ធនាគារឯកទេសវីង និង ក្រុមហ៊ុន Cambrew បានចុះហត្ថលេខាលើកិច្ចសហការសេវាកម្មទូទាត់រង្វាន់ជាសាច់ប្រាក់ សម្រាប់អ្នកឈ្នះពីកម្មវិធី Pepsi Reward App

ធនាគារឯកទេសវីង និង​​​ ក្រុមហ៊ុន ​​​Cambrew បានចុះហត្ថលេខាលើកិច្ចសហការសេវាកម្មទូទាត់រង្វាន់ជាសាច់ប្រាក់ សម្រាប់អ្នកឈ្នះពីកម្មវិធី​ Pepsi Rewards App។​​ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ Pepsi Rewards App​ នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ នាពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សំណាក់ភ្ញៀវកិត្តិយស  និងបុគ្គ​លិករបស់ក្រុមហ៊ុន Cambrew និងធនាគារឯកទេស វីង រួមទាំងមានការចូលរួមអតិថិជនជាច្រើននាក់ទៀត។ តាមកិច្ចសហការនេះ អតិថិជនរបស់ Pepsi នៅកម្ពុជា នឹងអាចទូទាត់រង្វាន់ជាសាច់ប្រាក់ពី​ Pepsi App ដោយភ្ជាប់ទៅកាន់​គណនីវីងរបស់ពួកគេ​ ឬអាចទៅទូទាត់ជាមួយភ្នាក់ងារវីងជាង ៧០០០កន្លែងទូទាំងប្រទេសដែលមានភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ លោក ម៉ានូ​​ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង​ បានមានប្រសាសន៏ថា៖ ពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការ Pepsi Rewards​​ ​App នាឱកាសនេះ​​​។​​ តាមរយៈ​ភាពជាដៃគូជាមួយ Pepsi វីងធានាជូននូវភាពកាន់តែងាយស្រួលក្នុងការចូលរួមកម្មវិធីប្តូរយករង្វាន់នេះ។​ ជាមួយវីង​ អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល​នៅលើទូរស័ព្ទដៃរបស់ពួកគេ ឬជាមួយភ្នាកងារវីងទាំងអស់។ លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew មានប្រសាសន៍ថា៖ យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឳកាសការដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធី […]

ចេញផ្សាយនៅ: Aug 26, 2019

ធនាគារឯកទេសវីង និង​​​ ក្រុមហ៊ុន ​​​Cambrew បានចុះហត្ថលេខាលើកិច្ចសហការសេវាកម្មទូទាត់រង្វាន់ជាសាច់ប្រាក់ សម្រាប់អ្នកឈ្នះពីកម្មវិធី​ Pepsi Rewards App។​​

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ Pepsi Rewards App​ នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ នាពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សំណាក់ភ្ញៀវកិត្តិយស  និងបុគ្គ​លិករបស់ក្រុមហ៊ុន Cambrew និងធនាគារឯកទេស វីង រួមទាំងមានការចូលរួមអតិថិជនជាច្រើននាក់ទៀត។

តាមកិច្ចសហការនេះ អតិថិជនរបស់ Pepsi នៅកម្ពុជា នឹងអាចទូទាត់រង្វាន់ជាសាច់ប្រាក់ពី​ Pepsi App ដោយភ្ជាប់ទៅកាន់​គណនីវីងរបស់ពួកគេ​ ឬអាចទៅទូទាត់ជាមួយភ្នាក់ងារវីងជាង ៧០០០កន្លែងទូទាំងប្រទេសដែលមានភាពរហ័ស ងាយស្រួល និងមានសុវត្ថិភាព។

លោក ម៉ានូ​​ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង​ បានមានប្រសាសន៏ថា៖ ពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការ Pepsi Rewards​​ ​App នាឱកាសនេះ​​​។​​ តាមរយៈ​ភាពជាដៃគូជាមួយ Pepsi វីងធានាជូននូវភាពកាន់តែងាយស្រួលក្នុងការចូលរួមកម្មវិធីប្តូរយករង្វាន់នេះ។​ ជាមួយវីង​ អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានយ៉ាងងាយស្រួល​នៅលើទូរស័ព្ទដៃរបស់ពួកគេ ឬជាមួយភ្នាកងារវីងទាំងអស់។

លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew មានប្រសាសន៍ថា៖ យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឳកាសការដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធី Pepsi Rewards App នាពេលនេះ។​ App នេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅចំពោះអតិថិជន ដែលតែងតែផ្តល់ការគាំទ្រ ចំពោះភេសជ្ជៈ Pepsi ដោយការផ្តល់ជូននូវភាពសប្បាយរីករាយដល់អតិថិជនរបស់យើងតាមរយៈការផ្តល់ជារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។​ យើងខ្ញុំសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈគ្រប់គ្រង បុគ្គលិកទាំងអស់នៃក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវទាំងអស់ និងធនាគារឯកទេស វីង ជាដៃគូសហការមិនអាចខ្វះបានសម្រាប់កម្មវិធីមួយនេះអាចដំណើរទៅបាននាថ្ងៃនេះ។ ភាពជឿជាក់ និងការផ្តល់ នូវកិច្ចសហប្រតិបត្តិការ របស់​អតិថិជន ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈអង្គរ ដ៏យូរអង្វែងមួយនេះ បានធ្វើ​ឱ្យយើងទទួលបាន នូវ​ភាព​ជោគជ័យកាន់ ​តែត្រចះត្រចង់​ជាងមុន។ យើងខ្ញុំ​សូម​សម្តែង​​នូវ​ការគោរព​ដឹង​គុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​កិច្ចខិតខំប្រឹងប្រែងគាំទ្រទាំង និងការ​គាំទ្រ ដ៏ល្អប្រសើរនាពេល​នេះ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៧០០០កន្លែងនៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ២៥០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។

របៀបចូលរួម​កម្មវិធី Pepsi Reward 

ដើម្បីចូលរួមកម្មវិធីនេះបាន អតិថិជនទាំងអស់គ្រាន់តែទាយយក Pepsi Rewards App ពី Google Play ឬ App Store ក្នុងទូរស័ព្ទដៃរបស់ខ្លួន និងបំពេញតាមលក្ខខណ្ឌណែនាំទូទៅជាការស្រេច។​​ សូមស្វែងរកលេខកូដ១០ខ្ទង់ នៅខាងក្រោមក្រវិលកំប៉ុងរបស់ក្រុមហ៊ុនភេសជ្ជៈ អង្គរ រួមមាន៖ Pepsi, Pepsi Twist, Mirinda Orange , Mirinda Strawberry, Mirinda Green Cream និង 7UP  រួចវាយបញ្ចូលលេខកូដទៅក្នុងPepsi Rewards App ដើម្បីទទួលបានពិន្ទុ និងប្តូរយករង្វាន់ច្រើនសន្ធឹកសន្ធាប់។​ អ្នកឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធ ក្រុមហ៊ុននឹងធ្វើការផ្ញើពិន្ទុពីគណនី Pepsi Rewards App​ ទៅកាន់គណនី វីង របស់អ្នកឈ្នះ ដើម្បីប្តូរយករង្វាន់សាច់ប្រាក់​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.facebook.com/pepsicambodia/ ឬទាក់ទងតាម Hotline: 086 971 000 ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026