ធនាគារ វីង បើកឱកាសការងារយ៉ាងទូលំទូលាយ ដល់យុវជនពិការភាពគ-ថ្លង់

នៅក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរ សំឡេងមនុស្សជជែកគ្នាលាន់ឮគ្រប់ទីកន្លែង។ នៅក្នុងចំណោមការទំនាក់ទំនងប្រចាំថ្ងៃប្រកបដោយសូរសព្ទសន្ទនាដ៏រស់រវើកទាំងនោះ ក៏មានរឿងរ៉ាវមួយត្រូវបានលាតត្រដាង តាមរយៈកាយវិការនៃភាសាសញ្ញា និងការតាំងចិត្តដ៏មោះមុតនៃអ្នកប្រើប្រាស់ភាសាសញ្ញាទាំងនោះពិតជាគួរឱ្យស្ងើចសរសើរ។

ចេញផ្សាយនៅ: Sep 28, 2025

នៅក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរ សំឡេងមនុស្សជជែកគ្នាលាន់ឮគ្រប់ទីកន្លែង។ នៅក្នុងចំណោមការទំនាក់ទំនងប្រចាំថ្ងៃប្រកបដោយសូរសព្ទសន្ទនាដ៏រស់រវើកទាំងនោះ ក៏មានរឿងរ៉ាវមួយត្រូវបានលាតត្រដាង តាមរយៈកាយវិការនៃភាសាសញ្ញា និងការតាំងចិត្តដ៏មោះមុតនៃអ្នកប្រើប្រាស់ភាសាសញ្ញាទាំងនោះពិតជាគួរឱ្យស្ងើចសរសើរ។

 

ចំពោះលោកគឺម ទៀង មានអាយុ ៣៧ ឆ្នាំ ជីវិតរបស់គាត់បានផ្លាស់ប្តូរទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រោយពេលដែលគាត់បានប្តូរការងារពីហាងកាហ្វេមួយ មកកាន់តួនាទីថ្មីនៅធនាគារ វីង។ មិត្តភក្តិម្នាក់បានណែនាំឱកាសការងារនេះទៅគាត់ ប៉ុន្តែការផ្លាស់ប្តូរនេះពិតជាមិនងាយស្រួលនោះទេ។


លោក គឺម ទៀង បានរំឭកដោយស្នាមញញឹមថា៖ “ដំបូងឡើយ ពិតជាពិបាកខ្លាំងណាស់។ ខ្ញុំត្រូវរៀនអ្វីថ្មីៗជាច្រើនណាស់។ ប៉ុន្តែឥឡូវនេះ អ្វីៗមានភាពងាយស្រួល និងធម្មតាទៅហើយ។”

លោក គឺម ទៀង និងសហការីរបស់គាត់ ទទួលបានការបណ្តុះបណ្តាលជាច្រើនអំពីផលិតផល សេវាកម្ម និងវិធីសាស្រ្តបំពេញការងារនានានៅក្នុងធនាគារ វីង ដោយទទួលបានមិនត្រឹមតែចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងទទួលបានភាពជឿជាក់ក្នុងការអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរីកចម្រើនទៀតផង។ សម្រាប់លោក គឺម ទៀង អ្វីដែលល្អបំផុត មិនមែនត្រឹមតែជាចំណេះដឹងដែលគាត់បានរៀននៅធនាគារ វីង ប៉ុន្តែគឺអារម្មណ៍នៃភាពកក់ក្តៅ និងការឱ្យតម្លៃដូចក្នុងគ្រួសារអញ្ចឹងដែរ។

 

នៅកន្លែងធ្វើការចាស់របស់គាត់ ក្រោយចប់ម៉ោងបំពេញការងារប្រចាំថ្ងៃហើយ ការប្រាស្រ័យទាក់ទងរវាងមិត្តរួមការងារហាក់រសាត់បាត់ទៅ។ តែនៅធនាគារ វីង មិត្តភាពនៅតែបន្តយ៉ាងជាប់លាប់ ទោះចប់ម៉ោងការងារក៏ដោយ ដែលសកម្មភាពទាំងនោះស្តែងឡើងតាមរយៈការជជែកគ្នាលេងនៅពេលល្ងាច ការលេងកីឡានៅចុងសប្តាហ៍ និងការចែករំលែកភាពសប្បាយរីករាយជាមួយគ្នា។

លោក គឺម ទៀង បាននិយាយដោយសាមញ្ញថា៖ “ភាពកក់ក្តៅបែបនេះ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាដូចបានជួបជុំជាមួយគ្រួសារអ៊ីចឹង។”

 

ចំណែកឯកញ្ញា ញ៉ុង ឈុនឡុង បានរៀបរាប់ថា នៅធនាគារ វីង គាត់ទទួលបានលើសពីឱកាសការងារ។ជារៀងរាល់ថ្ងៃគាត់តែងតែភ្ញាក់តាំងពីព្រឹកព្រលឹម ដើម្បីជូនក្មួយទៅសាលារៀន ដោយធ្វើដំណើរពីផ្ទះដែលគាត់កំពុងរស់នៅជាមួយម្តាយ និងប្អូនស្រីពីរនាក់ ក៏ដូចជាបន្តការសិក្សារៀនសូត្រថ្នាក់បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងខណៈពេលកំពុងបំពេញការងារនៅធនាគារ វីង។ ប្អូនស្រីម្នាក់របស់គាត់គ-ថ្លង់ដូចគាត់ រីឯម្នាក់ទៀតអាចស្តាប់និងនិយាយបានធម្មតា។ ពួកគេប្រាស្រ័យទាក់ទងដោយប្រើប្រាស់ភាសាសញ្ញា ជាមួយការយកចិត្តទុកដាក់ និងការតាំងចិត្តដ៏មោះមុតចំពោះគ្នាទៅវិញទៅមក។

 

កញ្ញា ឈុនឡុង បានចែករំលែកថា៖ “ខ្ញុំពិតជាពេញចិត្តបរិយាកាសការងារនៅធនាគារ វីង នេះណាស់ ព្រោះមានមិត្តរួមការងារដែលយល់ពីខ្ញុំ។ វាពិបាកណាស់ក្នុងការស្វែងរកកន្លែងធ្វើការដែលងាយស្រួលទំនាក់ទំនងបែបនេះ។”

 

សម្រាប់ កញ្ញា ឈុនឡុង ការងារនេះបានផ្តល់ឱ្យគាត់នូវឯករាជ្យភាព ការគាំទ្រផ្សេងៗ និងភាពជឿជាក់ក្នុងការចាប់យកក្តីស្រមៃធំជាងមុន។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដឹកនាំដោយលោក Arunava Dasgupta នាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន នៃធនាគារ វីង ដែលតែងតែគាំទ្រ និងលើកកម្ពស់រិយាបន្ននិយោជិតនៅកន្លែងធ្វើការ។

លោក Arunava បានលើកឡើងថា៖ “ពួកគេយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារបានយ៉ាងល្អ។ សហការីរបស់យើងមានការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវពេញលេញដូចសមាជិកក្រុមដទៃទៀតដែរ។ នេះបង្ហាញឱ្យឃើញថា ការរួមបញ្ចូលគ្នាមិនមែនជាការបន្ទាបតម្លៃស្តង់ដារការងារនោះទេ តែជាការផ្តល់ឱកាសមួយ ដែលអាចឱ្យយុវជនខ្មែរគ្រប់រូប ទោះប្រើភាសានិយាយ ឬភាសាសញ្ញាក៏ដោយ ពួកគាត់សុទ្ធតែអាចទទួលឱកាសរីកលូតលាស់បានដូចគ្នា។”

 

ធនាគារ វីង គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលបានរួមបញ្ចូលបុគ្គលិកពិការភាពគ-ថ្លង់ទៅក្នុងប្រតិបត្តិការបម្រើសេវាអតិថិជនរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមគួរឱ្យសរសើរ លើសពីការ ប្តេជ្ញាចិត្តចំពោះអតិថិជន ពោលគឺថែមទាំងរួមចំណែកធ្វើឱ្យប្រសើរឡើងនៅក្នុងសហគមន៍ទៀតផង។

 

លោកបានបន្តទៀតថា៖ “យើងកំពុងខិតខំបំបាត់រាល់ឧបសគ្គដែលរារាំងដល់ការលើកកម្ពស់ការរួមបញ្ចូលគ្នា។ យើងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់យើងយ៉ាងជាប់លាប់ ក្នុងនាមជាធនាគារសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាតម្លៃស្នូល WINGER របស់យើង តាមរយៈការគោរព និងការបំពាក់បំប៉នដល់សហគមន៍សហគមន៍គ-ថ្លង់ យើងអាចបង្កើតបាននូវភាពរីកចម្រើន និងគំនិតច្នៃប្រឌិត ដែលផ្តល់ប្រយោជន៍ដល់សហគមន៍ទាំងមូល។”

តាមរយៈការជួយគាំទ្រដល់បុគ្គលិកដែលមានពិការភាពបែបនេះ ឱ្យមានសមត្ថភាពក្នុងការងារដឹកនាំ ការទំនាក់ទំនង ហើយអាចបម្រើសេវាកម្មអតិថិជនបានល្អប្រសើរ ធនាគារ វីង កំពុងរួមចំណែកក្នុងការបំបាត់នូវរនាំងឧបសគ្គផ្សេងៗចំពោះពួកគាត់ ហើយបង្ហាញឱ្យឃើញថាសំឡេងរបស់មនុស្សគ្រប់រូប មិនថាការនិយាយ ឬប្រើភាសាសញ្ញាក៏ដោយ គួរតែត្រូវបានគេទទួលដឹងដូចគ្នា ។

 

យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២៣ មានប្រជាជនកម្ពុជាប្រមាណ ១.០៣.០០០ នាក់ ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ មានការពិបាកក្នុងការស្តាប់។ ក្នុងចំណោមនោះ ប្រហែល ១៥៣.០០០ នាក់ មានការពិបាកខ្លាំងក្នុងការស្តាប់ ខណៈប្រហែល ១៧.០០០ នាក់ មិនអាចស្តាប់ឮទាំងស្រុង។

 

ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤ មក បុគ្គលិកគ-ថ្លង់ចំនួន ៥ នាក់ បានចូលបម្រើការងារនៅធនាគារ វីង ដោយពួកគេម្នាក់ៗទទួលបានការយកចិត្តទុកដាក់ស្នើៗគ្នា ហើយទទួលបានអត្ថប្រយោជន៍ពេញលេញទៀតផង។ សម្រាប់ពួកគេ ឱកាសការងារនេះ មិនត្រឹមតែផ្តល់នូវប្រាក់ខែនោះទៀត ប៉ុន្តែគឺជាមិត្តភាព ការទទួលស្គាល់ និងសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់តម្លៃលើសមត្ថភាពរបស់ពួកគេ ដោយមិនមែនផ្តោតលើតែចំនុចខ្វះខ្វាតរបស់ពួកគេឡើយ។”

 

យុវជនមួយរូបទៀត គឺលោក ប៉េង គីមហៃ ដែលមានអាយុ ៣៤ឆ្នាំ បានរៀបរាប់ថា ការងារនៅធនាគារជាផ្នែកមួយនៃជីវិតរបស់គាត់។ ក្រោយចប់ម៉ោងការងារ គាត់តែងតែចំណាយពេលជួសជុលគ្រឿងសង្ហារិម ឬលេងកីឡាវាយសី និងបាល់ទាត់ជាមួយមិត្តរួមការងារ។ នេះគឺជាតុល្យភាពដ៏ល្អមួយ រវាងការងារ ភាពច្នៃប្រឌិត និងភាពស្និទ្ធស្នាលជាមួយសហការី ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃពោរពេញដោយភាពរីករាយ និងក្តីសង្ឃឹម។

ក្នុងឱកាសដែលពិភពលោកប្រារព្ធទិវាអន្តរជាតិសម្រាប់ជនពិការភាពគ-ថ្លង់ លោក Arunava សង្ឃឹមថាគ្រប់គ្នានឹងឆ្លៀតពេលគិតពិចារណា ហើយចាប់ផ្តើមយកចិត្តទុកដាក់ទៅលើពួកគេ ដោយការយោគយល់ ហើយត្រូវទទួលស្គាល់ថា ការផ្តល់ឱកាសឱ្យពួកគេចូលរួមគឺចាប់ផ្តើមពីការស្តាប់ប្រាស្រ័យទាក់ទងគ្នា៕


ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

តំណាងធនាគារ វីង លោក សុខ ឡេង ចែករំលែកចក្ខុវិស័យអំពីកំណើនប្រកបដោយចីរភាព ក្នុងវេទិកាធុរកិច្ច របស់ Bloomberg នៅប្រទេសសិង្ហបុរី

តាមរយៈការជួបសំណេះសំណាលជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងថ្នាក់ដឹកនាំធុរកិច្ចក្នុងតំបន់ លោក សុខ ឡេង បានបង្ហាញពីឆន្ទៈរបស់ធនាគារ វីង ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុស្តង់ដាអន្តរជាតិ ដែលគាំទ្រដល់អាជីវកម្មនានាក្នុងការវិនិយោគ ធ្វើពាណិជ្ជកម្ម និងរីកចម្រើនប្រកបដោយទំនុកចិត្តនៅកម្ពុជា។

ចេញផ្សាយនៅ: Jul 29, 2026

អានរហ័ស

ដំបូងគេនៅកម្ពុជា! ធនាគារ វីង នាំយកសេវាកម្ម TV360 របស់មិត្តហ្វូន មកកាន់ WingFlex

ជាធនាគារដំបូងគេនៅកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់អាចភ្ជាប់កញ្ចប់សេវា TV360 របស់ Metfone និងទូទាត់ប្រាក់ដោយឥតគិតថ្លៃសេវាតាមអេប​ Wing Bank។

ចេញផ្សាយនៅ: Jul 24, 2026

អានរហ័ស

ធនាគារ វីង ក្លាយជាដៃគូធនាគារផ្តាច់មុខរបស់សមាគមសណ្ឋាគារកម្ពុជា

ភាពជាដៃគូនេះផ្តល់ជូនកញ្ចប់សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសាជីវកម្មពិសេសសម្រាប់សមាជិកសមាគមសណ្ឋាគារកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការ និងបុគ្គលិកក្នុងវិស័យបដិសណ្ឋារកិច្ចជាមួយនឹងសេវាហិរញ្ញវត្ថុសម្បូរបែប។

ចេញផ្សាយនៅ: Jul 06, 2026