វីង ប្រកាសពីភាពជាដៃគូ ជាមួយធនាគារ ស៊ីនហាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករខ្មែរក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេស

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសពីភាពជាដៃគូ ជាមួយធនាគារ ស៊ីនហាន របស់កូរ៉េខាងត្បូង ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់កម្ពុជា។ ធនាគារ ស៊ីនហាន គឺជាធនាគារទី ៧ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានសហការជាមួយធនាគារឯកទេស វីង ដើម្បីបង្កើនភាពងាយស្រួលបន្ថែមមួយកម្រិតទៀត សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅទីនោះ និងមានតម្រូវការក្នុងការផ្ទេរប្រាក់មកកាន់មនុស្សជាទីស្រលាញ់របស់ខ្លួននៅស្រុកកំណើត។ ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចផ្ទេរប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនរបស់ធនាគារ ស៊ីនហាន (Shinhan Global S Bank) និងអនុញ្ញាតឱ្យអ្នកទទួលប្រាក់ នៅក្នុងប្រទេសកម្ពុជា អាចទទួលបានប្រាក់បញ្ញើភ្លាមៗ តាមរយៈកម្មវិធីស្មាតហ្វូន វីង ឬក៏នៅតាមភ្នាក់ងារ វីង ជាង ៦០០០កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ស៊ីនហាន ក៏មានផ្ដល់សេវាបើកប្រាក់បៀវត្សរ៍ សម្រាប់បុគ្គលិកនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះមានន័យថា ពលករខ្មែរដែលទទួលប្រាក់បៀវត្សរ៍ប្រចាំខែ តាមរយៈធនាគារ ស៊ីនហាន អាចផ្ញើប្រាក់ មកប្រកាន់ទេសកម្ពុជាភ្លាមៗ ដោយប្រើប្រាស់កម្មវិធីស្មាតហ្វូន របស់ធនាគារ ស៊ីនហាន […]

ចេញផ្សាយនៅ: Nov 27, 2018

ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសពីភាពជាដៃគូ ជាមួយធនាគារ ស៊ីនហាន របស់កូរ៉េខាងត្បូង ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់កម្ពុជា។ ធនាគារ ស៊ីនហាន គឺជាធនាគារទី ៧ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានសហការជាមួយធនាគារឯកទេស វីង ដើម្បីបង្កើនភាពងាយស្រួលបន្ថែមមួយកម្រិតទៀត សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅទីនោះ និងមានតម្រូវការក្នុងការផ្ទេរប្រាក់មកកាន់មនុស្សជាទីស្រលាញ់របស់ខ្លួននៅស្រុកកំណើត។
ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចផ្ទេរប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនរបស់ធនាគារ ស៊ីនហាន (Shinhan Global S Bank) និងអនុញ្ញាតឱ្យអ្នកទទួលប្រាក់ នៅក្នុងប្រទេសកម្ពុជា អាចទទួលបានប្រាក់បញ្ញើភ្លាមៗ តាមរយៈកម្មវិធីស្មាតហ្វូន វីង ឬក៏នៅតាមភ្នាក់ងារ វីង ជាង ៦០០០កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ធនាគារ ស៊ីនហាន ក៏មានផ្ដល់សេវាបើកប្រាក់បៀវត្សរ៍ សម្រាប់បុគ្គលិកនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះមានន័យថា ពលករខ្មែរដែលទទួលប្រាក់បៀវត្សរ៍ប្រចាំខែ តាមរយៈធនាគារ ស៊ីនហាន អាចផ្ញើប្រាក់ មកប្រកាន់ទេសកម្ពុជាភ្លាមៗ ដោយប្រើប្រាស់កម្មវិធីស្មាតហ្វូន របស់ធនាគារ ស៊ីនហាន ។


យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញផ្សាយកាលពីខែមីនាឆ្នាំ២០១៨ បានអះអាងថា បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង ៤៥.០០០នាក់ កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយប្រជាពលករប្រមាណជា ៥០.០០០នាក់ បន្ថែមទៀត ត្រូវបានរពឹងថា នឹងស្វែងរកការងារធ្វើនៅក្នុងប្រទេសនេះ នៅក្នុងឆ្នាំ ២០១៩ខាងមុខនេះ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា ភាពជាដៃគូថ្មីនេះ នឹងធ្វើឲ្យការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារនៅប្រទេសកូរ៉េខាងត្បូង រឹតតែមានភាពទាក់ទាញដល់ប្រជាជនកម្ពុជា ដែលតែងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពនៃប្រាក់ចំណូល ដែលពួកគេខិតខំប្រឹងប្រែងរកយ៉ាងលំបាក។
លោក ចូចូ ម៉ាឡូឡូស បានបន្តថា “យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសធំបំផុតទី ២ ដែលបានផ្ដល់ការងារដល់ពលករចំណាកស្រុករបស់កម្ពុជា បន្ទាប់ពីប្រទេសថៃ។ សម្រាប់ពលករខ្មែរ វាគឺជាការពិចារណាដ៏សំខាន់មួយ ក្នុងការដែលអាចផ្ញើរប្រាក់មកផ្ទះបានភ្លាមៗ និងប្រកបដោយសុវត្ថិភាព ពីប្រទេសកូរ៉េខាងត្បូង។ ធនាគារឯកទេស វីង នៅតែមានការប្តេជ្ញាចិត្តក្នុងការសម្រួល ដល់ការផ្ទេរប្រាក់ទាំងនេះ តាមរយៈតម្លៃសេវាមួយដែលសាកសម ដោយមានជំនួយពីដៃគូអន្តរជាតិរបស់យើង គឺធនាគារ ស៊ីនហាន ដែលមានសាខាប្រមាណ ៩០០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។”


ធនាគារ ស៊ីនហាន គឺជាផ្នែកមួយនៃ Shinhan Financial Group ហើយក៏ជាធនាគារមួយ ក្នុងចំណោមធនាគារធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង។ នាយកប្រតិបត្តិរបស់ធនាគារ ស៊ីនហាន លោក Wi Sung-ho បាននិយាយថា ភាពជាដៃគូជាមួយធនាគារឯកទេស វីង គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការសម្រេចបាននូវគោលដៅរួមគ្នាមួយ។
លោក Wi Sung-ho បន្តថា “ធនាគារ ស៊ីនហាន តែងតែបង្កើតនូវតម្លៃបន្ថែម សម្រាប់អតិថិជនរបស់ខ្លួន តាមរយៈវិធីសាស្រ្តថ្មីៗ ដែលជួយឲ្យអតិថិជនរបស់យើង គ្រប់គ្រងប្រាក់របស់ពួកគេ និងតាមទាន់របថនៃការផ្លាស់ប្តូរនានានៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដូចគ្នានឹងធនាគារឯកទេស វីង ដែរ យើងប្តេជ្ញាដើម្បីឧត្ដមភាព និងធ្វើអ្វីៗលើសពីដែនកំណត់ នៃឧស្សាហកម្មធនាគារ តាមរយៈការផ្លាស់ប្តូរ និងការច្នៃប្រឌិត។ វាស្របទៅតាមបេសកកម្មនេះ ដែលយើងមានមោទនភាព ក្នុងការពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់យើង ដល់ប្រជាជនកម្ពុជាដែលកំពុងធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។”

ភាពជាដៃគូអន្តរជាតិចុងក្រោយបំផុតរបស់ធនាគារឯកទេស វីង មួយនេះ មានគោលបំណងគាំទ្រ ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់កម្លាំងពលកម្មចំណាកស្រុក សម្រាប់ការអភិវឌ្ឍន៍ជាតិ។ ចំណុចចម្បងមួយនៃបញ្ហានេះ គឺការលើកកម្ពស់ការប្រើប្រាស់ ប្រាក់បញ្ញើអន្តរជាតិ ដែលមានប្រសិទ្ធិភាពនិងចំណាយថ្លៃសេវាកម្មតិច ដែលជាប្រភពរីកលូតលាស់ នៃលំហូរចូលមូលធនសម្រាប់ប្រទេសជាតិ។
អតិថិជនរបស់ វីង នៅកម្ពុជា អាចទទួលបានប្រាក់បញ្ញើពីជាង ២០០ ប្រទេសនៅទូទាំងពិភពលោក រួមទាំងបណ្តាប្រទេស ដែលជនអន្តោប្រវេសន៍កម្ពុជារស់នៅច្រើនបំផុត មានដូចជា ប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត
អ៊ីមែល: marketing@wingmoney.com

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026