ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ដើម្បីលើកកម្ពស់គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។

ចេញផ្សាយនៅ: Nov 10, 2025

ព្រឹត្តិការណ៍ដ៏គួរឱ្យសាទរនេះ បាននាំមកនូវធនាគារិកជាង ៥០០ នាក់ មកពីទូទាំងប្រទេសកម្ពុជា ឱ្យមកជួបជុំគ្នានៅខេត្តកែប។

ក្រោមប្រធានបទ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» អ្នកចូលរួមមានជម្រើសពីរប្រភេទ៖ ការជិះកង់កម្សាន្តចម្ងាយ ១៦.៥ គីឡូម៉ែត្រ ដែលផ្ដល់ឱកាសរីករាយនឹងសម្រស់ទេសភាពនៃខេត្តកែប និងការប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រ សម្រាប់អ្នកជិះកង់ដែលមានបទពិសោធន៍ច្រើន។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់ការ​រស់នៅប្រកបដោយ​ផាសុខភាព និងពង្រឹងស្មារតីសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះហិរញ្ញវត្ថុប្រកបដោយចីរភាព និងការប្រើប្រាស់រូបិយប័ណ្ណជាតិ គឺប្រាក់រៀលខ្មែរ ផងដែរ»។

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ «នៅធនាគារ វីង យើងជឿជាក់យ៉ាងមុតមាំថា ការរីកចម្រើនពិតប្រាកដកើតឡើងបានតាមរយៈកិច្ចសហការគ្នា។ ព្រឹត្តិការណ៍ថ្ងៃនេះគឺជាភស្តុតាងបញ្ជាក់ពីសារៈសំខាន់នៃភាពរួបរួម ក្នុងការកសាងអនាគតហិរញ្ញវត្ថុមួយប្រកបដោយបរិយាបន្ន និងភាពរឹងមាំសម្រាប់ប្រទេសកម្ពុជា»។

ការចូលរួមយ៉ាងសកម្មរបស់ធនាគារ វីង ក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំមួយ។ តាមរយៈការកៀរគរបុគ្គលិករបស់ខ្លួនឱ្យចូលរួមក្នុងការជិះកង់នេះ ធនាគារ វីង បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សមាគមធនាគារនៅកម្ពុជា ដើម្បីលើកទឹកចិត្តដល់កិច្ចសហការរវាងធនាគារ ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានស្មារតីទទួលខុសត្រូវលើផ្នែកបរិស្ថានកាន់តែប្រសើរ។

ព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ក៏ជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ សមាគមធនាគារនៅកម្ពុជា ដែលលើកទឹកចិត្តធនាគារ ដៃគូរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ឱ្យធ្វើការរួមគ្នាឆ្ពោះទៅរកប្រព័ន្ធហិរញ្ញវត្ថុដែលមាននិរន្តរភាព និងប្រកបដោយបរិយាបន្នជាងមុន។

តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍សហគមន៍នេះ ធនាគារ វីង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពជាដៃគូ ការអភិវឌ្ឍ និងការទទួលខុសត្រូវរួមគ្នា ដែលទាំងអស់នេះនឹងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ពានរង្វាន់ធនាគារ វីង ២០២៦៖ ពង្រឹងស្មារតីក្រុម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែល្អប្រសើរ

ក្រុមបាល់ទាត់ចំនួន ២៥ មកពីទីស្នាក់ការកណ្តាល និងបណ្តាសាខានៃធនាគារ វីង បានជួបជុំគ្នាបង្ហាញស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មជូនអតិថិជននៅទូទាំងប្រទេស។

ចេញផ្សាយនៅ: Aug 25, 2026

អានរហ័ស

ដំណើរឆ្ពោះទៅមុខ របស់ វីង ពីធនាគារទទួលបានទំនុកចិត្ត ក្លាយជាមិត្តរួមដំណើរប្រចាំថ្ងៃ

ទំព័រថ្មីរបស់ វីង មិនមែនមានន័យថា វីង នឹងប្រែក្លាយទៅជាធនាគារមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ វាគឺជាការវិវឌ្ឍខ្លួនទៅជាធនាគារដែលកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានអន្តរកម្មខ្ពស់ជាងមុន—ជាធនាគារដដែលដែលអតិថិជនធ្លាប់បានផ្តល់ទំនុកចិត្តរួចមកហើយ។

ចេញផ្សាយនៅ: Aug 20, 2026

អានរហ័ស

លើសពីភាពច្នៃប្រឌិត៖ ការកសាងទំនុកចិត្តជាមួយប្រជាជនកម្ពុជា

ស្របពេលសេវាហិរញ្ញវត្ថុវិវឌ្ឍកាន់តែលឿន និងឈានទៅរកប្រព័ន្ធឌីជីថលកាន់តែខ្លាំង ធនាគារ វីង ជឿជាក់ថា វឌ្ឍនភាពនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារដ៏រឹងមាំ ការអនុវត្តប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តដែលមានការត្រួតពិនិត្យពីស្ថាប័នឯករាជ្យ។

ចេញផ្សាយនៅ: Aug 20, 2026