ធនាគារ វីង ដាក់ឱ្យប្រើប្រាស់មុខងារថ្មីសម្រាប់កក់សំបុត្រ និងសេវាកម្មជាច្រើនទៀត

អេបតែមួយ​របស់​ធនាគារ វីង​ មាននូវមុខងារច្រើនសម្រាប់សេវា​ហិរញ្ញវត្ថុ ការ​កម្សាន្ត និង​តម្រូវ​ការ​ប្រចាំថ្ងៃ​ផ្សេងៗទៀត

ចេញផ្សាយនៅ: Oct 06, 2025

អេបតែមួយ​របស់​ធនាគារ វីង​ មាននូវមុខងារច្រើនសម្រាប់សេវា​ហិរញ្ញវត្ថុ ការ​កម្សាន្ត  និង​តម្រូវ​ការ​ប្រចាំថ្ងៃ​ផ្សេងៗទៀត​
 

ធនាគារ វីង កំពុងធ្វើឱ្យការប្រើប្រាស់សេវា​ធនាគារឌីជីថលនៅកម្ពុជា កាន់តែងាយស្រួលជាងមុន ជាមួយការដាក់ឱ្យដំណើរការ​មុខងារ Miniapps នៅក្នុងអេប Wing Bank ដែល​​អ្នកប្រើប្រាស់អាចកក់សំបុត្រកម្មវិធី​ប្រគុំតន្ត្រី ចូលរួមកម្មវិធីកម្សាន្តនានា​ និងទៅ​លេង​កន្លែង​ផ្សេងៗជាច្រើន​ ដោយ​ទូទាត់​ការ​ចំណាយ​នៅក្នុងអេប​តែមួយ ប្រកប​សុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។

 

លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ជាមួយ Miniapps យើង​កំពុង​តែ​ធ្វើឱ្យ​អេប Wing Bank មិនត្រឹមតែ​អាច​បំពេញ​តម្រូវការ​ហិរញ្ញ​វត្ថុប៉ុណ្ណោះទេ ប៉ុន្តែ​ម​ទាំ​ង​អាច​បំ​ពេញ​តម្រូវ​ការ​ប្រចាំថ្ងៃបានថែមទៀត។ អតិថិជនរបស់យើងទាំងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុរបស់​ខ្លួន​ ហើយប្រើប្រាស់សេវាកម្មនានា ដោយគ្រាន់តែចុចពីរបីប៉ាច់ប៉ុណ្ណោះ។  ពោលគឺលឿនរហ័ស សុវត្ថិភាព​ ហើយ​សាម​ញ្ញ ។

 

ដើម្បី​ប្រើប្រាស់​ MiniApps អតិថិជនគ្រាន់តែចូលទៅកាន់អេប Wing Bank ចុចលើ “រក​ដៃគូទូទាត់”រួចជ្រើសរើសមុខងារ​ ”សំបុត្រ​កម្មវិធី” ដែលអាចកក់សំបុត្របានភ្លាមៗ ហើយ​ផ្តល់​ការ​បញ្ចុះតម្លៃពិសេសៗ​ជាច្រើន​ សម្រាប់កន្លែងកម្សាន្តពេញនិយមជាច្រើនដូចជា៖ សួនសត្វ សារមន្ទីរ ឬព្រឹត្តិការណ៍ធំៗ ដោយមិនចាំបាច់ចំណាយពេល​​ចេញពីអេប Wing Bank នោះ​ឡើយ។

 

លោក ហុង វណ្ណថេត បានបន្ថែមថា៖ “នេះ​មិនត្រឹមតែ​ងាយស្រួល​ប្រាស់នោះ​ទេ​​ ពោល​គឺថា​នៅក្នុង​អេបតែមួយ​ប៉ុន្តែ​ផ្តល់ជូននូវការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាសេវាកម្មចាំបាច់នានាសម្រាប់ការរស់នៅប្រចាំថ្ងៃ។

សព្វថ្ងៃនេះ ធនាគារ វីង បម្រើអតិថិជនជាង ៩,៨ លាននាក់ ដោយផ្តល់ជូននូវដំណោះស្រាយឌីជីថលជាង ១០០ ប្រភេទនៅលើអេប Wing Bank។ កាលពីពេលថ្មីៗនេះនៅក្នុងអេប Wing Bank ក៏មានបន្ថែមមុខងារ Chatbot ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា AI សម្រាប់ជួយដល់អតិថិជនដោះស្រាយបញ្ហាភ្លាមៗមិនថាពេលយប់ ឬថ្ងៃនោះឡើយ។ មុខងារ MiniApps នេះនឹងបន្តជំរុញឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា។

 

ឆាប់ៗខាងមុខនេះ MiniApps នឹងពង្រីកវិសាលភាពកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តល់ជូនឱ្យអតិថិជននូវការកក់សំបុត្រកុន ការធ្វើដំណើរ និងសេវាកម្មប្រចាំថ្ងៃផ្សេងៗទៀត ដែលទាំងអស់នេះក៏នឹងមានការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃជារៀងរាល់ផងដែរ។

 

MiniApps គឺជាវឌ្ឍនភាពថ្មីមួយរបស់ធនាគារ វីង ក្នុងគោលបំណងធ្វើឱ្យការរស់នៅប្រចាំរបស់ប្រជាជនកម្ពុជាកាន់តែងាយស្រួល ទំនើប ហើយភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែប្រសើរ៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026