ធនាគារ វីង លើកទឹកចិត្តប្រជាជនកម្ពុជាសម្រេចគោលដៅហិរញ្ញវត្ថុក្នុងឱកាសប្រារព្ធ ‘ទិវាសន្សំអាស៊ាន’

ធនាគារ វីង (ខេមបូឌា) ម.ក ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃកម្ពុជា ដើម្បីបង្កើនទម្លាប់ក្នុងការសន្សំប្រាក់សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាផ្នែកមួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរថែមទៀត។ ទិវាសន្សំអាស៊ានឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំត្រូវបានផ្តួចផ្តើមឡើងដោយធនាគារជាតិ នៃកម្ពុជា ត្រូវបានរៀបចំធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ ដោយ​មានការចូលរួមក្រោមអធិបតីភាព  ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ​ នៃកម្ពុជា។ កម្មវិធីនេះមានគោលបំណងជំរុញការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ ការលើកទឹកចិត្តសន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ក៏ដូចជា​ការផ្តល់នូវរបៀបក្នុងការចាត់ចែងហិរញ្ញវត្ថុនៅទូទាំងប្រទេសឱ្យបានកាន់តែប្រសើរឡើង។ តាមរយៈការបណ្តុះបាននូវទម្លាប់សន្សំជាប់លាប់ កម្មវិធីនេះផ្តល់នូវសិទ្ធអំណាចទៅដល់បុគ្គលគ្រប់រូបដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុអនាគត ក៏ដូចជារួមចំណែករក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ក្នុងនាមជាអ្នកឧបត្ថម្ភមួយនៃព្រឹត្តិការណ៍នេះ ធនាគារ វីង ក៏បានរៀបចំនូវស្តង់ដែលមានបុគ្គលិកផ្តល់សេវាកម្ម និងប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចបើកគណនីធនាគារ វីង ប្រឹក្សាយោបល់ផ្ទាល់ខ្លួនចំពោះផែនការសន្សំ  ក៏ដូចជាសេវាហិរញ្ញវត្ថុផ្សេងៗ ដើម្បីជួយទៅដល់ពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុ ហើយសម្រេចនូវគោលដៅហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពទៀតផង។ ជាមួយធនាគារ វីង អតិថិជនមានជម្រើសជាច្រើនក្នុងការសន្សំ។​ ក្នុងនោះគណនីសន្សំដើម្បីគោលដៅ ផ្តល់ជូននូវភាពបត់បែនក្នុងការសន្សំចាប់ពី​មួយខែ រហូតដល់ ៦០ខែ​ ជាមួយអត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ។ អតិថិជនក៏អាចជ្រើសរើសការសន្សំជាមួយគណនីមានកាលកំណត់ ដែលទទួលបានអត្រាការប្រាក់ ៥,៥​% ក្នុងមួយឆ្នាំ និងគណនីសន្សំធម្មតាដែលអាចទទួលបានអត្រាការប្រាក់១% ក្នុងមួយឆ្នាំ ដែលជម្រើសនៃការសន្សំទាំងនេះ ជួយឱ្យអតិថិជនបង្កើតផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយសម្រាប់អនាគត។ […]

ចេញផ្សាយនៅ: Nov 06, 2024

ធនាគារ វីង (ខេមបូឌា) ម.ក ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃកម្ពុជា ដើម្បីបង្កើនទម្លាប់ក្នុងការសន្សំប្រាក់សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលជាផ្នែកមួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរថែមទៀត។

ទិវាសន្សំអាស៊ានឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំត្រូវបានផ្តួចផ្តើមឡើងដោយធនាគារជាតិ នៃកម្ពុជា ត្រូវបានរៀបចំធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ ដោយ​មានការចូលរួមក្រោមអធិបតីភាព  ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិ​ នៃកម្ពុជា។

កម្មវិធីនេះមានគោលបំណងជំរុញការយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ ការលើកទឹកចិត្តសន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ក៏ដូចជា​ការផ្តល់នូវរបៀបក្នុងការចាត់ចែងហិរញ្ញវត្ថុនៅទូទាំងប្រទេសឱ្យបានកាន់តែប្រសើរឡើង។ តាមរយៈការបណ្តុះបាននូវទម្លាប់សន្សំជាប់លាប់ កម្មវិធីនេះផ្តល់នូវសិទ្ធអំណាចទៅដល់បុគ្គលគ្រប់រូបដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុអនាគត ក៏ដូចជារួមចំណែករក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ក្នុងនាមជាអ្នកឧបត្ថម្ភមួយនៃព្រឹត្តិការណ៍នេះ ធនាគារ វីង ក៏បានរៀបចំនូវស្តង់ដែលមានបុគ្គលិកផ្តល់សេវាកម្ម និងប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្សេងៗ ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចបើកគណនីធនាគារ វីង ប្រឹក្សាយោបល់ផ្ទាល់ខ្លួនចំពោះផែនការសន្សំ  ក៏ដូចជាសេវាហិរញ្ញវត្ថុផ្សេងៗ ដើម្បីជួយទៅដល់ពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុ ហើយសម្រេចនូវគោលដៅហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពទៀតផង។

ជាមួយធនាគារ វីង អតិថិជនមានជម្រើសជាច្រើនក្នុងការសន្សំ។​ ក្នុងនោះគណនីសន្សំដើម្បីគោលដៅ ផ្តល់ជូននូវភាពបត់បែនក្នុងការសន្សំចាប់ពី​មួយខែ រហូតដល់ ៦០ខែ​ ជាមួយអត្រាការប្រាក់ ៥% ក្នុងមួយឆ្នាំ។ អតិថិជនក៏អាចជ្រើសរើសការសន្សំជាមួយគណនីមានកាលកំណត់ ដែលទទួលបានអត្រាការប្រាក់ ៥,៥​% ក្នុងមួយឆ្នាំ និងគណនីសន្សំធម្មតាដែលអាចទទួលបានអត្រាការប្រាក់១% ក្នុងមួយឆ្នាំ ដែលជម្រើសនៃការសន្សំទាំងនេះ ជួយឱ្យអតិថិជនបង្កើតផែនការហិរញ្ញវត្ថុដ៏រឹងមាំមួយសម្រាប់អនាគត។

រៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៣១ ខែតុលា  កម្មវិធី ទិវាសន្សំអាស៊ាន គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ​ ក៏ដូចជាបង្កើននូវទម្លាប់សន្សំទៅដល់ប្រជាពលរដ្ឋ។ នៅក្នុងប្រទេសកម្ពុជាវិញ គំនិតផ្តួចផ្តើមនេះគឺឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ ដោយប្រាកដថាពលរដ្ឋកម្ពុជាគ្រប់រូបអាចចូលរួម និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។

ធនាគារ វីង នៅតែបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងផ្តល់នូវចំណេះដឹងហិរញ្ញវត្ថុទៅដល់សហគមន៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ដើម្បីជំរុញការយល់ដឹងពីហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ និងនាំមកនូវភាពរុងរឿងនៅក្នុងសង្គម។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026