ធនាគារ វីង ទទួលបានការកោតសរសើរពីសម្តេចធិបតីក្នុងនាមជាស្ថាប័នបង់ពន្ធច្រើនជាងគេមួយដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ជាមោទនភាពមួយ ដែលធនាគារ វីង ទទួលបាន “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស” ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ ដែលទទួលស្គាល់នូវការប្រកាន់ខ្ជាប់នូវតម្លាភាព និងគណនេយ្យភាពដ៏ល្អប្រសើរ។

ចេញផ្សាយនៅ: May 19, 2026

ឆ្លុះបញ្ចាំងពីស្មារតីទំនួលខុសត្រូវ និងឆន្ទៈដ៏មោះមុត ធនាគារ វីង ត្រូវបានទទួលស្គាល់ជាស្ថាប័នដែលបានបង់ពន្ធច្រើនជាងគេមួយនៅកម្ពុជា ដោយទទួលបានលិខិតថ្លែងអំណរគុណពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមជាមួយវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ ”មាស” ឆ្នាំ២០២៥ ពីអគ្គនាយកដ្ឋានពន្ធដារ។

 

សមិទ្ធផលនេះ មិនគ្រាន់តែជាការទទួលស្គាល់ប៉ុណ្ណោះនោះឡើយ។ ក្នុងនាមជាធនាគារខ្មែរ ១០០% ធនាគារ វីង បានបង្ហាញថាក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ធនាគារកូនខ្មែរមួយនេះ អាចបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ។ ឈរលើស្មារតីនេះហើយ ធនាគារ​ វីង នៅតែបន្តប្រកាន់ខ្ជាប់នូវតម្លាភាព សុចរិតភាព និងគណនេយ្យភាពជានិច្ច។

 

លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖  “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះការទទួលស្គាល់នេះដែលឆ្លុះសក្ខីភាពនៃគោលជំហរឥតងាករេរបស់យើងខ្ញុំក្នុងការធ្វើអាជីវកម្មប្រកាន់ភ្ជាប់នូវភាពត្រឹមត្រូវ ហើយបង្ហាញកាន់តែច្បាស់ពីតួនាទីយើងខ្ញុំក្នុងនាមជាដៃគូដ៏រឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។”

 

ក្នុងនាមជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ធនាគារ វីង បាននឹងកំពុងបន្តពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់សហគមន៍នៅទូទាំងប្រទេស ដើម្បីគាំទ្រអាជីវកម្ម និងប្រជាពលរដ្ឋគ្រប់រូប។ លើសពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការបំពេញកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ វីង ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រដល់វិស័យអាទិភាពរបស់ជាតិរួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការអភិវឌ្ឍសង្គមជាតិទាំងមូល។

 

គូសបញ្ជាក់ផងដែរថា វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ  “មាស” ត្រូវបានប្រគល់ជូនដល់ស្ថាប័នទាំងឡាយណាដែលអនុវត្តបានត្រឹមត្រូវតាមស្តង់ដាខ្ពស់បំផុតនៃអភិបាលកិច្ចសារពើពន្ធ និងការអនុលោមតាមបទប្បញ្ញត្តិនានា។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញពីវប្បធម៌អនុលោមភាពដ៏រឹងមាំរបស់ធនាគារ វីង ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងភាពរឹងមាំផ្នែកសារពើពន្ធរបស់ប្រទេសជាតិ។ ឆ្ពោះទៅមុខ ធនាគារ វីង នៅតែរក្សាការប្តេជ្ញាចិត្តដ៏មោះមុតនេះ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព ការបម្រើសហគមន៍ ការបង្កើតឱកាសថ្មីៗ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពរុងរឿងប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា៕

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

អ្នកប្រកបមុខរបរជាង ៦លាននាក់ នឹងទទួលបានឱកាសប្រើប្រាស់សេវាហិរញ្ញវត្ថុ និងធានារ៉ាប់រង តាមរយៈកិច្ចសហការរវាងធនាគារ វីង ក្រុមហ៊ុន RGI និងសមាគម CFEYA

ភាពជាដៃគូនេះនឹងជួយឱ្យអាជីវកម្មខ្នាតតូច និងអ្នកប្រកបមុខរបរឯករាជ្យ ទទួលបាននូវសេវាហិរញ្ញវត្ថុ ធានារ៉ាប់រង និងឱកាសបង្កើតប្រាក់ចំណូលថ្មីៗជាច្រើនទៀត។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ធនាគារ វីង ដាក់ដំណើរការគណនី WingGen ជួយបង្កើតទម្លាប់ហិរញ្ញវត្ថុឆ្លាតវៃដល់កុមារ និងក្មេងជំទង់

លើសពីគណនីសន្សំសម្រាប់កុមារទូទៅ គណនី WingGen បានរួមបញ្ចូលនូវការសន្សំ ការទូទាត់ទិញទំនិញប្រចាំថ្ងៃតាម KHQR កំណត់គោលដៅ បំពេញបេសកកម្ម ទទួលបានរង្វាន់ និងការណែនាំពីឪពុកម្តាយ ដែលមាននៅផ្លេតហ្វមតែមួយសម្រាប់កុមារ និងក្មេងជំទង់មានអាយុចាប់ពី 10 ដល់ 17 ឆ្នាំ។

ចេញផ្សាយនៅ: Oct 28, 2026

អានរហ័ស

ហេតុអ្វីកុមារចង់ឆាប់ធំ? ស្វែងយល់ពីសេរីភាព និងការសម្រេចចិត្តដែលពួកគេចង់បាន

កុមារជាច្រើនតែងនិយាយថា ពួកគេចង់ឆាប់ធំ មិនមែនដោយសារតែតួលេខអាយុនោះទេ ដែលធ្វើឱ្យពួកគេមានក្តីរំភើប តែវាគឺជាសេរីភាពដែលពួកគេអាចធ្វើការសម្រេចចិត្តបានដោយខ្លួនឯង។

ចេញផ្សាយនៅ: Oct 26, 2026