ធនាគារ វីង ទទួលបានវិញ្ញាបនបត្រស្តង់ដាសកល PCI DSS ជំនាន់ ៤.០.១

ធនាគារ វីង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពអតិថិជនក្នុងការទូទាត់តាមឌីជីថល ដោយទទួលបាននូវវិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់  ឬហៅកាត់ថា PCI DSS ជំនាន់ ៤.០.១។

ចេញផ្សាយនៅ: Sep 04, 2025

វិញ្ញាបនបត្រជំនាន់ថ្មីនេះ បានគូសបញ្ជាក់ពីភាពឈានមុខគេរបស់ធនាគារ វីង ចំពោះការយកចិត្តទុកដាក់លើការការពារសុវត្ថិភាពទិន្នន័យអតិថិជនជាបន្តបន្ទាប់តាំងពីឆ្នាំ២០២៣។

ធនាគារ វីង នៅតែបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពអតិថិជនក្នុងការទូទាត់តាមឌីជីថល ដោយទទួលបាននូវវិញ្ញាបនបត្រស្តង់ដាសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់  ឬហៅកាត់ថា PCI DSS ជំនាន់ ៤.០.១។

សមិទ្ធផលនេះត្រូវបានវាយតម្លៃដោយផ្អែកលើការអនុលោមតាមស្ដង់ដា PCI DSS របស់ធនាគារ វីង យ៉ាងជាប់លាប់តាំងពីឆ្នាំ២០២៣ មកម្លេះ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ វីង ក្នុងការការពារសុវត្ថិភាពទិន្នន័យអតិថិជន ហើយធានាបានថាការទូទាត់តាមអនឡាញមានសុវត្ថិភាពអាចទុកចិត្តបាន។

លោក Mukesh H Khanwani នាយកផ្នែកលក់ជាន់ខ្ពស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន SISA បានលើកឡើងថា៖ “ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ធនាគារ វីង ចំពោះសុវត្ថិភាពទិន្នន័យ និងការអនុលោមតាមស្ដង់ដាសកល បានធ្វើឱ្យធនាគារ វីង ស័ក្តិសមនឹងទទួលបានវិញ្ញាបនបត្រ PCI DSS ជំនាន់ចុងក្រោយនេះ។ ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងនៃក្របខណ្ឌ PCI DSS ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបាននូវការប្រើកាតទូទាត់ប្រកបដោយសុវត្ថិភាព និងការពារទំនុកចិត្តអតិថិជនបានយ៉ាងល្អ។”

ធនាគារ វីង បានទទួលវិញ្ញាបនបត្រ PCI DSS ជំនាន់ចុងក្រោយនេះ តាមរយៈការវាយតម្លៃឯករាជ្យដោយក្រុមហ៊ុនវាយតម្លៃសុវត្ថិភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QSA)  មានឈ្មោះថា​ SISA ដែល​ជាក្រុមហ៊ុននាំមុខគេលើឆាកអន្តរជាតិក្នុងការផ្តល់ដំណោះស្រាយសន្តិសុខប្រព័ន្ធអ៊ឺនធឺណិតសម្រាប់ឧស្សាហកម្មទូទាត់តាមឌីជីថល។ បន្ទាប់ពីគណកម្មការជំនាញបានត្រួតពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់លើការអនុវត្ត និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពទិន្នន័យរបស់ធនាគារ វីង ទើប​ការវាយតម្លៃគ្រប់ជ្រុងជ្រោយនេះបញ្ជាក់ថា ធនាគារ វីង បន្តបំពេញតាមលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងស្របតាមក្របខណ្ឌអនុលោម PCI DSS។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ការទទួលបាននូវវិញ្ញាបនបត្រថ្មីនេះ មិនគ្រាន់តែជាសមិទ្ធផលផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែវាបានឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់ធនាគារ វីង ដើម្បីដឹកនាំអនាគតធនាគារឌីជីថលនៅកម្ពុជា ដោយឈរលើសុចរិតភាព និងទំនុកចិត្តអ្នកប្រើប្រាស់ជាចម្បង។ ស្របពេលដែលយើងបន្តបោះជំហានទៅមុខជាមួយវឌ្ឍនភាពឥតឈប់ឈរ អតិថិជនរបស់យើងអាចជឿជាក់បានថាទិន្នន័យរបស់ពួកគាត់ត្រូវបានការពារដោយស្ដង់ដាសុវត្ថិភាពលំដាប់ពិភពលោក។”

វិញ្ញាបនបត្រ PCI DSS ជំនាន់ ៤.០.១ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទទួលបានការបញ្ជាក់ពីការអនុលោមពេញលេញរបស់ធនាគារ វីង ជាមួយនឹងលក្ខខណ្ឌតម្រូវស្នូលទាំង ១២ ចំណុច រួមទាំងផ្នែកពាក់ព័ន្ធក្របខណ្ឌអនុលោមផ្សេងៗទៀតដោយមានការទទួលស្គាល់ជាសកល។ សមិទ្ធផលថ្មីនេះ នឹងជួយបង្កើនសមត្ថភាពរបស់ធនាគារ វីង​ ឱ្យកាន់តែរឹងមាំថែមទៀត សំដៅទប់ស្កាត់ការក្លែងបន្លំ និងការលេចធ្លាយព័ត៌មានកាត ដោយផ្តល់ជូនអតិថិជននូវការការពារដ៏រឹងមាំ និងទំនុកចិត្តរាល់ពេលទូទាត់។

លោក លឹម សុខសុផៃ នាយកគ្រប់គ្រងពត៍មានវិទ្យានៃធនាគារ វីង បានលើកឡើងថា៖ “សមិទ្ធផលថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ក្នុងការរក្សាស្តង់ដាខ្ពស់បំផុតនៃការការពារទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ឺធឺណិត។ យើងខ្ញុំ ពិតជាមានមោទនភាពដែលកិច្ចខិតខំប្រឹប្រែងក្រុមការងារត្រូវបានទទួលស្គាល់ ក្នុងការបង្កើតបាននូវបទពិសោធន៍ប្រើប្រាស់ធនាគារឌីជីថលប្រកបដោយសុវត្ថិភាព ដែលអតិថិជនទាំងអស់អាចជឿជាក់បានដោយទំនុកចិត្ត។”

ក្រុមប្រឹក្សាស្តង់ដារសុវត្ថិភាពឧស្សាហកម្មបណ្ណទូទាត់ (PCI SSC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលជាស្ថាប័នសកលមួយបណ្តុំ​ទៅដោយក្រុមហ៊ុនពាក់ព័ន្ធក្នុងឧស្សាហកម្មបណ្ណទូទាត់ធំៗដូចជា៖​ ក្រុមហ៊ុន American Express ក្រុមហ៊ុនDiscover ក្រុមហ៊ុន JCB ក្រុមហ៊ុន Mastercard និង​ក្រុមហ៊ុន VISA ជាដើម​ ហើយមានគោលដៅការពារ​ទិន្នន័យ ព្រមទាំង​រក្សាបរិយាកាសទូទាត់ប្រកបដោយសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់កាតទូទាត់ទាំងអស់។

លោក Mukesh H Khanwani បានគូសបញ្ជាក់បន្ថែមថា៖ “យើងខ្ញុំសូមកោតសរសើរធនាគារ វីង សម្រាប់ការទទួលបានវិញ្ញាបនបត្រ PCI DSS ជំនាន់ ៤.០.១។ ការយកចិត្តទុកដាក់របស់ធនាគារ វីង ក្នុងការអនុវត្តត្រួតពិនិត្យសុវត្ថិភាពដ៏រឹងមាំ ក៏ដូចជាការពារសុវត្ថិភាពទិន្នន័យម្ចាស់កាត គឺជាគំរូនៃភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តដ៏មោះមុត ដែលយើង​កំពុង​ជំរុញ​ឱ្យ​មាន​កាន់តែច្រើននៅក្នុងឧស្សាហកម្មទូទាត់ជាសកល។”

ធនាគារ វីង នៅតែបន្តខិតខំវិនិយោគលើបច្ចេកវិទ្យាទំនើបចុងក្រោយ និងការអនុវត្តល្អបំផុត ដើម្បីគ្រប់

គ្រងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយតម្លាភាព ហើយអាចធានាបាននូវសុវត្ថិភាព ដែលធ្វើឱ្យធនាគារ វីង​ កាន់តែមានកិត្តិនាមល្អក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាអាចជឿជាក់បាន៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026