ធនាគារ វីង បើកសាខាថ្មីនៅទឹកថ្លា ជួយជំរុញកំណើនសេដ្ឋកិច្ចរាជធានីភ្នំពេញ

ធនាគារ វីង បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយបន្ថែមទៀតហើយ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរីកចម្រើនលឿនបំផុតមួយក្នុងរាជធានីភ្នំពេញ។

ចេញផ្សាយនៅ: Sep 29, 2025

ធនាគារ វីង បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយបន្ថែមទៀតហើយ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរីកចម្រើនលឿនបំផុតមួយក្នុងរាជធានីភ្នំពេញ។

 

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឯក ឃុនដឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

 

សាខាថ្មីរបស់ធនាគារ វីង មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ដែលនៅក្បែរនឹងក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញទីតាំងទី២។ ទីតាំងនេះហ៊ុំព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋាន និងទីតាំងអាជីវកម្មធំៗជាច្រើន ដែលស័ក្តិសមឥតខ្ចោះក្នុងការផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងសហគមន៍ដែលកំពុងរីកចម្រើនឥតឈប់ឈរមួយនេះ។

 

ធនាគារ វីង សាខាទឹកថ្លា ផ្តល់ជូននូវដំណោះស្រាយសេវាធនាគារដ៏សម្បូរបែបរួមមាន៖ គណនីសន្សំ ប្រាក់បញ្ញើដែលមានអត្រាការប្រាក់ប្រកួតប្រជែង ប្រាក់កម្ចីផ្ទាល់ខ្លួន និងអាជីវកម្ម ការផ្ទេរប្រាក់អន្តរជាតិ ការទូទាត់វិក្កយបត្រ ក៏ដូចជាសេវាហិរញ្ញវត្ថុជាច្រើនទៀត ដែលមានក្នុងការិយាល័យមួយនេះដោយផ្ទាល់តែម្តង។

 

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជារីករាយណាស់ដោយបាននាំយកសេវាកម្មរបស់ធនាគារ វីង ដែលគួរជាទីទុកចិត្ត ដើម្បីបម្រើដល់សហគមន៍ក្នុងតំបន់ទឹកថ្លា។ មិនថាអតិថិជនមានតម្រូវការស្នើកម្ចី ដាក់ប្រាក់បញ្ញើ ឬត្រូវការប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃនោះឡើយ គឺយើងបានត្រៀមខ្លួនរួចរាល់ដើម្បីបម្រើគ្រប់តម្រូវការរបស់អតិថិជនទាំងអស់។”

 

ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ ធនាគារ វីង មានការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើន ដើម្បីជាការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនេះ និងតំបន់ផ្សេងទៀតដែលបានស្វាគមន៍វត្តមានរបស់ធនាគារ វីង មកកាន់តំបន់ទឹកថ្លា។ អតិថិជនដែលបើកគណនីថ្មី នឹងទទួលការលើកលែងថ្លៃសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូងចំពោះការប្រើប្រាស់ម៉ាស្ទ័រកាត វ័នកាត  កាតឥទាន និង កាតឥណពន្ធ វីសា ក៏ដូចជាកាត យូញៀនផេ របស់ធនាគារ វីង ព្រមទាំងទទួលបានកាតបន្ថែមមួយដោយឥតគិតថ្លៃ។

 

ចំពោះម្ចាស់អាជីវកម្មដែលកំពុងស្វែងរកទុនបន្ថែមដើម្បីពង្រីកមុខរបរ អតិថិជនក៏អាចទទួលបាននូវកម្ចីអាជីវកម្មក្នុងអត្រាការប្រាក់សមរម្យត្រឹមតែ ៧,៥% ប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈដែលគណនីសន្សំធម្មតាផ្តល់ជូនអត្រាការប្រាក់រហូតដល់ ៣% ទៀតផង។

 

អ្វីដែលកាន់តែពិសេសនោះ រាល់ការបើកគណនីប្រាក់រៀល នឹងទទួលបានការចាប់ឆ្នោតប្រចាំខែដោយស្វ័យប្រវត្តិ ដើម្បីមានឱកាសឈ្នះទូរសព្ទ iPhone ស៊េរីទំនើប ដែលជាការថ្លែងអំណរគុណពីធនាគារ វីង ជូនចំពោះអតិថិជន។ ការផ្តល់ជូនទាំងនេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សាខាថ្មីនេះបើកដំណើរការពី ម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយមានបុគ្គលិកមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងមានកន្លែងចតរថយន្តធំទូលាយ ដើម្បីទទួលស្វាគមន៍ និងផ្តល់ជូននូវបទពិសោធន៍ប្រកបដោយភាពរាក់ទាក់សម្រាប់អតិថិជនទាំងអស់។

 

អស់រយៈពេល ១៧ឆ្នាំ នៃការបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា ធនាគារ វីង បានរីកចម្រើនក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ដោយគ្រប់គ្រងប្រាក់បញ្ញើជិត ៣ពាន់លានដុល្លារអាមេរិក និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ ប្រភេទឯណោះ។

 

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ធនាគារ វីង បានជាប់ចំណាត់ថ្នាក់ទី ៦ លើទ្រព្យសកម្មសរុប និងលើប្រាក់បញ្ញើសរុប ហើយជាប់ចំណាត់ថ្នាក់ទី១០លើការផ្តល់កម្ចី។

ការផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ តាមរយៈសាខាការិយាល័យ ២៦ ទីតាំង បណ្តាញភ្នាក់ងារធនាគារ វីង នៅទូទាំងប្រទេសជាង ១២.០០០ កន្លែង ភ្នាក់ងារ វីង ម៉ាស្ទ័រជិត ២០០ ទីតាំង និងកម្មវិធីទូរសព្ទដែលមានមុខងារសម្បូរបែប ធនាគារ វីង កំពុងបម្រើសេវាកម្មធនាគារដែលមានសុវត្ថិភាព ភាពច្នៃប្រឌិតទៅដល់អតិថិជនជាង ៩,៨ លានគណនីនៅទូទាំងប្រទេសកម្ពុជា។

 

ស្របពេលដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្លាយជាមជ្ឈមណ្ឌលទីក្រុងដ៏មានសក្ដានុពលបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ធនាគារ វីង នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រនូវភាពរីកចម្រើនអតិថិជនទូទៅ អាជីវកម្ម និងសហគមន៍ សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕

 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026