ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

នេះជាឆ្នាំទី2ហើយ ដែលធនាគារ វីង ទទួលបានការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការរីកចម្រើននៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ចេញផ្សាយនៅ: Aug 10, 2026

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ឆ្នើមចំនួន3 ពីនិយ័តករបរធនបាលកិច្ច ក្នុងការរួមចំណែកដ៏សំខាន់ក្នុងវិស័យបរធនបាលកិច្ច ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជាពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងក្នុង «វេទិកាបរធនបាលកិច្ច ឆ្នាំ2026» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការទទួលបានពានរង្វាន់នេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ ការពារផលប្រយោជន៍អតិថិជន ពង្រឹងទំនុកចិត្តលើប្រតិបត្តិការអាជីវកម្ម ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យកាន់តែរឹងមាំ។ 

 

តាមរយៈពានរង្វាន់នេះ ធនាគារ វីង ត្រូវបានផ្តល់កិត្តិយសជា «ប្រតិបត្តិករផ្តល់សេវាបរធនបាលកិច្ចឆ្នើម» លើប្រភេទសេវាសំខាន់ៗចំនួន៣ រួមមាន៖ សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ទិញ-លក់ភាគហ៊ុន, សេវារក្សាសុវត្ថិភាព សម្រាប់ ប្រអប់រក្សាទុកឯកសា/វត្ថុមានតម្លៃ, និងប្រតិបត្តិការបរធនបាលកិច្ចសាធារណៈ និងសង្គម សម្រាប់ឆ្នាំ2025។​ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការផ្តល់សេវាបរធនបាលកិច្ចដែលផ្តល់សុវត្ថិភាព តម្លាភាព និងទំនុកចិត្ត ស្របតាមស្តង់ដាអន្តរជាតិ ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវអភិបាលកិច្ចល្អ និងការការពារអតិថិជនជាចម្បង។ 

 

 

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ «ការកសាងទំនុកចិត្ត គឺកើតចេញពីការប្រឹងប្រែងការពារផលប្រយោជន៍អតិថិជនរបស់យើងជាប់ជាប្រចាំ និងការផ្តល់សេវាកម្មដែលពួកគាត់ពិតជាអាចទុកចិត្តបាន” លោកបានបន្ថែមថា៖ “ការផ្តល់កិត្តិយសរយៈពេល ២ឆ្នាំជាប់ៗគ្នានេះ គឺជាការជំរុញទឹកចិត្តបន្ថែមទៀតសម្រាប់យើង ក្នុងការបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏មានសុវត្ថិភាពបំផុត ដែលជួយឱ្យអតិថិជនអាចចាត់ចែងប្រតិបត្តិការសំខាន់ៗដោយទំនុកចិត្ត ព្រមទាំងបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ 

 

 

ចាប់តាំងពីទទួលបានអាជ្ញាបណ្ណប្រតិបត្តិការបរធនបាលកិច្ចក្នុងឆ្នាំ2023 មក ធនាគារ វីង បានពង្រីកសេវាកម្មរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់អតិថិជនទូទៅ អាជីវកម្ម និងស្ថាប័ននានា ទាំងលើការរៀបចំបរធនបាលកិច្ចសាធារណៈ ពាណិជ្ជកម្ម និងសង្គម។ ក្នុងនាមជាប្រតិបត្តិករឯករាជ្យ  ធនាគារ វីង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាមូលនិធិឱ្យមានសុវត្ថិភាព រហូតដល់លក្ខខណ្ឌព្រមព្រៀងត្រូវបានបំពេញ ដែលចំណុចនេះជួយកាត់បន្ថយហានិភ័យ និងធានាបាននូវផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាក្នុងប្រតិបត្តិការអចលនទ្រព្យ ទិញលក់ភាគហ៊ុន ឬកិច្ចព្រមព្រៀងដែលមានតម្លៃខ្ពស់ផ្សេងៗទៀតឡើយ។ 

 

 

លើសពីនេះ ធនាគារ វីង ក៏មានផ្តល់ជូននូវសេវាប្រអប់បញ្ញើសុវត្ថិភាព ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ការរក្សាទុកវត្ថុមានតម្លៃ ឯកសារច្បាប់ និងឯកសារអាជីវកម្មសំខាន់ៗ ប្រកបដោយការសម្ងាត់ និងសុវត្ថិភាពខ្ពស់បំផុត។ អតិថិជនអាចជ្រើសរើសទំហំប្រអប់តាមតម្រូវការ ព្រមទាំងមានការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងរហូតដល់ 5,000 ដុល្លារអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់ណាមួយ ដែលផ្តល់នូវភាពកក់ក្តៅ និងភាពស្ងប់ចិត្តបន្ថែមទៀតសម្រាប់ម្ចាស់អាជីវកម្ម និងអតិថិជនគ្រប់រូប 

 

ធនាគារ វីង នៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ស្តង់ដាសេវាបរធនបាលកិច្ច តាមរយៈដំណោះស្រាយដែលមានសុវត្ថិភាព តម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ ដើម្បីធានាសុវត្ថិភាព និងពង្រឹងទំនុកចិត្តលើរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវារក្សាសុវត្ថិភាព ឬសេវាប្រអប់សុវត្ថិភាព លោកអ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតបំផុត ឬទំនាក់ទំនងមកលេខទូរសព្ទ 023 999 989  

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង បន្តរក្សាបាននូវស្តង់ដាសុវត្ថិភាពការទូទាត់កម្រិតសកល ធានាសុវត្ថិភាពទិន្នន័យអតិថិជន

ស្ថាប័នវាយតម្លៃឯករាជ្យ SISA បានទទួលស្គាល់ថា ធនាគារ វីង នៅតែរក្សាបាននូវអនុលោមភាពពេញលេញស្របតាមស្តង់ដាអន្តរជាតិ ដើម្បីធានាការការពារសុវត្ថិភាពទិន្នន័យកាតទូទាត់របស់អតិថិជន។

ចេញផ្សាយនៅ: Jul 31, 2026

អានរហ័ស

យុទ្ធនាការ "ពុះពារ" របស់ធនាគារ វីង ឈ្នះពាន រង្វាន់យុទ្ធនាការនវានុវត្តន៍ម៉ាកយីហោប្រចាំឆ្នាំនៅកម្ពុជា

ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវយុទ្ធនាការដែលបានបំផុសផ្នត់គំនិតយុវជនកម្ពុជាឱ្យមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ហ៊ានសម្រេចក្តីស្រមៃ និងបោះជំហានស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។

ចេញផ្សាយនៅ: Jul 10, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់អន្តរជាតិធំៗពីរ៖ “កម្ចីឌីជីថលល្អបំផុត” និង “ម៉ាកយីហោធនាគារលូតលាស់លឿនបំផុត” ឆ្នាំ២០២៦

សមិទ្ធផលពានរង្វាន់សម្រាប់ឆ្នាំ ២០២៦ នេះ បានគូសបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាព និងភាពឈានមុខគេរបស់ធនាគារ វីង លើសេវាឥណទានឌីជីថលនៅកម្ពុជា។

ចេញផ្សាយនៅ: May 04, 2026