ធនាគារ វីង ទទួលបានពានរង្វាន់ «ធនាគារល្អបំផុតសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស» ប្រចាំឆ្នាំ2026

ការទទួលស្គាល់ចំពោះសេវាទទួលប្រាក់ពីក្រៅប្រទេស ដែលជួយឱ្យក្រុមគ្រួសារនៅកម្ពុជាអាចទទួលប្រាក់ផ្ញើពីបរទេស។

ចេញផ្សាយនៅ: Oct 23, 2026

ភ្នំពេញ ថ្ងៃទី23 ខែតុលា ឆ្នាំ2026 – ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ «ធនាគារល្អបំផុតសម្រាប់សេវាទទួលប្រាក់ពីក្រៅប្រទេស ប្រចាំឆ្នាំ2026» ពីស្ថាប័ន International Finance ដែលជាការទទួលស្គាល់ចំពោះការផ្តល់សេវាទទួលប្រាក់ពីក្រៅប្រទេស និងការរួមចំណែករបស់ធនាគារក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ 

 

ក្នុងឆ្នាំ2025 ធនាគារ វីង បានផ្តល់សេវាទទួលប្រាក់ពីក្រៅប្រទេសជិត 2លានប្រតិបត្តិការ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ 800លានដុល្លារអាមេរិក ដល់អតិថិជនប្រមាណ 1លាននាក់។ តួលេខនេះស្មើនឹងប្រមាណ 35% នៃចំណែកទីផ្សារសេវាទទួលប្រាក់ពីក្រៅប្រទេសនៅកម្ពុជា។ 

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ «នៅពីក្រោយរាល់ការផ្ញើប្រាក់ពីក្រៅប្រទេស គឺមានមនុស្សម្នាក់ដែលកំពុងខិតខំធ្វើការ ដើម្បីផ្គត់ផ្គង់គ្រួសារ ឬកសាងអនាគតឱ្យកាន់តែប្រសើរ។ យើងចង់ឱ្យរាល់ការផ្ទេរប្រាក់មានភាពងាយស្រួល សុវត្ថិភាព និងចំណាយតិច ដើម្បីឱ្យអតិថិជនកាត់បន្ថយការព្រួយបារម្ភពីការទទួលប្រាក់ ហើយអាចផ្តោតលើការប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់តម្រូវការសំខាន់ៗផ្សេងទៀត។ ពានរង្វាន់ពីស្ថាប័ន International Finance នេះ ជាកម្លាំងជំរុញឱ្យយើងបន្តកែលម្អសេវាកម្ម ដើម្បីបម្រើប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសឱ្យកាន់តែប្រសើរឡើង»។ 

 

ប្រជាពលរដ្ឋនៅកម្ពុជាអាចទទួលប្រាក់ផ្ញើពីប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប តាមរយៈដៃគូផ្ទេរប្រាក់អន្តរជាតិ រួមមាន MoneyGram, Western Union និង Ria Money Transfer។ 

 

ជាមួយបណ្តាញភ្នាក់ងារ វីង ជាង 12,000កន្លែង ដែលគ្របដណ្តប់គ្រប់ស្រុកទូទាំងប្រទេស ប្រជាពលរដ្ឋទាំងនៅទីក្រុង និងតាមបណ្តាខេត្តនានា អាចទទួលប្រាក់ផ្ញើពីក្រៅប្រទេសបានយ៉ាងងាយស្រួលនៅជិតផ្ទះ។ ចំណែកអតិថិជនដែលចង់ទទួលប្រាក់កាន់តែឆាប់រហ័ស ក៏អាចឱ្យអ្នកផ្ញើផ្ទេរប្រាក់ចូលគណនីធនាគារ វីង ដោយផ្ទាល់ផងដែរ។ 

 

សម្រាប់គ្រួសារជាច្រើន ការទទួលប្រាក់ពីក្រៅប្រទេសគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ប្រាក់ទាំងនោះអាចយកទៅប្រើប្រាស់សម្រាប់ការចំណាយសំខាន់ៗ ដូចជា ថ្លៃសិក្សារបស់កូនៗ ថ្លៃព្យាបាលសុខភាព និងការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ខណៈប្រាក់ដែលនៅសល់អាចសន្សំទុកសម្រាប់តម្រូវការនាពេលអនាគត។ នៅពេលប្រាក់ត្រូវបានផ្ទេរចូលគណនីធនាគារ វីង អតិថិជនអាចបន្តប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់ការទូទាត់ សន្សំប្រាក់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃតាមរយៈកម្មវិធី Wing Bank App។ 

 

ធនាគារ វីង បន្តពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាធនាគារឌីជីថលរបស់ខ្លួន ដើម្បីជួយឱ្យអតិថិជនមិនត្រឹមតែអាចទទួលប្រាក់ពីក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើប្រាស់សេវាធនាគារផ្សេងៗ សម្រាប់ការទូទាត់ ការសន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃបានកាន់តែងាយស្រួល។ 

 

កំពុងរង់ចាំទទួលប្រាក់ពីក្រៅប្រទេសមែនទេ? 

 

លោកអ្នកអាចណែនាំអ្នកផ្ញើប្រាក់ឱ្យជ្រើសរើសធនាគារ វីង តាមរយៈដៃគូផ្ទេរប្រាក់អន្តរជាតិដែលមានសេវាផ្ទេរប្រាក់មកធនាគារ វីង។ បន្ទាប់មក លោកអ្នកអាចទៅទទួលប្រាក់នៅភ្នាក់ងារ វីង ជាង 12,000កន្លែងទូទាំងប្រទេស ឬទទួលប្រាក់ដោយផ្ទាល់ចូលគណនីធនាគារ វីង របស់លោកអ្នក។ 

 

ស្វែងយល់បន្ថែមអំពីសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ វីង តាមរយៈ៖ https://www.wingbank.com.kh/km/personal/transfers-payments/world-transfer 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់​ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2026 ពីស្ថាប័នអន្តរជាតិ Euromoney

ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ រហូតក្លាយជាធនាគារឌីជីថលល្អបំផុត ធនាគារ វីង នៅតែបន្តការបេ្តជ្ញាចិត្តផ្តល់នូវភាពងាយស្រួលដល់របៀបដែលប្រជាជនកម្ពុជាប្រើសេវាធនាគារ ​សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ។

ចេញផ្សាយនៅ: Sep 14, 2026

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ក្នុងនាមជានាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង លោកស្រី នៅ សុខលី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការរតនាគារទាំងមូល សម្រាប់ធនាគារឌីជីថលឈានមុខគេមួយនេះ។ ផ្អែកលើបទពិសោធជាងមួយទសវត្សរ៍ក្នុងវិស័យគ្រប់គ្រងរតនាគារ និងធនាគារសាជីវកម្ម លោកស្រីបានរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិស និងពង្រឹងគ្រឹះហិរញ្ញវត្ថុរបស់វិស័យធនាគារនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Aug 19, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

នេះជាឆ្នាំទី2ហើយ ដែលធនាគារ វីង ទទួលបានការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការរីកចម្រើននៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ចេញផ្សាយនៅ: Aug 10, 2026