ធនាគារ វីង គាំទ្រមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីជំរុញអាជីវកម្មឌីជីថលនៅកម្ពុជា

នេះជាឆ្នាំទី៣ហើយដែលធនាគារ វីង បន្តគាំទ្រកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ដើម្បីកសាងធនធានសហគ្រិនជំនាន់ក្រោយឱ្យកាន់តែច្រើនឡើង។ ធនាគារ វីង (ខេមបូឌា) ម.ក បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីជួយគាំទ្រដល់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ដើម្បីជំរុញកំណើននវានុវត្តន៍ឌីជីថល ក៏ដូចជាអភិវឌ្ឍនូវធនធានសហគ្រិនភាពឱ្យកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”  បានលើកឡើងថា៖ “ដោយមានការគាំទ្រពីធនាគារ វីង កម្មវិធីនេះផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់សហគ្រិនវ័យក្មេងក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់ទីផ្សារដូចជា៖ អាជីវកម្មនិងអាជីវកម្ម(B2B), អាជីវកម្មនិងអតិថិជន (B2C) ព្រមទាំងអាជីវកម្មនិងស្ថាប័នរដ្ឋាភិបាល(B2G) ដែលដំណោះស្រាយទាំងនេះនឹងជួយជំរុញកំណើន ក្នុងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំឡើងជាលំដាប់”។ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤មានរយៈពេល១២សប្តាហ៍ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងគាំទ្រធុរកិច្ចថ្មីមកពីគ្រប់វិស័យទាំងអស់ ដោយផ្តល់ឱ្យអ្នកចូលរួមនូវការបណ្តុះបណ្តាលជំនាញ ការបង្ហាត់បង្រៀន ក៏ដូចជាឱកាសកសាងបណ្តាញទំនាក់ទំនងដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលបានអ្នកដាក់ពាក្យចូលរួម ៦១ក្រុមដែលជាអាជីវកម្មបង្កើតថ្មី ហើយមានតែ១០ក្រុមប៉ុណ្ណោះត្រូវបានជ្រើសរើសដើម្បីឆ្ពោះទៅកាន់វគ្គបន្ត។ ក្រុមធុរកិច្ចទាំងនេះត្រូវបង្កើតដំណោះស្រាយឌីជីថល ឬថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យមនៅក្នុងប្រទេសកម្ពុជា។ លោក […]

ចេញផ្សាយនៅ: May 21, 2025

នេះជាឆ្នាំទី៣ហើយដែលធនាគារ វីង បន្តគាំទ្រកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៤ ដើម្បីកសាងធនធានសហគ្រិនជំនាន់ក្រោយឱ្យកាន់តែច្រើនឡើង។

ធនាគារ វីង (ខេមបូឌា) ម.ក បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីជួយគាំទ្រដល់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀតរបស់ធនាគារ វីង ដើម្បីជំរុញកំណើននវានុវត្តន៍ឌីជីថល ក៏ដូចជាអភិវឌ្ឍនូវធនធានសហគ្រិនភាពឱ្យកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”  បានលើកឡើងថា៖ “ដោយមានការគាំទ្រពីធនាគារ វីង កម្មវិធីនេះផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់សហគ្រិនវ័យក្មេងក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់ទីផ្សារដូចជា៖ អាជីវកម្មនិងអាជីវកម្ម(B2B), អាជីវកម្មនិងអតិថិជន (B2C) ព្រមទាំងអាជីវកម្មនិងស្ថាប័នរដ្ឋាភិបាល(B2G) ដែលដំណោះស្រាយទាំងនេះនឹងជួយជំរុញកំណើន ក្នុងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំឡើងជាលំដាប់”។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤មានរយៈពេល១២សប្តាហ៍ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងគាំទ្រធុរកិច្ចថ្មីមកពីគ្រប់វិស័យទាំងអស់ ដោយផ្តល់ឱ្យអ្នកចូលរួមនូវការបណ្តុះបណ្តាលជំនាញ ការបង្ហាត់បង្រៀន ក៏ដូចជាឱកាសកសាងបណ្តាញទំនាក់ទំនងដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគេ។

កម្មវិធីនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលបានអ្នកដាក់ពាក្យចូលរួម ៦១ក្រុមដែលជាអាជីវកម្មបង្កើតថ្មី ហើយមានតែ១០ក្រុមប៉ុណ្ណោះត្រូវបានជ្រើសរើសដើម្បីឆ្ពោះទៅកាន់វគ្គបន្ត។ ក្រុមធុរកិច្ចទាំងនេះត្រូវបង្កើតដំណោះស្រាយឌីជីថល ឬថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ និងជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យមនៅក្នុងប្រទេសកម្ពុជា។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ “ភាពជាដៃគូនេះ ស្របតាមបេសកកម្មរបស់យើងខ្ញុំ ដែលតែងតែបេ្តជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈដំណោះស្រាយហិរញ្ញវត្ថុ និងឌីជីថលប្រកបដោយភាពច្នៃប្រឌិត។”

លោក ហោ ប៊ុនថែ បានគូសបញ្ជាក់ថា៖ “ធនាគារ វីង​ នៅតែបន្តធ្វើកិច្ចការរបស់យើងយ៉ាងចិត្តទុកដាក់ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដើម្បីរួមចំណែកពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅមុខដ៏ស្វាហាប់។”

ធនាគារ វីង តែងតែប្តេជ្ញាចិត្តក្នុងការជំរុញនវានុវត្តន៍រហូតមក  បានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈកិច្ចសហការជាបន្តបន្ទាប់របស់ខ្លួនជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។ ជាច្រើនឆ្នាំមកនេះ ភាពជាដៃគូនេះបានគាំទ្រនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស (ចាប់ពីរដូវកាលទី ១ ដល់ទី ៤), កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ២០២១, កម្មវិធី Turning Hackathon រដូវកាលទី៦, ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ១,  រដូវកាលទី ២ និង រដូវកាលទី ៤ ជា​ដើម។

សព្វថ្ងៃនេះ មានធុរកិច្ចបង្កើតថ្មីជាង ១៦០ អាជីវកម្ម កំពុងដំណើរការយ៉ាងរលូននៅក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការងារប្រមាណជាង ២.០០០នាក់ ។ ភាពជាដៃគូនេះ ក៏បាននាំមកនូវការបោះជំហានទៅមុខដ៏សំខាន់មួយ សំដៅជំរុញការអភិវឌ្ឍបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជួយគាំទ្រភាពរីកចម្រើនរបស់សហគ្រិន ក៏ជូចជាទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ខ្លាំងក្លាថែមទៀត៕

  

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026