ធនាគារ វីង និងសភាពាណិជ្ជកម្មកម្ពុជា គាំទ្រសហគ្រាសធុនតូច និងមធ្យម លើការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារ

សភាពាណិជ្ជកម្មកម្ពុជា ដោយមានការគាំទ្រពីធនាគារ វីង បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម  ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មក្នុងស្រុក។ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយធនាគារ វីង ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាលើការបង្កើនសមត្ថភាពប្រកួតប្រជែង និងការត្រៀមខ្លួនចូលទីផ្សារតាមរយៈសិក្ខាសាលាពិសេសមួយដោយផ្តោតលើការស្វែងយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម។ សិក្ខាសាលានេះមានអ្នកចូលរួមជាង 200 នាក់ ដែលរួមមាន៖ ម្ចាស់សហគ្រាសធុនតូច និងមធ្យម មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំក្នុងវិស័យនានា បានមកជួបជុំដើម្បីបង្ហាញពីការអនុវត្តល្អបំផុតក្នុងការដាក់ស្លាកសញ្ញាផលិតផល ការអនុលោមតាមបទដ្ឋានច្បាប់ និងការឈានជើងចូលក្នុងទីផ្សារ ដើម្បីលើកកម្ពស់តម្លាភាពនៃការប្រកួតប្រជែង ការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ក៏ដូចជាការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវតាមស្តង់ដារមិនគ្រាន់តែជាតម្រូវការបទប្បញ្ញាតិច្បាប់ប៉ុណ្ណោះទេ   តែក៏ជាមធ្យោបាយប្រកបដោយយុទ្ធសាស្ត្រដ៏ចំាបាច់សម្រាប់ការពង្រីកអាជីវកម្មនៅក្នុងទីផ្សារដ៏មានប្រសិទ្ធភាពផងដែរ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា៖ “សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចង់រីកចម្រើន​​ ការអនុលោមតាមស្តង់ដារអន្តរជាតិគឺចាំបាច់ណាស់សម្រាប់ភាពជឿជាក់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ចូលទៅក្នុងទីផ្សារពិភពលោក។ ដោយមានការគាំទ្រពីធនាគារ វីង យើងខ្ញុំកំពុងជួយគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើនគុណភាពផលិតផល ការពង្រីកទីផ្សារ និងធានាបាននូវនិរន្តរភាពអាជីវកម្មរយៈពេលវែង។” សិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្លាកសញ្ញាស្តង់ដារ​ ដើម្បីធានាគុណភាពផលិតផល និងសុវត្ថិភាព ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ការដាក់ស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ […]

ចេញផ្សាយនៅ: Mar 07, 2025

សភាពាណិជ្ជកម្មកម្ពុជា ដោយមានការគាំទ្រពីធនាគារ វីង បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម  ដើម្បីលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មក្នុងស្រុក។

សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយធនាគារ វីង ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាលើការបង្កើនសមត្ថភាពប្រកួតប្រជែង និងការត្រៀមខ្លួនចូលទីផ្សារតាមរយៈសិក្ខាសាលាពិសេសមួយដោយផ្តោតលើការស្វែងយល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម។ សិក្ខាសាលានេះមានអ្នកចូលរួមជាង 200 នាក់ ដែលរួមមាន៖ ម្ចាស់សហគ្រាសធុនតូច និងមធ្យម មន្ត្រីរដ្ឋាភិបាល និងអ្នកដឹកនាំក្នុងវិស័យនានា បានមកជួបជុំដើម្បីបង្ហាញពីការអនុវត្តល្អបំផុតក្នុងការដាក់ស្លាកសញ្ញាផលិតផល ការអនុលោមតាមបទដ្ឋានច្បាប់ និងការឈានជើងចូលក្នុងទីផ្សារ ដើម្បីលើកកម្ពស់តម្លាភាពនៃការប្រកួតប្រជែង ការបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ ក៏ដូចជាការចាប់យកឱកាសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ។

ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវតាមស្តង់ដារមិនគ្រាន់តែជាតម្រូវការបទប្បញ្ញាតិច្បាប់ប៉ុណ្ណោះទេ   តែក៏ជាមធ្យោបាយប្រកបដោយយុទ្ធសាស្ត្រដ៏ចំាបាច់សម្រាប់ការពង្រីកអាជីវកម្មនៅក្នុងទីផ្សារដ៏មានប្រសិទ្ធភាពផងដែរ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា៖ “សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចង់រីកចម្រើន​​ ការអនុលោមតាមស្តង់ដារអន្តរជាតិគឺចាំបាច់ណាស់សម្រាប់ភាពជឿជាក់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ចូលទៅក្នុងទីផ្សារពិភពលោក។ ដោយមានការគាំទ្រពីធនាគារ វីង យើងខ្ញុំកំពុងជួយគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើនគុណភាពផលិតផល ការពង្រីកទីផ្សារ និងធានាបាននូវនិរន្តរភាពអាជីវកម្មរយៈពេលវែង។”

សិក្ខាសាលានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្លាកសញ្ញាស្តង់ដារ​ ដើម្បីធានាគុណភាពផលិតផល និងសុវត្ថិភាព ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ការដាក់ស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារ មិនគ្រាន់តែជួយដល់ការអនុលោមតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

សិក្ខាសាលានេះមិនគ្រាន់តែជាវគ្គបណ្ដុះបណ្ដាលផ្តល់នូវការចែករំលែកព័ត៌មានប៉ុណ្ណោះទេ តែក៏ជាវេទិការផ្លាស់ប្តូរចំណេះដឹងដ៏ចំាបាច់ ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យម​ ក្នុងការភ្ជាប់គម្លាតរវាងស្តង់ដារអនុវត្តទីផ្សារក្នុងស្រុក និងនៅលើពិភពលោក។ អ្នកចូលរួមទទួលបាននូវចំណេះដឹងអនុវត្តជាក់ស្តែងអំពីការដោះស្រាយបញ្ហាប្រឈមនៃការអនុលោមតាមបទប្បញ្ញាតិច្បាប់ និងការអនុវត្តល្អបំផុតសម្រាប់ការធ្វើអាជីវកម្មដូចជា៖ ការស្វែងរកវត្ថុធាតុដើម ការអភិវឌ្ឍកម្លាំងពលកម្ម និងការរៀបចំផែនការហិរញ្ញវត្ថុ ដែលកត្តាទាំងនេះជាធាតុផ្សំដ៏សំខាន់ដើម្បីធានាបាននូវនិរន្តរភាព និងការពង្រីកអាជីវកម្មនប្រកបដោយប្រសិទ្ធភាព។

លោក Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការរួមចំណែកជំរុញកំណើនសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ លោក Dmytro Kolechko បានលើកឡើងថា៖ “នៅធនាគារ វីង យើងជឿជាក់លើការលើកកម្ពស់នៃចំណេះដឹងរួមជាមួយនឹងភាពងាយស្រួលក្នុងការទទួលបានធនធានហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែជួយឱ្យសហគ្រាសធុនតូច និងមធ្យម អាចប្រើប្រាស់ស្លាកសញ្ញាត្រឹមត្រូវតាមស្តង់ដារប៉ុណ្ណោះទេ តែក៏អាចប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុ និងឌីជីថលរបស់យើង ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ក៏ដូចជាពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារសកលផងដែរ។

ដោយមើលឃើញពីតម្រូវការនៃភាពចាំបាច់ជាក់ស្តែង វគ្គបណ្តុះបណ្តាលនេះនឹងបន្តរៀបចំនៅខេត្តបាត់ដំបង តាកែវ និងខេត្តព្រះសីហនុ ដើម្បីធានាថាសហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ពីចំណេះដឹង និងការគាំទ្រដ៏សំខាន់នេះ។

តាមរយៈភាពជាដៃគូនេះ សភាពាណិជ្ជកម្មកម្ពុជា និងធនាគារ វីង បានប្តេជ្ញាចិត្តក្នុងការជួយទៅដល់សហគ្រាសធុនតូច និងមធ្យម នូវជំនួយផ្នែកហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីឱ្យពួកគេរីកចម្រើនក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ តាមរយៈការវិនិយោគលើស្តង់ដារ អនុលោមភាព និងការអភិវឌ្ឍជំនាញ សហគ្រាសធុនតូច និងមធ្យម អាចទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ ពង្រឹងវត្តមានអាជីវកម្មនៅក្នុងទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

នេះមិនមែនជាគម្រោងទីមួយនោះទេដែលធនាគារ វីង និងសភាពាណិជ្ជកម្មកម្ពុជាបានសហការគ្នា ពោលគឺមានគម្រោងជាច្រើនទៀតដែលកំពុងបន្តអនុវត្តដូចជា៖ កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន អាហារសាមគ្គីជាមួយសមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដំណើរទេសចរណ៍អាជីវកម្ម វគ្គបណ្តុះបណ្តាលស្តីអំពីបញ្ញាសិប្បនិមិត្ត និងសាលាស្តីពីការនាំចេញ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះជួយអាជីវកម្មកម្ពុជាពង្រីកទៅកាន់ទីផ្សារអន្តរជាតិដូចជា៖ប្រទេសចិន កូរ៉េ ជប៉ុន អូស្ត្រាលី និងកាណាដា ​ជាដើម៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026