន់ធំ ៗ ដែលផ្តល់ជូនដោយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត តាមរយៈកម្មវិធីផ្ញើប្រាក់ដើម្បីឈ្នះរង្វាន់ ពីធនាគារឯកទេសវីង។ អ្នកឈ្នះរង្វាន់ធំទាំងបីនាក់ត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារដែលបានធ្វើឡើងកាលពីថ្ងៃទី 0៩ ខែមករា ឆ្នាំ២០១៩ នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីង។ អ្នកឈ្នះរង្វាន់ទាំងបីនាក់ទទួលបានទឹកប្រាក់ ៣00 ដុល្លារ ៧00USD និង ១000USD ហើយពួកគាត់ស្ថិតក្នុងចំណោមអតិថិជនរាប់ពាន់នាក់ដែលតែងតែផ្ញើប្រាក់ទៅកាន់សាច់ញាតិរបស់ពួកគេនៅប្រទេសកម្ពុជាតាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង រួមមាន DeeMoney, GME, Gmoney Trans, Hanpass, KB Kookmin និង SBI ដែលស្ថិតនៅក្នុងប្រទេសថៃនិងកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី ១៥ ខែឧសភាដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ 2018 ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីង មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់នេះថា កម្មវិធីផ្ញើប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង គឺជាកម្មវិធីប្រូម៉ូសិនមួយ នៅក្នុងចំណោម​កម្មវិធីប្រូម៉ូសិនជាច្រើន ដែលផ្តល់ជូនដោយធនាគារ​ឯកទេសវីង ហើយវីង ពិតជាចង់បង្ហាញនូវសេចក្តីថ្លែង​អំណរ​គុណ​ទៅដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់​អតិថិជនរបស់ពួកយើង ដែលបានចូលរួមនៅក្នុងកម្មវិធីប្រូម៉ូសិននេះ តាមរយៈការផ្ទេរប្រាក់ពីក្រៅ​ប្រទេសមកកាន់អតិថិជនរបស់វីងនៅកម្ពុជា។ សេវាទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង […]

ចេញផ្សាយនៅ: Jan 10, 2019

ប្រជាជនកម្ពុជា បីនាក់ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជ្រើសរើសដើម្បីទទួលបានរង្វាន់ធំ ៗ ដែលផ្តល់ជូនដោយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត តាមរយៈកម្មវិធីផ្ញើប្រាក់ដើម្បីឈ្នះរង្វាន់ ពីធនាគារឯកទេសវីង។ អ្នកឈ្នះរង្វាន់ធំទាំងបីនាក់ត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារដែលបានធ្វើឡើងកាលពីថ្ងៃទី 0៩ ខែមករា ឆ្នាំ២០១៩ នៅការិយាល័យកណ្តាលរបស់ធនាគារឯកទេសវីង។
អ្នកឈ្នះរង្វាន់ទាំងបីនាក់ទទួលបានទឹកប្រាក់ ៣00 ដុល្លារ ៧00USD និង ១000USD ហើយពួកគាត់ស្ថិតក្នុងចំណោមអតិថិជនរាប់ពាន់នាក់ដែលតែងតែផ្ញើប្រាក់ទៅកាន់សាច់ញាតិរបស់ពួកគេនៅប្រទេសកម្ពុជាតាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង រួមមាន DeeMoney, GME, Gmoney Trans, Hanpass, KB Kookmin និង SBI ដែលស្ថិតនៅក្នុងប្រទេសថៃនិងកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី ១៥ ខែឧសភាដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ 2018 ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីង មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់នេះថា កម្មវិធីផ្ញើប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង គឺជាកម្មវិធីប្រូម៉ូសិនមួយ នៅក្នុងចំណោម​កម្មវិធីប្រូម៉ូសិនជាច្រើន ដែលផ្តល់ជូនដោយធនាគារ​ឯកទេសវីង ហើយវីង ពិតជាចង់បង្ហាញនូវសេចក្តីថ្លែង​អំណរ​គុណ​ទៅដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់​អតិថិជនរបស់ពួកយើង ដែលបានចូលរួមនៅក្នុងកម្មវិធីប្រូម៉ូសិននេះ តាមរយៈការផ្ទេរប្រាក់ពីក្រៅ​ប្រទេសមកកាន់អតិថិជនរបស់វីងនៅកម្ពុជា។

សេវាទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង ត្រូវបានណែនាំកាលពីខែកុម្ភៈឆ្នាំ ២០១៨ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលធ្វើចំណាកស្រុកកម្ពុជារាប់ពាន់នាក់អាចផ្ញើប្រាក់មកកាន់កម្ពុជាបាន។ សេវានេះបានជួយដោះស្រាយនូវការព្រួយបារម្ភសម្រាប់ប្រជាពលករដែលធ្វើចំណាកស្រុក ដែលតែងតែធ្វើការផ្ញើប្រាក់មកកាន់ក្រុមគ្រួសារនៅកម្ពុជា តាមមធ្យោបាយមិនផ្លូវការ – ដែលជាទូទៅមានតម្លៃថ្លៃ និងមិនមានទំនុកចិត្ត។ សេវា ផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារឯកទេសវីង បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ ក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងតម្លៃសមរម្យ ដើម្បីបង្កើនជីវភាពរស់នៅរបស់ពួកគេ។

ក្នុងកំឡុងពេលថ្មីៗនេះ ធនាគារឯកទេសវីង ទើបតែណែនាំនូវសេវាកម្ម “Wing2World” ដែលជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិ រួមមានសេវាទទួលប្រាក់ពីជាង២០០ប្រទេស និងសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេស ហ្វីលីពីន និងវៀតណាមសម្រាប់ពេលបច្ចុប្បន្ន។ សេវាកម្មថ្មីនេះផ្តល់លទ្ធភាពដល់ប្រជាពលករចំណាកស្រុករាប់ពាន់នាក់និងអ្នកទទួលផលរបស់ពួកគេ ក៏ដូចជាជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026