ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

ការជ្រើសរើសកម្មវិធីទស្សនា និងការទូទាត់ប្រាក់ គួរតែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ ហេតុនេះហើយ ទើបធនាគារ វីង បានដាក់បញ្ចូលសេវាកម្មកម្សាន្ត TV360 របស់ក្រុមហ៊ុនមិត្តហ្វូន ទៅក្នុងអេប Wing Bank តាមរយៈមុខងារ WingFlex។ ឥឡូវនេះ អតិថិជនទាំងអស់អាចទិញកញ្ចប់សេវា TV360 ដែលលោកអ្នកពេញចិត្ត ដោយទូទាត់ប្រាក់ដោយផ្ទាល់ពីគណនីធនាគារ វីង ដើម្បីរីករាយជាមួយមាតិកាកម្សាន្តដ៏សម្បូរបែប។ 

 

សេវាកម្មថ្មីនេះ នាំមកនូវភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជន​ ដែលតែងតែប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សម្រួលការរស់នៅប្រចាំថ្ងៃ។ ជំនួសឱ្យការស្វែងរកវិធីសាស្ត្រទូទាត់ផ្សេងៗគ្នា អតិថិជនអាចភ្ជាប់ និងគ្រប់គ្រងការបង់ប្រាក់លើកញ្ចប់សេវាប្រចាំខែ TV360 បានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែចុចពីបីប៉ាច់ប៉ុណ្ណោះនៅក្នុងអេប Wing Bank។ 

 

WingFlex គឺជាបណ្តុំសេវាកម្មឌីជីថលដ៏ទំនើបនៅលើអេប Wing Bank ដែលប្រមូលផ្តុំទៅដោយសេវាកម្មឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃ កញ្ចប់សេវាប្រចាំខែ និងផលិតផលឌីជីថលយ៉ាងសម្បូរបែប។ វត្តមានរបស់ TV360 ធ្វើឱ្យ WingFlex បន្ថែមនូវជម្រើសថ្មីមួយទៀត ដែលអនុញ្ញាតឱ្យអតិថិជនទិញកម្មវិធីកម្សាន្តនានាបានងាយស្រួល ហើយថែមទាំងអាចគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃបានយ៉ាងល្អប្រសើរនៅក្នុងកម្មវិធីតែមួយ។ 

 

ក្នុងសម័យកាលឌីជីថល ភាពងាយស្រួល និងរហ័សគឺជាអ្វីដែលមនុស្សគ្រប់រូបចង់បាន។ ជាមួយ WingFlex អតិថិជនលែងបារម្ភរឿងចំណាយពេលច្រើនលើការទូទាត់ថ្លៃសេវា TV360 ទៀតហើយ ពោលគឺលោកអ្នកអាចទូទាត់បានភ្លាមៗ ដើម្បីមានពេលកាន់តែច្រើនរីករាយជាមួយការកម្សាន្ត។ ជំហានថ្មីនេះ បង្ហាញយ៉ាងច្បាស់ថា ធនាគារ វីង តែងតែខិតខំធ្វើយ៉ាងណា ឱ្យសេវាធនាគារឌីជីថល ក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន សម្រាប់ការរស់នៅប្រចាំថ្ងៃ។ 

 

ការទិញសេវាកម្ម TV360 តាមរយៈ WingFlex គឺមានភាពងាយស្រួលជាទីបំផុត ដោយចំណាយពេលត្រឹមតែពីរបីជំហានប៉ុណ្ណោះ។ អតិថិជនគ្រាន់តែចូលទៅកាន់ WingFlex ក្នុងអេប Wing Bank រួចជ្រើសរើសយក TV360 របស់មិត្តហ្វូន ជ្រើសរើសគម្រោងដែលពេញចិត្ត និងចុចបញ្ជាក់ការទូទាត់ជាការស្រេច។ អ្វីដែលកាន់តែពិសេសនោះ ធនាគារ វីង មិនគិតកម្រៃសេវាបន្ថែមឡើយ ដែលផ្តល់ឱ្យអតិថិជននូវវិធីសាស្ត្រដ៏ងាយស្រួល និងចំណាយតិចបំផុតសម្រាប់ការកម្សាន្តឌីជីថល។ 

 

លោក Nguyen Hong Phong ប្រធានផ្នែកសេវាកម្មទូរទស្សន៍ បានលើកឡើងថា៖ “កិច្ចសហការមួយនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស ក្នុងការទិញសេវា TV360 តាមរយៈកម្មវិធីទូទាត់ប្រាក់ដែលពួកគេតែងតែជឿទុកចិត្ត។ TV360 ប្រៀបដូចជាពិភពកម្សាន្តដ៏ធំមួយ ដែលប្រមូលផ្តុំទៅដោយរឿងភាគល្បីៗ ប៉ុស្តិ៍ទូរទស្សន៍ផ្សាយផ្ទាល់ និងវីដេអូកម្សាន្តរាប់មិនអស់នៅលើផ្លេតហ្វមតែមួយ។ តាមរយៈការកាត់បន្ថយភាពស្មុគស្មាញក្នុងការបង់ប្រាក់ យើងជឿជាក់ថានឹងមានអ្នកប្រើប្រាស់កាន់តែច្រើន និងទទួលបានបទពិសោធឌីជីថលដ៏រលូននេះ។” 

 

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃសេវាធនាគារឌីជីថលបានក្លាយជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ។ លើសពីការផ្ទេរប្រាក់ និងបង់វិក្កយបត្រ អេប Wing Bank ឥឡូវនេះបាននាំយកនូវសេវាកម្មឌីជីថល និងបែបបទរស់នៅស៊ីវិល័យជាច្រើនទៀត ដែលស័ក្តិសមឥតខ្ចោះទៅនឹងរបៀបរបបរស់នៅរបស់លោកអ្នក។ 

 

ស្របពេលដែលធនាគារ វីង កំពុងបន្តពង្រីកប្រព័ន្ធឌីជីថលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ មុខងារ WingFlex នៅតែបន្ត នាំយកនូវសេវាកម្មថ្មីៗ ដែលជួយធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួល សម្បូរបែប និងពោរពេញដោយភាពរីករាយ។ 

 

ស្វែងយល់ពីកញ្ចប់សេវា TV360 និងការផ្ដល់ជូនផ្សេងៗពី WingFlex លោកអ្នកគ្រាន់តែដោនឡូត ឬធ្វើបច្ចុប្បន្នភាពអេប Wing Bank នៅលើ​ Apple Store ឬ Google Play Store។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈលេខ 023 999 989៕  

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026