ធនាគារ វីង ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO/IEC 27001:2022 ធានាសុវត្ថិភាពទិន្នន័យអតិថិជនកម្រិតខ្ពស់បំផុត

ធនាគារឌីជីថលដែលរីកលូតលាស់ដ៏ឆាប់រហ័សនៅកម្ពុជា ទទួលបានការទទួលស្គាល់ពីស្ថាប័នឯករាជ្យអន្តរជាតិចំពោះការការពារសុវត្ថិភាពទិន្នន័យរបស់អតិថិជន។

ចេញផ្សាយនៅ: Jun 19, 2026

ធនាគារ វីង ទើបតែទទួលបានវិញ្ញាបនបត្រ ISO/IEC 27001:2022 សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ដែលជាស្តង់ដាទទួលស្គាល់នៅទូទាំងសកលលោក។ ការទទួលបានវិញ្ញាបនបត្រនេះមិនត្រឹមបានបំពេញគ្រប់លក្ខខណ្ឌតម្រូវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសរបញ្ជាក់យ៉ាងច្បាស់តាមរយៈសវនកម្មឯករាជ្យថា ប្រព័ន្ធការពារហិរញ្ញវត្ថុ ទិន្នន័យ និងរាល់ការធ្វើប្រតិបត្តិការទាំងអស់របស់អតិថិជន ពិតជាមានសុវត្ថិភាព និងឆ្លើយតបទៅនឹងបទដ្ឋានសុវត្ថិភាពដ៏តឹងរ៉ឹងបំផុតលំដាប់ពិភពលោក។

 

វិញ្ញាបនបត្រនេះផ្ដល់នូវការការពារយ៉ាងទូលំទូលាយដល់ប្រព័ន្ធបច្ចេកវិទ្យាទាំងមូលរបស់ធនាគារ វីង ដែលក្នុងនោះរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានបច្ចេកវិទ្យា (IT) និងសេវាកម្មក្លោដ ការអភិវឌ្ឍកម្មវិធី Software និងប្រព័ន្ធឌីជីថល ប្រតិបត្តិការសន្តិសុខអ៊ីនធឺណិត សេវាបម្រើអតិថិជន ព្រមទាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងការស្ដារប្រព័ន្ធឡើងវិញ ពោលគឺគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ទាំងអស់ សុទ្ធសឹងតែមានការការពារសុវត្ថិភាពយ៉ាងហ្មត់ចត់ និងពេញលេញបំផុត។

 

សម្រាប់អតិថិជនទាំងអស់ នេះគឺជាសក្ខីភាពបញ្ជាក់ពីចំណុចពិសេសមួយ ដែលអតិថិជនប្រហែលជាមិនទាន់បានចាប់អារម្មណ៍កន្លងមក។ រាល់ប្រតិបត្តិការហិរញ្ញវត្ថុ រាល់ឯកសារដែលបានចែករំលែក និងគ្រប់ពេលដែលចូលប្រើប្រាស់គណនីធនាគារ វីង គឺសុទ្ធតែស្ថិតក្នុងបរិយាកាសសុវត្ថិភាពដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ជាផ្លូវការ។ នេះមានន័យថា អតិថិជនទាំងអស់ទទួលបានការការពារកាន់តែរឹងមាំពីការគំរាមកំហែងតាម​ប្រព័ន្ធអ៊ីធឺណិត ធានាការសម្ងាត់ខ្ពស់ និងធ្វើឱ្យរាល់ប្រតិបត្តិការមិនមានភាពរអាក់រអួលឡើយ។ អ្នកប្រើប្រាស់បានផ្តល់ទំនុកចិត្តមកកាន់ធនាគារ វីង ហើយ ធនាគារ វីង ក៏ប្តេជ្ញាការពារអ្នកប្រើប្រាស់ដោយធានាបាននូវសុវត្ថិភាពខ្ពស់បំផុតផងដែរ។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “សុវត្ថិភាព មិនគ្រាន់តែជាការអនុលោមតាមបទដ្ឋានបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគុណតម្លៃស្នូលដែលយើងផ្ដល់ជូនដល់អតិថិជន និងដៃគូសហការរបស់យើង។ វិញ្ញាបនបត្រនេះ គឺជាសក្ខីភាពដែលសបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់សេវាកម្មស្របតាមស្ដង់ដាសុវត្ថិភាពខ្ពស់បំផុតដែលទទួលស្គាល់នៅទូទាំងសកល ស្របពេលដែលយើងកំពុងបន្តនាំយកសេវាហិរញ្ញវត្ថុថ្មីៗ និងទំនើបសម្បូរបែប ទៅកាន់ប្រជាជនទូទាំងប្រទេសកម្ពុជា។

 

សម្រាប់បណ្តាអាជីវកម្ម ក្រុមហ៊ុននាំចូល-នាំចេញ និងដៃគូអន្តរជាតិដែលតែងតែទាមទារនូវស្តង់ដាសុវត្ថិភាពខ្ពស់​ គឺរឹតតែមានទំនុកចិត្តក្នុងការសហការជាមួយធនាគារ វីង។ទំនុកចិត្តនេះកើតចេញពីការដឹងច្បាស់ថា ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់រាល់ប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម លិខិតធានាពីធនាគារ និងការទូទាត់ឌីជីថលគ្រប់ប្រភេទ គឺសុទ្ធតែបានអនុលោមតាមបទដ្ឋានកម្រិតខ្ពស់ ដែលសូម្បីតែក្រុមការងារជំនាញផ្នែកត្រួតពិនិត្យរបស់ក្រុមហ៊ុនពួកគាត់ផ្ទាល់ ក៏ពេញចិត្ត និងផ្តល់ទំនុកចិត្តយ៉ាងពេញលេញផងដែរ។

 

ប្រសិនបើលោកអ្នកកំពុងស្វែងរកដៃគូតម្រូវការផ្នែកអាជីវកម្ម និងមានការធានាសុវត្ថិភាពកម្រិតខ្ពស់នោះធនាគារ វីង បានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ និងបង្ហាញជូនលោកអ្នកនូវដំណោះស្រាយដ៏ល្អបំផុត។។ សូមពិភាក្សាជាមួយអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងអតិថិជន​របស់ធនាគារ វីង ឬចូលទៅកាន់គេហទំព័រ wingbank.com.kh ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ @WingBankKH ឬហៅមកកាន់លេខ 023 999 989។ លោកអ្នកក៏អាចផ្តល់ព័ត៌មានទំនាក់ទំនង នោះក្រុមការងារយើងនឹងទាក់ទងត្រឡប់ទៅវិញភ្លាមៗ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026