ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

ក្នុងស្មារតីរួមគ្នាដើម្បីលើកកម្ពស់សុខុមាលភាពកុមារ ធនាគារ វីង និងបុគ្គលិកទាំងអស់ បានរួមគ្នាបរិច្ចាគថវិកាសរុបចំនួន ២៤,៣៣១,៦៣៤ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសនៃការរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១៣ នៅខេត្តសៀមរាប ដើម្បីបន្តចូលរួមគាំទ្រ និងធានាថាកុមារកម្ពុជានៅទូទាំងប្រទេសនៅតែអាចទទួលបានសេវាពិនិត្យ និងព្យាបាលសង្គ្រោះជីវិតដោយឥតគិតថ្លៃ។

 

ថវិកាបរិច្ចាគនេះ រួមមាន ២០ លានរៀលពីធនាគារ វីង និង ៤,៣៣១,៦៣៤ រៀលពីបុគ្គលិក ដែលឆ្លុះបញ្ចាំងពីស្មារតីរួមគ្នាដើម្បីជួយដល់កុមារមកពីគ្រួសារជួបការលំបាក និងខ្វះលទ្ធភាពក្នុងការព្យាបាល។ សម្រាប់ក្រុមគ្រួសារជាច្រើន ការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព នៅតែជាបញ្ហាប្រឈមនៅឡើយ។ ដូច្នេះហើយ ការរួមសាមគ្គីគ្នានេះមានគោលបំណងជួយសម្រាលបន្ទុក តាមរយៈការគាំទ្រដល់ការផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារដែលកំពុងត្រូវការជំនួយបំផុត។

 

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ យើងខ្ញុំសូមសម្ដែងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារអង្គរទាំងអស់ ដែលបានខិតខំផ្តល់ការថែទាំប្រកបដោយក្ដីមេត្តា និងមិនខ្លាចនឿយហត់ ដើម្បីជួយសង្គ្រោះដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។”

 

លោកបានបន្ថែមទៀតថា៖ ការប្តេជ្ញាចិត្តរបស់ពួកគាត់ ពិតជាបានផ្តល់នូវការជំរុញទឹកចិត្តយ៉ាងខ្លាំងដល់ពួកយើង។ ធនាគារ វីង ពិតជាមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃបេសកកម្មដ៏មានអត្ថន័យនេះ ដើម្បីនាំមកនូវការព្យាបាលសង្គ្រោះ និងក្តីសង្ឃឹមជូនដល់ក្រុមគ្រួសារដែលកំពុងត្រូវការជំនួយបំផុត។

 

នេះគឺជាឆ្នាំទី៧ហើយ ដែលធនាគារ វីង បានបន្តគាំទ្រកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលជាគំនិតផ្តួចផ្តើមរៃអង្គាសថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តនិរន្តរភាពនៃបេសកកម្មរបស់មន្ទីរពេទ្យ។ ក្រៅពីការឧបត្ថម្ភថវិកា ធនាគារ វីង ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យ ក្នុងគោលបំណងបំផុសស្មារតីនៃការចែករំលែកជាបន្តបន្ទាប់ផងដែរ

 

មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ហើយបានក្លាយជាស្ថាប័នថែទាំសុខភាពដ៏សំខាន់ និងជាទីពឹងមួយសម្រាប់ក្រុមគ្រួសារកម្ពុជាជាមួយនឹងការចំណាយលើប្រតិបត្តិការប្រចាំឆ្នាំប្រមាណ ៦ លានដុល្លារអាមេរិក មន្ទីរពេទ្យមួយនេះ បានផ្តល់ការព្យាបាលដល់កុមារប្រមាណ ១០០.០០០ នាក់ ជារៀងរាល់ឆ្នាំ ដោយឥតគិតថ្លៃ។

 

ការបន្តរួមចំណែកបរិច្ចាគពីសាធារណជន គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សានូវនិរន្តរភាពនៃការផ្តល់សេវាដ៏ចាំបាច់ទាំងនេះ ព្រមទាំងធានាបានថា កុមារគ្រប់រូបនឹងទទួលបានការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយមិនត្រូវបានទុកចោលឡើយ។

 

ដើម្បីបន្តការគាំទ្រដល់បេសកកម្មនេះ ធនាគារ វីង សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមជាចំណែកនៃសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យនេះ តាមរយៈការបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។ លោកអ្នកអាចចូលរួមបរិច្ចាគបាន នៅតាមភ្នាក់ងារវីងជាង ១២,០០០ កន្លែងទូទាំងប្រទេស យ៉ាងងាយស្រួលដោយគ្រាន់តែប្រើលេខកូដទូទាត់ ៨១២២ សម្រាប់ប្រាក់ដុល្លារ និង ៩១២១ សម្រាប់ប្រាក់រៀលឬស្កេន បរិច្ចាគតាម វីង KHQR បានភ្លាមៗ។

 

រាល់ការបរិច្ចាគគឺឥតគិតថ្លៃសេវាឡើយ ហើយថវិកាទាំងស្រុងនឹងត្រូវចូលទៅក្នុងគណនីមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីសង្គ្រោះជីវិត និងផ្ដល់ក្ដីសង្ឃឹមដល់កុមារ និងក្រុមគ្រួសារកម្ពុជា 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026