ធនាគារ វីង គាំទ្រកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦

ធនាគារ វីង ផ្ដល់ការគាំទ្រជាលើកទី ៥ ដល់កិច្ចប្រជុំកំពូលក្នុងតំបន់នេះ ដោយបង្ហាញពីដំណោះស្រាយទូទាត់ឆ្លងដែនដ៏មានសុវត្ថិភាពខ្ពស់របស់ខ្លួន។

ចេញផ្សាយនៅ: Mar 04, 2026

ធនាគារ វីង បន្តរួមចំណែកក្នុងការតភ្ជាប់ហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ ដែលនេះបានសរបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ស្ថាប័នហិរញ្ញវត្ថុឯកជន ក្នុងការជំរុញការរីក​ចម្រើន​ក្នុងតំបន់។ 

 

តាមរយៈការបន្តគាំទ្រកិច្ចប្រជុំកំពូលនេះអស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា ធនាគារ វីង បានចូលរួមជាមួយថ្នាក់ដឹកនាំធុរកិច្ច និងអ្នករៀបចំគោលនយោបាយជាង ៦០០ រូប ដើម្បីពិភាក្សាលើប្រធានបទប្រចំាឆ្នាំ​ស្តីអំពី​៖ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។ 

 

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហិរញ្ញវត្ថុដែលជំរុញដោយប្រព័ន្ធអេកូឡូស៊ី។ លោកបានមានប្រសាសន៍ថា៖ «នវានុវត្តន៍នៃសេវាហិរញ្ញវត្ថុអន្តរជាតិ​ មិនមែនគ្រាន់តែជាការអភិវឌ្ឍបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យធុរកិច្ចនានាអាចដំណើរការបានយ៉ាងរលូននៅទូទាំងតំបន់អាស៊ាន»។  

 

លោកបានបន្ថែមថា៖ «ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងប្រកប​ដោយ​បរិយាបន្ន ដើម្បីជំរុញពាណិជ្ជកម្ម លំហូរវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

 

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ទី ៤ ខែមីនា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក្នុងការជំរុញសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងការរីកចម្រើននៃវិស័យឯកជន។ 

 

ខណៈពេលដែលសេដ្ឋកិច្ចអាស៊ានកំពុងធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ភាពជោគជ័យរួមក្នុងតំបន់ គឺអាស្រ័យយ៉ាងសំខាន់លើភាពងាយស្រួលនៃលំហូរទុនឆ្លងដែន។ ធនាគារ វីង កំពុងចូលរួមដោះស្រាយបញ្ហាប្រឈមនេះយ៉ាងសកម្ម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថលដ៏ទំនើប និងការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការថ្មីៗនេះជាមួយធនាគារ CIMB Singapore ដើម្បីពង្រឹងច្រករបៀងហិរញ្ញវត្ថុ និងតភ្ជាប់ទីផ្សារក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។ 

 

ចំពោះប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់សហគ្រាសកម្ពុជា សមាហរណកម្មហិរញ្ញវត្ថុកម្រិតខ្ពស់នេះ ផ្ដល់នូវដំណោះស្រាយសម្រាប់បញ្ហាចំពោះមុខបានយ៉ាងឆាប់រហ័ស។ ជាក់ស្ដែង សហគ្រាសធុនតូច និងមធ្យម ឬក្រុមហ៊ុនក្នុងស្រុក ឥឡូវនេះអាចទូទាត់ប្រាក់ជូនអ្នកផ្គត់ផ្គង់នៅប្រទេសសិង្ហបុរី ឬដៃគូពាណិជ្ជកម្មក្នុងតំបន់ បានយ៉ាងមានសុវត្ថិភាព និងទាន់ចិត្ត។ ដំណោះស្រាយនេះ ជួយកាត់បន្ថយភាពយឺតយ៉ាវ និងការចំណាយខ្ពស់នៃសេវាធនាគារបែបប្រពៃណី ព្រមទាំងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពអាជីវកម្មឱ្យកាន់តែធំទូលាយ លើសពីទីផ្សារក្នុងស្រុក។ 

 

ភាពរី​ក​ចម្រើន​នៅ​ក្នុងតំបន់ពិតប្រាកដ មិនត្រឹមតែទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការកម្លាំងពលកម្មដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃអនាគតផងដែរ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រង អគ្គនាយកដ្ឋានធនធានមនុស្ស និងវប្បធម៌ការងារ នៃធនាគារ វីង បានលើកឡើងពីចំនុច​មួយនេះ ក្នុងអំឡុងកិច្ចពិភាក្សាក្រោមប្រធានបទ «ជំនាញសម្រាប់អនាគត៖ ការវិវត្តនៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងសម័យទំនើប»។ លោកបានបញ្ជាក់ថា កិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាសំខាន់បំផុតក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសេដ្ឋកិច្ចក្នុងយុគសម័យឧស្សាហកម្ម ៤.០។ 

 

ប្រជាជនអាស៊ានមានជាង ៦០០ លាននាក់ ហើយខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាន់តែមានទំនាក់ទំនងស្អិតរមួត អន្តរប្រតិបត្តិការហិរញ្ញវត្ថុ សមត្ថភាពឌីជីថល និងការត្រៀមខ្លួននៃកម្លាំងពលកម្ម គឺជាកត្តាស្នូលនៃការប្រកួតប្រជែងក្នុងតំបន់នាពេលបច្ចុប្បន្ន។ ការបន្តចូលរួមរបស់ធនាគារ វីង ក្នុងកិច្ចសន្ទនាដ៏សំខាន់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ វីង គឺជាដៃគូដ៏ជឿទុកចិត្ត ដែលផ្ដល់លទ្ធភាពដល់ធុរកិច្ចនានាក្នុងការប្រតិបត្តិការ និងរីកចម្រើនក្នុងសេដ្ឋកិច្ចអាស៊ានដែលមានសមាហរណកម្ម និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃអនាគត 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង និងបុគ្គលិក រួមគ្នាផ្តល់ក្តីសង្ឃឹម និងការព្យាបាលដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ

ថវិកាបរិច្ចាគសរុបចំនួន ២៤.៣៣១.៦៣១រៀល ពីធនាគារ វីង និងបុគ្គលិក នឹងជួយគាំទ្រដល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារនៅទូទាំងប្រទេសកម្ពុជា។

ចេញផ្សាយនៅ: Jun 12, 2026

អានរហ័ស

ធនាគារ វីង ចូលរួមជាមួយក្រសួងសង្គមកិច្ច ដើម្បីអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ

ការប្រារព្ធទិវាក្នុងឆ្នាំនេះ បានផ្តោតលើសារៈសំខាន់នៃការកសាងសេដ្ឋកិច្ចគ្រួសារឱ្យរឹងមាំ ដើម្បីគាំទ្រដល់វិបុលភាព និងសុខសន្តិភាពជាតិ។

ចេញផ្សាយនៅ: May 27, 2026

អានរហ័ស

ធនាគារ វីង ពង្រីកសមត្ថភាពទូទាត់ប្រាក់អឺរ៉ូ ភ្ជាប់កម្ពុជាទៅកាន់អឺរ៉ុប

ការបង្កើនសមត្ថភាពទូទាត់រូបិយប័ណ្ណអឺរ៉ូ និងការពង្រឹងការទំនាក់ទំនងហិរញ្ញវត្ថុជាមួយតំបន់អឺរ៉ុប គឺធ្វើឡើងដើម្បីគាំទ្រដល់កំណើនពាណិជ្ជកម្ម វិនិយោគ និងលំហូរប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែនបានកាន់តែរលូន

ចេញផ្សាយនៅ: May 25, 2026