ធនាគារ វីង គាំទ្រអង្គរសង្ក្រាន្ត ២០២៥ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរក្នុងចំណោមយុវជន

ធនាគារ វីង បានចូលរួមជាមួយពលរដ្ឋ និងយុវជនជាច្រើននៅក្រុងសៀមរាប ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការសម្តែងរបាំប្រពៃណី សកម្មភាពវប្បធម៌ និងកម្មវិធីកម្សាន្តជាច្រើនទៀត។ ធនាគារ វីង បានបន្តចូលរួមគាំទ្រ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រារព្ធឡើងក្នុងឆ្នាំនេះនៅខេត្តសៀមរាប ដែលជាផ្នែកមួយនៃការចូលរួម លើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរក្នុងចំណោមយុវជនកម្ពុជានាឱកាសបុណ្យចូលឆ្នាំថ្មីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌របស់ប្រទេសជាតិ។ លោកបានលើកឡើងថា៖ “នៅធនាគារ វីង យើងជឿជាក់ថា ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ គឺពិតជាមានភាពចាំបាច់សម្រាប់ការកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ និងសាមគ្គីភាពដ៏រស់រវើក។” លោក ហោ ប៊ុនថែ  បានបន្ថែមថា៖ “ការគាំទ្រព្រឹត្តិការណ៍ដូចជាអង្គរសង្ក្រាន្ត ជួយឱ្យយើងទាំងអស់គ្នាអាចរួមចំណែកកសាងគ្រឹះនៃដួងព្រឹលឹងជាតិឱ្យកាន់តែខ្លាំងក្លាដែលក្នុងនោះ​មានដូចជា៖ ប្រជាជន បេតិកភណ្ឌ និងជាពិសេសនោះគឺយុវជនរបស់យើង។  ការថែរក្សាវប្បធម៌ជាតិយើងឱ្យគង់វង្ស នោះអត្តសញ្ញណប្រពៃណីក៏នឹងស្ថិតនៅជានិរន្តរដែរ ហើយផ្តល់នូវឱកាសថ្មីៗដើម្បីកសាងអនាគតឱ្យកាន់តែរឹងមាំថែមទៀត។” “ក្នុងនាមជាធនាគារខ្មែរដ៏មានមោទនភាព ធនាគារ វីង បានយកចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ ដែលមិនត្រឹមតែលើកកម្ពស់បរិយាបន្ន និងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវប្បធម៌ និងផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ផងដែរ។” “ការរួមចំណែករបស់យើងខ្ញុំចំពោះការរៀបចំអង្គរសង្ក្រាន្តឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីការគាំទ្រនូវបេសកកម្មទាំងនេះ។ អង្គរសង្ក្រាន្ត ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប […]

ចេញផ្សាយនៅ: Apr 16, 2025

ធនាគារ វីង បានចូលរួមជាមួយពលរដ្ឋ និងយុវជនជាច្រើននៅក្រុងសៀមរាប ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការសម្តែងរបាំប្រពៃណី សកម្មភាពវប្បធម៌ និងកម្មវិធីកម្សាន្តជាច្រើនទៀត។

ធនាគារ វីង បានបន្តចូលរួមគាំទ្រ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលប្រារព្ធឡើងក្នុងឆ្នាំនេះនៅខេត្តសៀមរាប ដែលជាផ្នែកមួយនៃការចូលរួម លើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរក្នុងចំណោមយុវជនកម្ពុជានាឱកាសបុណ្យចូលឆ្នាំថ្មីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌របស់ប្រទេសជាតិ។ លោកបានលើកឡើងថា៖ “នៅធនាគារ វីង យើងជឿជាក់ថា ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ គឺពិតជាមានភាពចាំបាច់សម្រាប់ការកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ និងសាមគ្គីភាពដ៏រស់រវើក។”

លោក ហោ ប៊ុនថែ  បានបន្ថែមថា៖ “ការគាំទ្រព្រឹត្តិការណ៍ដូចជាអង្គរសង្ក្រាន្ត ជួយឱ្យយើងទាំងអស់គ្នាអាចរួមចំណែកកសាងគ្រឹះនៃដួងព្រឹលឹងជាតិឱ្យកាន់តែខ្លាំងក្លាដែលក្នុងនោះ​មានដូចជា៖ ប្រជាជន បេតិកភណ្ឌ និងជាពិសេសនោះគឺយុវជនរបស់យើង។  ការថែរក្សាវប្បធម៌ជាតិយើងឱ្យគង់វង្ស នោះអត្តសញ្ញណប្រពៃណីក៏នឹងស្ថិតនៅជានិរន្តរដែរ ហើយផ្តល់នូវឱកាសថ្មីៗដើម្បីកសាងអនាគតឱ្យកាន់តែរឹងមាំថែមទៀត។”

“ក្នុងនាមជាធនាគារខ្មែរដ៏មានមោទនភាព ធនាគារ វីង បានយកចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ ដែលមិនត្រឹមតែលើកកម្ពស់បរិយាបន្ន និងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវប្បធម៌ និងផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ផងដែរ។”

“ការរួមចំណែករបស់យើងខ្ញុំចំពោះការរៀបចំអង្គរសង្ក្រាន្តឆ្លុះបញ្ចាំងយ៉ាងច្បាស់​ពីការគាំទ្រនូវបេសកកម្មទាំងនេះ។ អង្គរសង្ក្រាន្ត ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌-ប្រវត្តិសាស្រ្តធំបំផុតរបស់ប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយដើម្បីបង្ហាញវប្បធម៌របស់ខ្មែរទៅដល់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោក ហោ ប៊ុនថែ។ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រនេះ ធនាគារ វីង មានគោលបំណងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរ ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងលើកស្ទួយវប្បធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជាឱ្យកាន់តែរីកសុះសាយនៅលើឆាកអន្តរជាតិ។”

ការប្រារព្ធពិធីបុណ្យជាតិដ៏ធំនៃបេតិកភណ្ឌខ្មែរ 

ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងតំបន់ប្រវត្តិសាស្រ្តនៃទឹកដីខេត្តសៀមរាប អង្គរសង្ក្រាន្តគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា។ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់ប្រជាជនក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់មកជួបជុំគ្នា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរតាមរយៈកម្មវិធីដ៏រស់រវើកនៃការសម្តែងរបាំប្រពៃណី ល្បែងប្រជាប្រិយ ការទទួលទានរស់ជាតិម្ហូបអាហារក្នុងស្រុក និងការ​រៀបចំពិពណ៌វប្បធម៌ជាដើម។

ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះបានរៀបចំនៅតាមទីតាំងសំខាន់ៗ ដូចជាតំបន់ប្រាសាទអង្គរវត្ត និងស្ទឹងសៀមរាប ដោយបង្ហាញសកម្មភាពវប្បធម៌ជាច្រើនដូចជា៖ ការសម្តែងរបាំអប្សរា គុនល្បុក្កតោ និងល្បែងប្រជាប្រិយដូចជា បោះអង្គុញ និងទាញព្រ័ត្រជាដើម។ លើសនេះទៅទៀត អ្នកចូលរួមក៏បានរីករាយជាមួយការប្រគុំតន្ត្រី ការទទួលទានម្ហូបអាហារក្នុងស្រុកដ៏មានឱជារស ព្រមទាំងមានការតាំងពិព័ណ៌ សិប្បកម្ម និងវប្បធម៌ថែមទៀតផង។

ស្តង់របស់ធនាគារ វីង ត្រូវបានរៀបចំយ៉ាងពិសេសនៅក្នុងព្រឹត្តិការណ៍នេះ

ធនាគារ វីង បានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម ដោយបានរៀបចំស្តង់ចំនួនពីរនៅតំបន់ប្រាសាទអង្គរវត្ត និងស្ទឹងសៀមរាប។ ស្តង់ទាំងពីរនេះផ្តល់ឱកាសដល់អ្នកចូលរួមលេងហ្គេមកម្សាន្តសប្បាយៗ  ការស្វែងយល់អំពីចំណេះដឹងហិរញ្ញវត្ថុ ដែលញុំាងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពសប្បាយរីករាយដ៏រស់រវើក។

កញ្ញា រ៉េត មុនីភិក្ត័ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបាននិយាយថា៖ “ការចូលរួមរបស់ធនាគារ វីង បានធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពរីករាយមួយកម្រិតទៀត។  វត្តមានស្តង់របស់ធនាគារ វីង​ បានច្របាច់បញ្ចូលគ្នារវាងប្រពៃណី និងការចូលរួមបែបទំនើប ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែសប្បាយរីករាយ និងប្រកបដោយអត្ថន័យ។”

លោក វ៉ុន ឧត្តម ជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ទៀត ដែលចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តផងដែរនោះបានកត់សម្គាល់ឃើញថាព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈអប់រំផងដែរ ជាពិសេសសម្រាប់យុវជនតែម្តង។ លោក ឧត្តម បាននិយាយថា៖ “វាពិតជាសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការរួមចំណែកលើកកម្ពស់ ក៏ដូចជាថែរក្សាបេតិកភណ្ឌជាតិយើងឱ្យបានគង់វង្ស។ ហើយខ្ញុំមានមោទនភាពណាស់ ក្នុងនាមជាកូនខ្មែរ។”

គាំទ្រលើកស្ទួយវប្បធម៌លើសពីសៀមរាប

ក្រៅពីការចូលរួមគាំទ្រព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាប ធនាគារ វីង ក៏បានគាំទ្រការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅទូទាំងរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំនៅតាមបណ្តាគ្រឹះស្ថានអប់រំជាច្រើនដូចជា៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជាដើម។ ការរួមចំណែកទាំងអស់នេះគឺមានគោលបំណងជួយឱ្យនិស្សិត និងយុវជនចូលរួមលើកស្ទួយវប្បធម៌ ដើម្បីពង្រឹងនូវទំនាក់ទំនងរបស់ពួកគេក្នុងការថែរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំផងដែរ។

ការថែរក្សាកេរដំណែលវប្បធម៌ដ៏ផូរផង់ឱ្យស្ថិតនៅគង់វង្សជានិរន្តរ

ប្រារព្ធធ្វើឡើងចាប់តាំងពីឆ្នាំ២០១៣ អង្គរសង្ក្រាន្តបានក្លាយជាពិធីប្រារព្ធថ្នាក់ជាតិ ហើយជាព្រឹត្តិការណ៍ដ៏សំខាន់នៃឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍ដ៏ធំ​នេះ គឺជាឧទាហរណ៍ក្នុងការបង្ហាញពីរបៀបនៃការលើកស្ទួយសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែមានភាពរស់រវើកឡើងតាមរយៈការចូលរួមពីសហគមន៍ ក៏ដូចជាសកម្មភាពក្នុងវិស័យទេសចរណ៍។

ការគាំទ្រជាបន្តបន្ទាប់របស់ធនាគារ វីង ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃបែបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបេសកកម្មរបស់ខ្លួនក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម ការអភិរក្ស និងលើកស្ទួយវប្បធម៌ ហើយជំរុញឱ្យមានការចូលរួមកាន់តែច្រើនឡើងពីស្រទាប់យុវជន៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ផ្តល់កម្ចីគ្មានទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារ ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងអាកាសធាតុក្នុងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទាននេះនឹងជួយពង្រឹងសមត្ថភាពកសិករក្នុងការធ្វើកសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យក្លាយជាសក្តានុពលនៃការរីកចម្រើនប្រកបដោយចីរភាព។

ចេញផ្សាយនៅ: Apr 30, 2026

អានរហ័ស

អគ្គនាយកធនាគារ វីង ចូលរួមចែករំលែកទស្សនវិស័យ ក្នុងចំណោមថ្នាក់ដឹកនាំអន្តរជាតិឆ្នើម សម្រាប់ឆ្នាំ២០២៦

កម្រងអត្ថបទពិសេសនេះ បានចងក្រងនូវទស្សនវិស័យរបស់ថ្នាក់ដឹកនាំស្ថាប័នឆ្នើម តំណាងឱ្យវិស័យ​ឯកជនសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់វឌ្ឍនភាពនៃបរិយាកាសធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Apr 27, 2026

អានរហ័ស

សង្ក្រាន្តឆ្នាំនេះ នៅភ្នំពេញ និងសៀមរាប ទៅណាក៏ជួប វីង ដែរ

មកលេងស្តង់ វីង បានកម្មវិធីកម្សាន្ត បានទាំងសប្បាយរីករាយ បានទាំងចំណេះដឹងហិរញ្ញវត្ថុ។

ចេញផ្សាយនៅ: Apr 13, 2026