ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026

វិស័យសណ្ឋាគារនៅកម្ពុជាកំពុងបន្តវិវឌ្ឍខ្លួនជាលំដាប់ ស្របពេលដែលកំណើនភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមវិលទៅរកភាពល្អប្រសើរឡើងវិញ។ ក្នុងបរិបទដ៏មានសក្តានុពលនេះ ម្ចាស់អាជីវកម្មតែងតែព្យាយាមរក្សាតុល្យភាពរវាងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងការជំរុញកំណើនអាជីវកម្មក្នុងរយៈពេលវែង។

 

សព្វថ្ងៃនេះ ភាពជោគជ័យនៃអាជីវកម្មមួយមិនមែនវាស់វែងត្រឹមតែការពង្រីកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យទៅលើភាពរលូននៃប្រតិបត្តិការ ការជួយជ្រោមជ្រែងដល់បុគ្គលិក ភាពងាយស្រួលនៃលំហូរសាច់ប្រាក់ និងការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់ និងទំនុកចិត្តផងដែរ។

 

ដោយមើលឃើញពីទិសដៅនេះ ធនាគារ វីង និងសមាគមសណ្ឋាគារកម្ពុជា (CHA) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីនាំយកបទពិសោធន៍ហិរញ្ញវត្ថុដ៏ទំនើប ដែលឆ្លើយតបចំតម្រូវការជាក់ស្តែងនៃប្រតិបត្តិការនៃវិស័យសណ្ឋាគារ។

 

តាមរយៈបណ្តាញសមាជិក CHA ជាង ១៤០ សណ្ឋាគារ និងបុគ្គលិករាប់ពាន់នាក់ ប្រតិបត្តិការប្រចាំថ្ងៃនឹងកាន់តែងាយស្រួល និងសមស្របជាងមុនទៅនឹងរបៀបដំណើរការជាក់ស្តែងរបស់អាជីវកម្មសណ្ឋាគារ។ ចាប់ពីការបើកប្រាក់បៀវត្ស រហូតដល់ការគ្រប់គ្រងចំណាយប្រចាំថ្ងៃ ដំណើរការហិរញ្ញវត្ថុនឹងអាចប្រព្រឹត្តទៅដោយរលូន និងអាចទុកចិត្តបាន  ជាមួយដំណោះស្រាយធនាគារ វីង ដែលផ្តល់ជូននូវសេវាកម្មកម្រិតស្តង់ដាអន្តរជាតិ ហើយជួយឱ្យប្រតិបត្តិករសណ្ឋាគារអាចផ្តោតលើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួនទាំងស្រុង។

 

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់សណ្ឋាគារអាចធ្វើប្រតិបត្តិការប្រកបដោយភាពបត់បែន និងជឿជាក់ជាងមុន ជាមួយជម្រើសកម្ចីអាជីវកម្មដែលមិនត្រូវការទ្រព្យធានារហូតដល់ ២០ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកអាជីវកម្មនាពេលអនាគត។ បន្ថែមពីនេះ សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារឌីជីថលដ៏ទំនើប នឹងជួយកាត់បន្ថយភាពស្មុគស្មាញ ហើយអនុញ្ញាតឱ្យបុគ្គលិកអាចផ្តោតអារម្មណ៍ពេញលេញលើការបម្រើសេវាកម្មដ៏ល្អឯកជូនដល់ភ្ញៀវ។ សម្រាប់បុគ្គលិក ពួកគេនឹងទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដូចជាការបើកប្រាក់ខែបានទាន់ពេលវេលា និងការចាត់ចែងចំណាយផ្ទាល់ខ្លួន ដែលផ្តល់នូវស្ថិរភាពសំដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ​ឱ្យកាន់ប្រសើរ។

 

លោក សុខ ឡេង នាយកសេវាបើកប្រាក់បៀវត្ស និងធនាគារសាជីវកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការនេះកើតឡើងនៅពេលវេលាដ៏សំខាន់មួយ។ វាមិនមែនគ្រាន់តែជាការផ្តល់ជូនផលិតផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងវិស័យសណ្ឋាគារ។ ភាពជាដៃគូនេះ នឹងជួយម្ចាស់សណ្ឋាគារឱ្យទទួលបានប្រព័ន្ធទូទាត់ឌីជីថលដ៏ទំនើប ជម្រើសហិរញ្ញប្បទានដែលអាចបត់បែនបាន ព្រមទាំងមានឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ស្តង់ដាសេវាកម្មរបស់ពួកគេឱ្យកាន់តែប្រសើរ។ លើសពីនេះ វាក៏ផ្តល់នូវភាពងាយស្រួលដល់អាជីវកម្ម ក្នុងការរៀបចំផែនការអនាគតទុកជាមុន មិនថាក្នុងគោលបំណងពង្រីកសាខា កែលម្អសណ្ឋាគារ ឬការបង្កើនបទពិសោធន៍ថ្មីៗជូនអតិថិជននោះឡើយ។”

 

ឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានបន្ថែមថា៖ “ស្របពេលដែលវិស័យនេះកំពុងបន្តរីកចម្រើន ប្រព័ន្ធគាំទ្រដ៏រឹងមាំនៅតែជាតម្រូវការចាំបាច់សម្រាប់សមាជិករបស់យើង។” 

ស្របពេលដែលវិស័យបដិសណ្ឋារកិច្ចកម្ពុជាបន្តរីកចម្រើន សមាគមនៅតែរក្សាគោលជំហរ ក្នុងការរួមចំណែកបង្កើតបរិយាកាសមួយដែលអាជីវកម្មអាចដំណើរការទៅមុខបានរលូន និងប្រកបដោយទំនុកចិត្ត ដោយមានការគាំទ្រពីដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវបានរៀបចំឡើងស្របតាមតម្រូវការរបស់ប្រតិបត្តិករក្នុងវិស័យនេះ។

 

សមាជិក CHA អាចទំនាក់ទំនងជាមួយធនាគារ វីង ដើម្បីស្វែងយល់បន្ថែមពីដំណោះស្រាយហិរញ្ញវត្ថុទាំងនេះ ដោយគ្រាន់តែអញ្ជើញទៅកាន់សាខាណាមួយរបស់ធនាគារ វីង ដែលនៅជិតបំផុត។ លោកអ្នកក៏អាចចូលទៅកាន់គេហទំព័រផ្លូវការធនាគារ វីង wingbank.com.kh ទំព័រហ្វេសប៊ុក @WingBankKH ឬទូរសព្ទមកលេខ 023 999 989។ លោកអ្នកក៏អាចទុកព័ត៌មានទំនាក់ទំនង ដើម្បីឱ្យក្រុមការងារយើងខ្ញុំទាក់ទងត្រឡប់ទៅវិញបានភ្លាមៗ។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026