ផ្ញើប្រាក់រហូតដល់ ១៥ម៉ឺនដុល្លារ ដោយឥតគិតថ្លៃ តាមធនាគារ វីង ទៅកាន់ប្រទេសជាច្រើននៅអាស៊ី

ឥឡូវនេះ អតិថិជនប្រើប្រាស់អេប Wing Bank ទាំងអស់អាចផ្ញើប្រាក់ទៅកាន់អ្នកទទួល​ដោយឥតគិតថ្លៃ។​ ធនាគារ វីង (ខេមបូឌា) ម.ក ផ្តល់ជូននូវដំណោះស្រាយផ្ញើប្រាក់ដ៏មានប្រសិទ្ធភាពមួយ ដែលជួយឱ្យអ្នកប្រើប្រាស់ទាំងអស់អាចផ្ញើប្រាក់រហូតដល់ ១៥០.០០០ ដុល្លារអាមេរិកក្នុងមួយខែ ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះ​នឹងបង្កើនភាពងាយស្រួលក្នុងការជួយផ្គត់ផ្គង់លុយកាក់ទៅកាន់មនុស្សជាទីស្រលាញ់ ហើយធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំថែមទៀតទោះរស់នៅឆ្ងាយពីប្រទេសកំណើតក្តី។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា​៖​ “ការផ្តល់ជូនដោយឥតគិតថ្លៃនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ដើម្បីផ្តល់ភាពរីករាយទៅដល់អតិថិជន ដោយជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែករបស់ពួកគាត់ ហើយផ្តល់មធ្យោបាយផ្ញើប្រាក់មួយយ៉ាងរលូនទៅដល់អតិថិជនរបស់យើងទាំងអស់ មិនថាការផ្ញើប្រាក់ទៅកាន់សមាជិកគ្រួសារ អង្គភាព ឬដៃគូអាជីវកម្មផ្សេងៗក្តី។” លោកបានបន្ថែមថា៖ “ការផ្តល់ជូនដ៏ពិសេសនេះ មិនគិតថ្លៃសេវាបន្ថែមឡើយ ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែកទៅដល់អ្នកប្រើប្រាស់របស់យើងទាំងអស់។” តាមរយៈអេប Wing Bank ប្រជាជនកម្ពុជា រួមទាំងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះ អាចផ្ញើប្រាក់ដែលរកបានទាំងលំបាករបស់ពួកគេទៅកាន់នរណាម្នាក់បានយ៉ាងងាយស្រួល និងរលូនទៅកាន់ប្រទេសជាច្រើននៅអាស៊ីរួមមាន៖ ប្រទេសចិន ថៃ ហ្វីលីពីន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី។ អតិថិជន​អាចប្រើប្រាស់សេវាកម្មនេះពេញ ២៤​ម៉ោងក្នុងមួយថ្ងៃ។ ការផ្តល់ជូនដ៏ពិសេសនេះ មានសុពលភាពរហូតដល់ដំណាច់ឆ្នាំ២០២៤ ដែលបានផ្តល់ជាជម្រើសមួយអាចជឿជាក់បានសម្រាប់អតិថិជនផ្ញើប្រាក់ទៅក្រៅប្រទេសក្នុងចំនួនដ៏ច្រើន។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ពិសេសនេះ […]

ចេញផ្សាយនៅ: Jul 26, 2024

ឥឡូវនេះ អតិថិជនប្រើប្រាស់អេប Wing Bank ទាំងអស់អាចផ្ញើប្រាក់ទៅកាន់អ្នកទទួល​ដោយឥតគិតថ្លៃ។

ធនាគារ វីង (ខេមបូឌា) ម.ក ផ្តល់ជូននូវដំណោះស្រាយផ្ញើប្រាក់ដ៏មានប្រសិទ្ធភាពមួយ ដែលជួយឱ្យអ្នកប្រើប្រាស់ទាំងអស់អាចផ្ញើប្រាក់រហូតដល់ ១៥០.០០០ ដុល្លារអាមេរិកក្នុងមួយខែ ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះ​នឹងបង្កើនភាពងាយស្រួលក្នុងការជួយផ្គត់ផ្គង់លុយកាក់ទៅកាន់មនុស្សជាទីស្រលាញ់ ហើយធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំថែមទៀតទោះរស់នៅឆ្ងាយពីប្រទេសកំណើតក្តី។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា​៖​ “ការផ្តល់ជូនដោយឥតគិតថ្លៃនេះគឺបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ដើម្បីផ្តល់ភាពរីករាយទៅដល់អតិថិជន ដោយជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែករបស់ពួកគាត់ ហើយផ្តល់មធ្យោបាយផ្ញើប្រាក់មួយយ៉ាងរលូនទៅដល់អតិថិជនរបស់យើងទាំងអស់ មិនថាការផ្ញើប្រាក់ទៅកាន់សមាជិកគ្រួសារ អង្គភាព ឬដៃគូអាជីវកម្មផ្សេងៗក្តី។”

លោកបានបន្ថែមថា៖ “ការផ្តល់ជូនដ៏ពិសេសនេះ មិនគិតថ្លៃសេវាបន្ថែមឡើយ ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយផ្នែកទៅដល់អ្នកប្រើប្រាស់របស់យើងទាំងអស់។”

តាមរយៈអេប Wing Bank ប្រជាជនកម្ពុជា រួមទាំងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះ អាចផ្ញើប្រាក់ដែលរកបានទាំងលំបាករបស់ពួកគេទៅកាន់នរណាម្នាក់បានយ៉ាងងាយស្រួល និងរលូនទៅកាន់ប្រទេសជាច្រើននៅអាស៊ីរួមមាន៖ ប្រទេសចិន ថៃ ហ្វីលីពីន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី។ អតិថិជន​អាចប្រើប្រាស់សេវាកម្មនេះពេញ ២៤​ម៉ោងក្នុងមួយថ្ងៃ។

ការផ្តល់ជូនដ៏ពិសេសនេះ មានសុពលភាពរហូតដល់ដំណាច់ឆ្នាំ២០២៤ ដែលបានផ្តល់ជាជម្រើសមួយអាចជឿជាក់បានសម្រាប់អតិថិជនផ្ញើប្រាក់ទៅក្រៅប្រទេសក្នុងចំនួនដ៏ច្រើន។

ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ពិសេសនេះ អតិថិជនទាំងអស់ត្រូវមានគណនីធនាគារ វីង ដែលបំពេញព័ត៌មានពេញលេញ ហើយប្រើប្រាស់អេប Wing Bank ដើម្បីផ្ញើប្រាក់ចាប់ពី ៥០០.០១​ ដុល្លារអាមេរិកឡើងទៅក្នុងមួយប្រតិបត្តិការ​ ចំនួន៥.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយច្រើនបំផុត ១៥០.០០០ ក្នុងមួយខែ។​

ការផ្ញើប្រាក់តាមអេប Wing Bank គឺមានភាពងាយស្រួល។​ អតិថិជនគ្រាន់តែបើកដំណើរការអេប Wing Bank រួចហើយជ្រើសរើសមុខងារ ផ្ទេរប្រាក់ទៅក្រៅប្រទេស បន្ទាប់មកជ្រើសរើសប្រទេស និងដៃគូសហការ កំណត់ចំនួនទឹកប្រាក់ បំពេញព័ត៌មានតិចតួចពីអ្នកទទួល រួចចុចបញ្ជាក់ពីភាពត្រឹមត្រូវជាការស្រេច។

ធនាគារ វីង បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន ដោយធានាបាននូវសុវត្ថិភាព និងឯកជនភាពរាល់ការផ្ញើប្រាក់របស់អតិថិជនទៅក្រៅប្រទេស។

ដៃគូសហការសម្រាប់ការផ្តល់ជូនដ៏ពិសេសនេះរួមមាន៖ ក្រុមហ៊ុន Weixin (Tencent) សម្រាប់ការផ្ញើប្រាក់ទៅកាន់ប្រទេសចិន, ធនាគារ Kasikornbank (K Bank) សម្រាប់ប្រទេសថៃ, ក្រុមហ៊ុន Tranglo សម្រាប់ប្រទេសឥណ្ឌា សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី, ក្រុមហ៊ុន EMQ/Cebuana សម្រាប់ប្រទេសហ្វីលីពីន ព្រមទាំងក្រុមហ៊ុន Global Money Express (GME) និងក្រុមហ៊ុន E9pay សម្រាប់ការផ្ញើប្រាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូង។

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា បច្ចុប្បន្នប្រទេសកម្ពុជាមានជនជាតិបរទេសប្រមាណ ២៧០.០០០ មកពី ១៦១ប្រទេស កំពុងបម្រើការងារនៅក្នុងវិស័យផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026