រាជធានីភ្នំពេញ ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2026 – ការគាំទ្រផលិតផលខ្មែរ មិនមែនត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង។ ធនាគារ វីង បានបង្ហាញការគាំទ្រនេះ តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភកម្រិតប្រាក់ ក្នុងពិព័រណ៍ «ខ្មែរធ្វើបាន» ឆ្នាំ2026 ដោយរួមចំណែកជាមួយសហគ្រិនក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។ ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់តាំងបង្ហាញផលិតផលក្នុងស្រុកជាង 200ស្តង់ ដែលបានបង្កើតឱកាសឱ្យអាជីវកម្មខ្មែរភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្តានុពល។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលខ្មែរ» ដោយមានការដាក់តាំងបង្ហាញផលិតផលកសិកម្ម ចំណីអាហារ សម្លៀកបំពាក់ ផលិតផលប្រើប្រាស់ និងសិប្បកម្មផ្សេងៗ ព្រមទាំងមានវេទិកាពិភាក្សាអំពីភាពជាសហគ្រិន និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ក្នុងឱកាសនៃពិព័រណ៍នេះ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ «សក្តានុពលសហគ្រាសធុនតូច និងមធ្យមក្នុងសេដ្ឋកិច្ចជាតិ» ជាមួយតំណាងមកពីក្រសួង សមាគមឧស្សាហកម្ម និងវិស័យធុរកិច្ច ដោយផ្តោតលើតម្រូវការហិរញ្ញប្បទាន និងបញ្ហាប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «នៅពីក្រោយផលិតផលខ្មែរនីមួយៗ គឺមានអាជីវកម្មដែលត្រូវការទិញវត្ថុធាតុដើម គ្រប់គ្រងដំណើរការផលិត និងស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។ ការទទួលបានហិរញ្ញប្បទានជួយឱ្យអាជីវកម្មទាំងនេះអាចបន្តដំណើរការប្រចាំថ្ងៃ និងត្រៀមខ្លួនទទួលការបញ្ជាទិញក្នុងទំហំធំជាងមុន។ បច្ចុប្បន្ន យើងបានផ្តល់ឥណទានសរុបចំនួន 1.7ពាន់លានដុល្លារអាមេរិក ដល់អតិថិជនឥណទានសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មជាង 30,000នាក់ ខណៈអាជីវករជាង 400,000នាក់ កំពុងទទួលការទូទាត់តាម KHQR តាមរយៈធនាគារ វីង។ យើងផ្តល់ហិរញ្ញប្បទានដើមទុនបង្វិល ឥណទានអាជីវកម្ម និងសេវាទូទាត់ឌីជីថល ដើម្បីជួយសហគ្រិនខ្មែរគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងពង្រីកអាជីវកម្មរបស់ពួកគេ»។
ធនាគារ វីង ក៏បានរៀបចំស្តង់នៅក្នុងពិព័រណ៍នេះ ដើម្បីឱ្យអ្នកចូលរួមអាចជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងធនាគារអំពីជម្រើសហិរញ្ញប្បទាន និងសេវាធនាគារផ្សេងៗ ស្វែងយល់ពីសេវាធនាគារឌីជីថល និងទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។
ក្នុងនាមជាធនាគារពាណិជ្ជដែលមានភាគទុនិកជាខ្មែរ 100% និងបានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង 18ឆ្នាំ ធនាគារ វីង បច្ចុប្បន្នស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំងប្រាំនៅកម្ពុជា។ បណ្តាញទូទាត់ឌីជីថលរបស់ធនាគារបន្តបម្រើអាជីវកម្មនៅទូទាំងប្រទេស ដោយបានដំណើរការប្រតិបត្តិការទូទាត់តាម KHQR ជាង 21លានប្រតិបត្តិការ ដែលមានតម្លៃសរុបជិត 895លានដុល្លារអាមេរិក គិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន។
ពង្រីកអាជីវកម្មរបស់លោកអ្នកជាមួយធនាគារ វីង។ មិនថាលោកអ្នកត្រូវការដើមទុនបង្វិលសម្រាប់ទិញវត្ថុធាតុដើម ហិរញ្ញប្បទានសម្រាប់បង្កើនផលិតកម្ម ឬសេវាទូទាត់ឌីជីថលសម្រាប់ទទួលប្រាក់ពីអតិថិជននោះទេ លោកអ្នកអាចពិភាក្សាជាមួយធនាគារ វីង ដើម្បីស្វែងយល់ពីជម្រើសសេវាហិរញ្ញវត្ថុដែលសមស្របនឹងតម្រូវការអាជីវកម្មរបស់លោកអ្នក។
ស្វែងយល់បន្ថែមអំពីសេវាធនាគារសម្រាប់អាជីវកម្មរបស់ធនាគារ វីង តាមរយៈគេហទំព័រ https://www.wingbank.com.kh/en/business ឬទូរស័ព្ទមកលេខ 023 999 989 ដើម្បីពិភាក្សាអំពីតម្រូវការអាជីវកម្មរបស់លោកអ្នក។




