ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ​មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។ អតិថិជន​ដែល​ឈ្នះរង្វាន់ធំ​​រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែល​ជា​ប្រជាជន​រស់នៅក្នុងរាជធានីភ្នំពេញហើយ​បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។​ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើប​ទទួលបាននូវរង្វាន់ដុំមាស​នេះ។ លោក ពិសិដ្ឋ ព្រមទាំ​ង​អតិថិជន​​ជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែល​ទើប​តែ​បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ​។ លោក ពិសិដ្ឋ បានលើកឡើងថា៖ “ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ វីង រយៈពេលជាង ១០ឆ្នាំ ហើយយល់ឃើញថា​សេវាកម្មរបស់​ធនាគារនេះ​ពិតជា​មាន​ភាពងាយស្រួល និងគួរជាទី​ទុកចិត្ត​បាន​។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង គឺ​ជា​កម្មវិធីមួយគួរជាទីចាប់អារម្មណ៍​បំផុត​  ហើយការឈ្នះដុំមាសនេះប្រៀប​ដូចជា​​ការលើក​ទឹកចិត្ត​ចំពោះ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ជា​ប្រចាំផងដែរ​។​ នេះ​គឺជា​​បទពិសោធគួរ​ឱ្យ​ចងចាំមួយដែលបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ខ្ញុំ​ចំពោះធនាគារ វីង។” លោក ពិសិដ្ឋ ដែល​ប្រើប្រាស់សេវា​របស់​ធនាគារ វីង ជា​ប្រចាំ​មិនថា​ជា​ការវេរលុយទៅក្រុមគ្រួសារនៅស្រុកកំណើត ឬក៏​ការ​ទូទាត់វិក្កយបត្រទឹក-ភ្លើងជាដើមនោះ​ បានចាប់អារម្មណ៍​ចូលរួមប្រកួតនេះ​ ដោយ​សារតែ​បាន​ឃើញ​អ្នក​ឈ្នះ​ដុំមាសរ​ដូវកាលមុនកាលពី​ខែតុលា ឆ្នាំ២០២៤ […]

ចេញផ្សាយនៅ: Jan 27, 2025

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ​មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។

អតិថិជន​ដែល​ឈ្នះរង្វាន់ធំ​​រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែល​ជា​ប្រជាជន​រស់នៅក្នុងរាជធានីភ្នំពេញហើយ​បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។​ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើប​ទទួលបាននូវរង្វាន់ដុំមាស​នេះ។ លោក ពិសិដ្ឋ ព្រមទាំ​ង​អតិថិជន​​ជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែល​ទើប​តែ​បានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ​។

លោក ពិសិដ្ឋ បានលើកឡើងថា៖ “ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ វីង រយៈពេលជាង ១០ឆ្នាំ ហើយយល់ឃើញថា​សេវាកម្មរបស់​ធនាគារនេះ​ពិតជា​មាន​ភាពងាយស្រួល និងគួរជាទី​ទុកចិត្ត​បាន​។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង គឺ​ជា​កម្មវិធីមួយគួរជាទីចាប់អារម្មណ៍​បំផុត​  ហើយការឈ្នះដុំមាសនេះប្រៀប​ដូចជា​​ការលើក​ទឹកចិត្ត​ចំពោះ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ​ជា​ប្រចាំផងដែរ​។​ នេះ​គឺជា​​បទពិសោធគួរ​ឱ្យ​ចងចាំមួយដែលបង្ហាញយ៉ាងច្បាស់ពីការជឿជាក់របស់ខ្ញុំ​ចំពោះធនាគារ វីង។”

លោក ពិសិដ្ឋ ដែល​ប្រើប្រាស់សេវា​របស់​ធនាគារ វីង ជា​ប្រចាំ​មិនថា​ជា​ការវេរលុយទៅក្រុមគ្រួសារនៅស្រុកកំណើត ឬក៏​ការ​ទូទាត់វិក្កយបត្រទឹក-ភ្លើងជាដើមនោះ​ បានចាប់អារម្មណ៍​ចូលរួមប្រកួតនេះ​ ដោយ​សារតែ​បាន​ឃើញ​អ្នក​ឈ្នះ​ដុំមាសរ​ដូវកាលមុនកាលពី​ខែតុលា ឆ្នាំ២០២៤ ​។

ដោយសារតែ​ចង់​ឈ្នះរង្វាន់​ដុំមាស​  លោក ពិសិដ្ឋ បានខិតខំរកវីងភ័ញឱ្យ​បាន​គ្រប់​ចំនួន​មុនគេ តាម​រយៈ​ការទូទាត់ជាមួយអេប Wing Bank ជារៀងរាល់ថ្ងៃ មិន​ថាជា​ការ​ទិញ​ម្ហូប​អាហារឱ្យគ្រួសារ ឬក៏​ការកុម្ម៉ង់តាម​ Wingmall នោះឡើយ​។

កម្មវិធីប្រកួតយកដុំមាសនេះត្រូវបានបង្កើតឡើង ដើម្បី​ណែនំា​​អំពី​កម្មវិធីលើក​​ទឹកចិត្ត​​អតិថិជន​របស់​ធនាគារ វីង ក៏ដូចជា​ជំរុញ​​​ការប្រើប្រាស់អេប Wing Bank ឱ្យបានកាន់តែច្រើនឡើង ដោយតម្រូវឱ្យអ្នកប្រើប្រាស់រកឱ្យបាននូវវីងភ័ញចំនួន ១៥.០០០ មុនគេ​ដើម្បីឈ្នះរង្វាន់ដុំមាសកន្លះគីឡូ។ អតិថិជន​អាច​ប្រមូលបាន​វីងភ័ញ​តាម​វិធី​ជាច្រើន​ដូចជា៖​​ការទូតទាត់តាម​ វីង KHQR ការប្រើប្រាស់​ Wingmall និងអេប​​ Wing Bank ជាដើម។​

វីងភ័ញក៏​អាច​ប្តូរយក​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​ជាង ១០០.០០០ ផលិតផលដែលមាន​នៅលើអេប Wingmall រួមមាន៖ គ្រឿងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ ម្ហូបអាហារឆ្ងាញ់ៗ និងទំនិញជាច្រើនប្រភេទទៀត។

លោក Avinash David Bannerjee     នាយកផ្នែកគ្រប់គ្រងគុណតម្លៃអតិថិជន នៃធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការកសាងអនាគតមួយដែលការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល​មិនគ្រាន់តែងាយស្រួលប្រើប្រាស់ប៉ុណ្ណោះទេ តែថែមទាំងទទួលបាន​ការ​លើក​ទឹកចិត្ត​ទៀតផង​។ ហើយកម្មវិធីប្រកួតយកដុំមាសនេះទៀតសោត​ គឺបង្ហាញយ៉ាងច្បាស់ពីភាពរឹងមាំនៃប្រព័ន្ធធនាគាររបស់យើង ដែលរាល់ប្រតិបត្តិការទូទាត់នីមួយៗនឹងរួមចំណែកដល់កំណើនហិរញ្ញវត្ថុអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាព។”

ស្របពេលដែលប្រទេសកម្ពុជាកំពុងតែសម្របខ្លួនទៅនឹងគន្លងសេដ្ឋកិច្ចជំរុញដោយបច្ចេកវិទ្យាឌីជីថល ធនាគារ វីង នៅតែបន្តនាំមុខគេក្នុង​ការ​ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់អតិថិជនទាំងអស់។

លោក Avinash David Bannerjee បានបន្ថែមទៀតថា៖ “យើងខ្ញុំពិតជាមានមោទនភាពក្នុង​នាម​ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តនានា ក៏ដូចជាភាពនាំមុខគេ​ក្នុង​ការលើកកម្ពស់ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់នៅទូទាំងប្រទេសកម្ពុជា។”

ធនាគារ វីង នៅតែបន្តខិតខំ​រក​នូវ​មធ្យោបាយនានា​ដើម្បី​ឱ្យ​អិតិថិជន​អាចប្រើប្រាស់នូវ​សេវា​ហិរញ្ញវត្ថុតាមប្រព័​ន្ធឌីជីថល​ តាមរយៈ​ការ​ជំរុញ​ទិដ្ឋភាពហិរញ្ញវត្ថុ​ដែល​គាំទ្រដោយ​បច្ចេកវិទ្យា ​និង​ប្រកបដោយ​បរិយាបន្ន​នៅក្នុង​ប្រទេសកម្ពុជា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង រៀបចំកម្មវិធីថែទាំសុខភាពស្ត្រីជូនដល់បុគ្គលិកក្នុងទិវាអន្តរជាតិនារី

តាមរយៈគំនិតផ្ដួចផ្ដើមនេះ ធនាគារ វីង បានសហការជាមួយអ្នកជំនាញសុខភាព ដើម្បីផ្ដល់ចំណេះដឹងស្ដីពីការថែទាំ និងការបង្ការពីជំងឺ ដល់បុគ្គលិកស្ត្រី។

ចេញផ្សាយនៅ: Mar 08, 2026

អានរហ័ស

ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

អានរហ័ស

ក្រុមហ៊ុន Visa សហការជាមួយ ធនាគារ វីង និងដៃគូផ្សេងទៀត បានដាក់ឱ្យដំណើរការកម្មវិធី “Vee Together by Visa” ជាផ្លូវការ ដើម្បីគាំទ្រដល់អាជីវករ ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ប្រព័ន្ធអេកូឡូស៊ីពហុភាគី ដែលគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើ ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការប្រើប្រាស់ឧបករណ៍ឌីជីថល និងការយល់ដឹងអំពីទិន្នន័យ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា។

ចេញផ្សាយនៅ: Feb 27, 2026