ធនាគារ វីង ឈ្នះពានរង្វាន់​ ធនាគារឌីជីថលល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2026 ពីស្ថាប័នអន្តរជាតិ Euromoney

ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ រហូតក្លាយជាធនាគារឌីជីថលល្អបំផុត ធនាគារ វីង នៅតែបន្តការបេ្តជ្ញាចិត្តផ្តល់នូវភាពងាយស្រួលដល់របៀបដែលប្រជាជនកម្ពុជាប្រើសេវាធនាគារ ​សន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ។

ចេញផ្សាយនៅ: Sep 14, 2026

រាជធានីភ្នំពេញ ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2026៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកលូតលាស់យ៉ាងឆាប់រហ័សមួយ ទទួលបានពានរង្វាន់ជា ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2026 ពីកម្មវិធីប្រគល់ពានរង្វាន់ដែលរៀបចំឡើងដោយស្ថាប័នអន្តរជាតិ Euromoney នៅក្នុងប្រទេសសិង្ហបុរី ខណៈដែលការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏ស្វាហាប់របស់ វីង ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា រហូតក្លាយជាធនាគារពាណិជ្ជ។ ជ័យលាភីនេះ ក៏បានធ្វើឱ្យធនាគារ វីង ឈរនៅលំដាប់ជួរមុខគេ នៅក្នុងវិស័យធនាគារកម្ពុជាដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំង ស្របពេលដែលធនាគារជាង 50 ស្ថាប័នផ្សេងទៀត កំពុងតែពន្លឿនសមត្ថភាពឌីជីថលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន។ 

 

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញនៅចុងឆ្នាំ2020មក ធនាគារ វីង បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នកំពុងបម្រើអតិថិជនជាង 15 លានគណនី តាមរយៈអេប Wing Bank និងបណ្តាញភ្នាក់ងារ វីង ជាង 12,000 កន្លែងទូទាំងប្រទេស សាខាជិត 30ទីតាំង ​ព្រមទាំងមានជាង 200,00 ដៃគូអាជីវកម្ម 

 

អតិថិជនអាចបើកគណនីបានងាយស្រួលតាមទូរសព្ទដៃ និងរីករាយជាមួយសេវាកម្មជាង 100 មុខងារនៅលើអេប Wing Bank ដែលក្នុងនោះរួមមាន ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាមរយៈ KHQR ការបញ្ចូលលុយទូរសព្ទ ការទូទាត់វិក្កយបត្រ សន្សំប្រាក់ ស្នើកម្ចី និងការគ្រប់គ្រងកាតជាដើម។ មិនតែប៉ុណ្ណោះ អេប Wing Bank ក៏អនុញ្ញាតឱ្យអតិថិជនប្រមូល វីងភ័ញ ដោយគ្រាន់តែបំពេញបេសកកម្មងាយៗ ហើយប្រើប្រាស់ វីងភ័ញ ដែលប្រមូលបាននោះប្តូរយករង្វាន់ជាច្រើន។ លើសពីនេះទៀត តាមរយៈមុខងារ WingFlex នៅក្នុងអេប Wing Bank អតិថិជនអាចកក់សេវាកម្មធ្វើដំណើរ ទិញសំបុត្រកម្សាន្ត និងព្រឹត្តិការណ៍ផ្សេងៗ ព្រមទាំងអាចទិញស៊ីមទូ​រសព្ទ​ eSIM សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការធ្វើដំណើរទៅក្រៅប្រទេសបានផងដែរភាពសម្បូរបែបនេះ បានប្រមូលផ្តុំសេវាធនាគារ ការផ្តល់រង្វាន់ និងសេវាកម្មដែលជួយសម្រួលដល់របៀបរស់នៅប្រចាំថ្ងៃ បញ្ចូលគ្នាទៅក្នុងផ្លេតហ្វមតែមួយ។ 

 

កញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានលើកឡើងថា៖ “វីង បានចាប់ផ្តើមជាមួយគំនិតដ៏សាមញ្ញមួយ គឺការធានាថាប្រជាជនកម្ពុជាគ្រប់រូបគួរទទួលបានសេវាហិរញ្ញវត្ថុសមស្របសព្វថ្ងៃនេះ ផ្នត់គំនិតនោះបានរីកដុះដាលក្លាយជាប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលប្រជាជនកម្ពុជារាប់លាននាក់កំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ។”  

 

កញ្ញា  បានគូសបញ្ជាក់ថា៖ “ពានរង្វាន់អន្តរជាតិដែលប្រគល់ដោយ Euromoney នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ឥតឈប់ឈររបស់យើង ក្នុងការធ្វើឱ្យសេវាធនាគារកាន់តែសាមញ្ញ ងាយស្រួលប្រើប្រាស់ និងឆ្លើយតបតម្រូវការអតិថិជនរបស់យើងក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបការងារ និងចាត់ចែងហិរញ្ញវត្ថុផ្សេងៗ”។ 

 

ទំហំនៃការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារ វីង អាចមើលឃើញយ៉ាងច្បាស់តាមរយៈសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃ តួយ៉ាង ក្នុងឆ្នាំ2025 ធនាគារ វីង បានដំណើរជាង 600 លានប្រតិបត្តិការដែលមានទំហំទឹកប្រាក់សរុបប្រមាណ 55 ពាន់លានដុល្លារអាមេរិក។ 

 

គិតត្រឹមឆ្នាំ2025 ធនាគារ វីង មានទ្រព្យសកម្មសរុបប្រមាណ 3,6 ពាន់លានដុល្លារ ប្រាក់បញ្ញើ 2,99 ពាន់លានដុល្លារ និងកម្ចីចំនួន 2,23 ពាន់លានដុល្លារ ដែលបានធ្វើឱ្យធនាគារខ្មែរមួយនេះ ស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំង ៥ នៅកម្ពុជា ដោយផ្អែកលើទំហំទ្រព្យសកម្ម។ 

 

គិតត្រឹមចុងឆ្នាំ កម្ចីឌីជីថល ធនាគារ វីង មានអតិថិជនចូលស្នើកម្ចីប្រមាណ 1,7 លាននាក់ ដោយបានអនុម័តកម្ចីប្រហែល 349 លានដុល្លារ។ តាមរយៈការវាយតម្លៃលើប្រវត្តិប្រតិបត្តិការរបស់អតិថិជន ដើម្បីផ្តល់ជូននូវឥណទានផ្លូវការ កម្ចីឌីជីថល អាចជួយអតិថិជនដោះស្រាយតម្រូវការហិរញ្ញវត្ថុបានទាន់ពេលវេលា ដែលផ្តល់ឱកាសកាន់តែទូលាយក្នុងការស្នើកម្ចីផ្សេងៗទៀតនាពេលខាងមុខ 

 

ចំណែកឯការសន្សំប្រាក់វិញ ក៏ផ្តល់នូវអត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ។ គិតមកទល់ពេលនេះ មានគណនី សន្សំដើម្បីគោលដៅ ជាង 40,000 គណនី ដែលបាននឹងកំពុងជួយអតិថិជន ប្រែក្លាយការសន្សំប្រាក់តិចតួចជាប្រចាំ ឱ្យទៅជាលទ្ធផលជាក់ស្តែង ដើម្បីសម្រេចនូវគោលដៅដែលចង់បាន 

 

ដំណើរដ៏វែងឆ្ងាយរបស់ វីង ដោយបានចាប់ផ្តើមពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា រហូតក្លាយជាធនាគារឌីជីថលល្អបំផុត បានបង្ហាញយ៉ាងច្បាស់ពីទស្សនៈវិស័យមួយគឺ សេវាធនាគារឌីជីថលពិតជាមានតម្លៃបំផុត នៅពេលដែលវាអាចប្រែក្លាយប្រតិបត្តិការប្រចាំថ្ងៃរបស់អតិថិជន ទៅជាឱកាសក្នុងការសន្សំប្រាក់ កសាងប្រវត្តិឥណទានល្អ និងងាយស្រួលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ 

 

បទពិសោធដ៏អស្ចារ្យនេះ នៅតែបន្តអភិវឌ្ឍលើសពីការធ្វើប្រតិបត្តិការទូទាត់ធម្មតា។ វត្តមាន ជីប ជីប ក្នុងឆ្នាំ2026 បានធ្វើឱ្យការប្រើប្រាស់អេប Wing Bank កាន់តែមានភាពទាក់ទាញ និងរស់រវើក។ តាមរយៈបេសកកម្ម ជីប ជីប អតិថិជនអាចស្វែងយល់ពីមុខងារថ្មីៗ លេងកម្សាន្ត និងទទួលបានរង្វាន់ជាច្រើនពីអេប Wing Bank ។ 

 

សូមទាញយកអេប Wing Bank ថ្ងៃនេះ ដើម្បីបើកគណនីងាយស្រួល រីករាយជាមួយសេវាកម្មជាង 100 មុខងារ ចូលរួមលេងបេសកកម្ម ជីប ជីប ឬពិនិត្យមើលលទ្ធភាពស្នើកម្ចីឌីជីថលឥឡូវនេះ។ តំណទាញយកអេប Wing Bank: Download the Wing Bank App 

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

កម្មវិធី «សំឡេងស្ត្រីខ្មែរ 50 រូប» ឆ្នាំ 2026៖ កិច្ចសម្ភាសពិសេសជាមួយលោកស្រី នៅ សុខលី នាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង

ក្នុងនាមជានាយិកាគ្រប់គ្រងទទួលបន្ទុករតនាគារ នៃធនាគារ វីង លោកស្រី នៅ សុខលី បំពេញតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ទីផ្សារហិរញ្ញវត្ថុ និងប្រតិបត្តិការរតនាគារទាំងមូល សម្រាប់ធនាគារឌីជីថលឈានមុខគេមួយនេះ។ ផ្អែកលើបទពិសោធជាងមួយទសវត្សរ៍ក្នុងវិស័យគ្រប់គ្រងរតនាគារ និងធនាគារសាជីវកម្ម លោកស្រីបានរួមចំណែកយ៉ាងសកម្មក្នុងការតម្រង់ទិស និងពង្រឹងគ្រឹះហិរញ្ញវត្ថុរបស់វិស័យធនាគារនៅកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ចេញផ្សាយនៅ: Aug 19, 2026

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់ឆ្នើមចំនួន៣ ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ2026

នេះជាឆ្នាំទី2ហើយ ដែលធនាគារ វីង ទទួលបានការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការរីកចម្រើននៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ចេញផ្សាយនៅ: Aug 10, 2026

អានរហ័ស

កម្មវិធីសម្លេងស្រ្តីខ្មែរទាំង 50រូប ប្រចាំឆ្នាំ2026៖ កិច្ចសម្ភាសន៍ពិសេសជាមួយលោកស្រី ហេង ស្រីប៉ុច នាយិកាប្រតិបត្តិតាម នៃធនាគារ វីង

ជាថ្នាក់ដឹកនាំមួយរូបកាន់តួនាទីជានាយិកាប្រតិបត្តិតាម នៃធនាគារ វីង លោកស្រី ហេង ស្រីប៉ុច បានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ច ការអនុលោមតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យនៅក្នុងធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា។ ជាមួយនឹងបទពិសោធជាង 16 ឆ្នាំ លោកស្រីបានដឹកនាំស្ថាប័ននានាឱ្យឆ្លងកាត់ការកែទម្រង់ ការផ្លាស់ប្តូរបទដ្ឋានគតិយុត្ត និងបន្តសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់។

ចេញផ្សាយនៅ: Jul 31, 2026